ព័ត៌មានថ្មីៗ

សិស្សពូកែប្រចាំឆ្នាំ២០១៦ចំនួន៦៣រូប បានទទួលរង្វាន់លើកទឹកចិត្តពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 18 ខែ សីហា ឆ្នាំ2016 01:16 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រង្វាន់លើកទឹកចិត្តមានដូចជាកង់ កាបូបស្ពាយ សៀវភៅ ប៊ិក និងខោអាវកីឡា ត្រូវបាន អាជ្ញាធរជាតិអប្សរាយកទៅចែកជូនសិស្សពូកែចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ នៅក្នុងកម្មវិធីអប់រំបេតិភណ្ឌនៃឧទ្យានអង្គរ ចំនួន៦៣នាក់ មកពី២១សាលា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាប្រាសាទគោកចក-ខូបេយូម៉ិ។

កម្មវិធីនេះមានការចូលរួមពីលោកនាយកសាលា លោកគ្រូអ្នកគ្រូនៃសាលាគោលដៅទាំង២១ និងក្រុមការងារអាជ្ញាធរជាតិអប្សរាដែលមានលោក ស៊ា សុខុន គ្រូបង្រៀនផ្នែកអប់រំបេតិកភណ្ឌនៃឧទ្យានអង្គរ តំណាងឱ្យលោក ទស្ស សុមនាថ ប្រធានស្តីទីនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងជាប្រធានក្រុមទំនាក់ទំនងសហគមន៍នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ (ACHA)។

កម្មវិធីអប់រំបេតិកភណ្ឌនៃឧទ្យានអង្គរបង្កើតឡើងដើម្បីអប់រំដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋឱ្យបានយល់ដឹងពីអ្វីជាបេតិកភណ្ឌ រួមទាំងបំផុសទឹកចិត្តស្រឡាញ់ ការការពារ និងស្មារតីចូលរួមថែរក្សាដោយឆន្ទៈរបស់ពួកគេផ្ទាល់។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ដោយផ្តើមពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨ ហើយបានទទួលជំនួយឧបត្ថម្ភពីប្រទេសញ៉ូវហ្សេឡែន។

លោក ស៊ា សុខុន បានប្រាប់ថា នេះជាឆ្នាំទី២ហើយនៃការប្រកួតប្រជែងយកជ័យលាភីក្នុងកម្មវិធីអប់រំបេតិភណ្ឌនៃឧទ្យានអង្គរ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយប្រទេសញ៉ូវហ្សេឡែន។ ឆ្នាំនេះមានសិស្សានុសិស្សចូលរួមចំនួន៧៨៤នាក់ ទទួលបានរង្វាន់លើកទឹកចិត្ត៦៣នាក់ ក្នុងនោះមាន២១នាក់បានជាប់ចំណាត់ថ្នាក់លេខ១។ លោកបានបញ្ជាក់ទៀតថា សិស្សទាំងអស់មកពីសាលាផ្សេងៗគ្នា មានសាលាបឋមសិក្សាចំនួន១៥ អនុវិទ្យាល័យ៤ វិទ្យាល័យ២ ដែលសុទ្ធសឹងតែនៅក្នុងតំបន់អង្គរ។ បន្ថែមពីនេះ ក្រុមការងារក៏បានបញ្ជ្រាបចំណេះដឹងនេះដល់សាលាគរុកោសល្យខេត្តសៀមរាបផងដែរ ព្រោះគរុសិស្សទាំងអស់នឹងក្លាយជាអ្នកសាបព្រោះចំណេះដឹងដ៏សំខាន់ទៅកាន់ក្មេងៗនាពេលដ៏ខ្លីខាងមុខ។

ក្នុងការបង្រៀន ក្រុមការងារបានរើសយក១ថ្នាក់ក្នុង១សាលា ដោយមានសម្ភារៈ ផ្ទាំងផ្នត់រូបភាព ភាពយន្តគំនូរជីវចលស្តីពីបេតិកភណ្ឌ និងគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងអាជ្ញាធរជាតិអប្សរា រួមទាំងឱ្យសិស្សានុសិស្សប្រកួតប្រជែងសមត្ថភាពលើការយល់ដឹងពីបេតិកភណ្ឌផងដែរ។

លោក សុខុន បន្តទៀតថា អំណោយថ្ងៃនេះរួមមាន ជ័យលាភីលេខ១ទទួលបានកង់១គ្រឿង ខោអាវកីឡា១កំប្លេ កាបូបស្ពាយ១ សៀវភៅ២ក្បាល ប៊ិក២ដើម។ ឯលេខ២និងលេខ៣ ទទួលបានកាបូបស្ពាយ១ ខោអាវកីឡាមួយកំប្លេ សៀវភៅ២ក្បាល ប៊ិក២ដើម។ ឯសិស្សដែលមិនបានទទួលជ័យលាភី ក៏បានទទួលសៀវភៅ១ក្បាល ប៊ិក២ដើមផងដែរ។ អំណោយទាំងនេះជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីអប់រំបេតិកភណ្ឌ ក៏ដូចជាលើកទឹកចិត្តឱ្យក្មេងៗចូលរួមឈ្វេងយល់ពីអ្វីដែលជាបេតិកភណ្ឌ សារៈសំខាន់នៃការការពារថែរក្សាបេតិកភណ្ឌអង្គរ ហើយលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងសមត្ថភាពលើការយល់ដឹងផ្នែកបេតិកភណ្ឌ។

ដោយបង្ហាញនូវក្តីរីករាយ កុមារី ខុំ ស្រីមាស អាយុ១០ឆ្នាំ មកពីសាលាបឋមសិក្សាគោកតាចាន់ និងកុមារី ធៀង ប្រជាល័ក្ខ អាយុ១៣ ថ្នាក់ទី៦ មកពីសាលាបឋមសិក្សាជ័យ ជាម្ចាស់ជ័យលាភីលេខ១ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយដែលទទួលបានកង់ថ្មី ក៏ដូចជាសម្ភារៈសិក្សា និងខោអាវកីឡាពីការប្រកួត។ ប្អូនបានរៀបរាប់ថា ដំបូងពួកយើងមិនបានដឹងទេថាអ្វីជាបេតិកភណ្ឌ តែបានលោកគ្រូជួយបង្រៀនពួកយើង ទាក់ទងនឹងបេតិកភណ្ឌ ហើយក៏ធ្វើកិច្ចការដែលគ្រូដាក់ឱ្យ មិននឹកស្មានទេថាទទួលបានលេខ១។ ប្អូនសប្បាយចិត្តដែលបានដឹងខ្លះៗពីបេតិកភណ្ឌ ហើយបានរង្វាន់លើកទឹកចិត្តទៀត។ ប្អូនៗសន្យាចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការថែរក្សា ការពារបេតិកភណ្ឌរបស់ខ្មែរ ហើយចង់ឱ្យមានកម្មវិធីបែបនេះរហូតគ្រប់សាលាដើម្បីផ្តល់ឱកាសដល់កុមារ បានស្វែងយល់ក៏ដូចជាចូលរួមក្នុងការថែរក្សាមរតកបេតិកភណ្ឌរបស់ខ្លួនឲ្យបានគង់វង្ស៕












ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
70337
ម្សិលមិញ
:
61021
សប្តាហ៍នេះ
:
210956
ខែនេះ
:
0514464
សរុប
:
014957305