ព័ត៌មានថ្មីៗ

យុទ្ធនាការដាំដើមឈើក្នុងរដូវវស្សា ៖ អាជ្ញាធរជាតិអប្សរាបន្តដាំកូនឈើលើផ្ទៃដីជាង៨ហិកតានៅក្នុងស្រុកប្រាសាទបាគង

បានផ្សាយនៅ ថ្ងៃទី 18 ខែ សីហា ឆ្នាំ2016 02:29 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រៃឈើជាសម្បត្តិរួមរបស់សហគមន៍ ព្រៃឈើជាសោភ័ណភាពធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រៃឈើជារនាំងការពារខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ព្រៃឈើជាអ្នកការពារដ៏អង់អាចចំពោះប្រាង្គប្រាសាទ។ ដោយយល់ឃើញនូវតម្លៃនេះ អាជ្ញាធរជាតិអប្សរាបានចេញយុទ្ធនាការដាំដើមឈើក្នុងតំបន់អង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើម ក្នុងឆ្នាំ២០១៦នេះ។ ដើម្បីឲ្យយុទ្ធនាការនេះទទួលជោគជ័យ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើតាមបណ្តាទីតាំងផ្សេងៗជាច្រើនមកហើយ។ ដោយឡែកនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ បានប្រារព្ធពិធីដាំកូនឈើចំនួន៤០០០ពាន់ដើម នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឯកឧត្តម សុខ លក្ខិណា បានមានប្រសាសន៍ថា ដោយមានការឯកភាពគ្នារវាងអាជ្ញាធរជាតិអប្សរា និង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ កូនចំនួន៤០០០ដើមត្រូវបានយកទៅដាំលើផ្ទៃដី៨.៣៧ហិកតា ដែលក្រុមស៊ីម៉ាក់បានបោសសម្អាតមីនរួចរាល់ជាស្ថាពរ។ តាមផែនការ ផ្ទៃដី៨.៣៧ហិកតានេះ នឹងត្រូវដាំកូនឈើឲ្យបានយ៉ាងតិច៨០០០ដើម។ ប៉ុន្តែព្រឹកនេះ ដាំបានតែចំនួន៤០០០ដើមសិន ដែលមានប្រភេទឈើប្រណិតចម្រុះដូចជា បេង គគីរ ឈើទាល កកោះ គ្រញូង ច្រេស និងត្រសេកជាដើម។ ចំណែកកូនឈើ៤០០០ដើមទៀត នឹងត្រូវដាំបន្តដោយភ្នាក់ងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា។ ពិធីដាំកូនឈើរបស់អាជ្ញាធរជាតិអប្សរានៅពេលនេះ ក៏ទទួលបាននូវការគាំទ្រពីសំណាក់ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ហើយបានសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យពិធីនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក។

ឯកឧត្តមបានបន្តថា ប្រពៃណីដាំកូនឈើជាស្នាព្រះហស្ត ដែលបានបន្សល់ទុកដោយសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលឲ្យឈ្មោះថា រុក្ខទិវា ហើយពិធីនេះត្រូវបានក្រសួងកសិកម្មកំណត់យ៉ាងជាក់លាក់ដើម្បីប្រារព្ធពិធីដាំកូនឈើនេះ ជារៀងរាល់ឆ្នាំទូទាំងប្រទេស។ ដោយឡែក ចំពោះអាជ្ញាធរជាតិអប្សរាមានលក្ខណៈពិសេសគឺដាំកូនឈើជាប្រចាំ ព្រោះព្រៃឈើមានសារៈសំខាន់ និងផលប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្ស សត្វ បរិស្ថាន និងប្រាង្គប្រាសាទ។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថានបានលើកឡើងថាព្រៃឈើមិនត្រឹមតែជួយដល់មនុស្ស សត្វនិងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើក៏ជួយដល់ប្រាង្គប្រាសាទឲ្យស្ថិតនៅគង់វង្សយូរអង្វែងផងដែរ។ លោកបញ្ជាក់ថាព្រៃឈើជារបាំងខ្យល់ ទប់ស្កាត់ការសឹករេចរឹល រង្គោះរង្គើដល់ថ្មប្រាង្គប្រាសាទ ព្រៃឈើជាមធ្យោបាយស្រូបទឹកក្រោមដី ផ្តល់សំណើមដល់ថ្មប្រាង្គប្រាសាទដើម្បីរក្សាបាននូវការស្រុតនិងរបេះក្បាច់រចនា ព្រៃឈើការពារនូវការហូរច្រោះ ទប់ស្កាត់និងការដួលរលំនៃប្រាង្គប្រាសាទនិងផ្តល់នូវសោភ័ណភាព ទាក់ទាញនូវភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យចូលមកទស្សនាកាន់តែច្រើនៗឡើង ដែលជាប្រភពចំណូលដ៏សំខាន់ដល់ប្រជាសហគមន៍និងជាតិទាំងមូល៕


















សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
24923
ម្សិលមិញ
:
40162
សប្តាហ៍នេះ
:
209191
ខែនេះ
:
0209191
សរុប
:
015278994