ព័ត៌មានថ្មីៗ

អ្នកជំនាញអាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ការងារអភិរក្សនិងជួសជុលប្រាសាទឥដ្ឋ ដល់សិក្ខាកាម១០រូបមកពី៥ប្រទេសជាប់ដងទន្លេមេគង្គ

បានផ្សាយនៅ ថ្ងៃទី 16 ខែ សីហា ឆ្នាំ2016 02:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សិក្ខាសាលាដើម្បីឈ្វេងយល់ពីបេតិកភណ្ឌវប្បធម៌តំបន់មេគង្គ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន នៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។ អ្នកជំនាញបេតិកភណ្ឌវប្បធម៌ចំនួន១០រូប ដែលមាន២រូបមកពីប្រទេសនីមួយៗនៃប្រទេសទាំង៥នៅអាស៊ីអាគ្នេយ៍ ពោលគឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញជប៉ុននៃសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស មរតកបេតិកភណ្ឌតាមរយៈការរៀនសូត្រលើទ្រឹស្តី និងការចុះអនុវត្តនៅលើទីតាំងផ្ទាល់។

ក្នុងរយៈកាលនៃសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ក៏មានឱកាសចុះសិក្សានៅ តាមបណ្តាទីតាំងប្រាសាទ និងការដ្ឋានជួសជុលមួយចំនួនទៀតក្នុងរមណីយដ្ឋានអង្គរ។ ជាក់ស្តែងនៅថ្ងៃទី១៣ ខែសីហា កន្លងមកនេះសិក្ខាកាមទាំងនោះ បានចុះធ្វើកម្មសិក្សានៅប្រាសាទបាគងជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាដោយផ្ទាល់ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីបច្ចេកទេសនៃការអភិរក្សជួសជុលប្រាសាទឥដ្ឋតាមបច្ចេកទេសបុរាណ។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាអ្នកជំនាញធ្លាប់មានបទពិសោធន៍លើកិច្ចការនេះបានលើកឡើងពីបច្ចេកទេសនៃការជួសជុលប្រាសាទឥដ្ឋ ដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តដើម្បីពន្យល់ដល់សិក្ខាកាមទាំងអស់ ព្រមទាំងការអនុវត្តជាក់ស្តែងទាក់ទងនឹងបច្ចេកទេសនៃការកឥដ្ឋ របៀបនៃការលាយកំបោរបាយអ និងវិធីសាស្ត្រនៃការដាប់ឥដ្ឋ បច្ចេកទេសជញ្ជូនឥដ្ឋឡើងលើកំពូលប៉មនៃបា្រសាទ និងបង្ហាញពីឧបករណ៍មួយចំនួនទៀតដែលយកមកប្រើប្រាស់កំឡុងពេលជួសជុលជាដើម។ ក្នុងខណៈនោះដែរ សិក្ខាកាមទាំង១០រូបក៏បានចូលរួមអនុវត្តជាក់ស្តែងចំពោះការជួសជុល ដូចជាការកឥដ្ឋ ការលាយកំបោរបាយអ និងការដាប់ឥដ្ឋជាដើម។

បទពិសោធន៍ដែលសិក្ខាកាមទាំងអស់ទទួលបានក្នុងពេលនេះ ជាចំណេះដឹងថ្មី បន្ថែមទៀតសម្រាប់ពួកគេដែលបានរៀនសូត្រពីអ្នកជំនាញប្រទេសកម្ពុជាទាក់ទងនឹងបច្ចេកទេសនៃការជួសជុលប្រាសាទឥដ្ឋ ក៏ដូចជាការអភិរក្សមរតកបេតិកភណ្ឌ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សិក្ខាកាមម្នាក់មកពីប្រទេសភូមា បានលើកឡើងដោយកោតសរសើរពីរបៀបនៃការជួសជុលរបស់កម្ពុជាថាជាបច្ចេកទេសដ៏ល្អ បើប្រៀបធៀបទៅនឹងប្រទេសភូមាដែលមានសំណង់ប្រាសាទធ្វើពីឥដ្ឋដែរនោះ។ ការជួសជុលនៅកម្ពុជាជាបច្ចេកទេសដ៏គួរឲ្យចាប់អារម្មណ៍ ពោលគឺនៅរក្សាបានបច្ចេកទេសដ៏ល្អតាំងពីបុរាណកាលមក។ លោកបន្ថែមថា បច្ចេកទេសនៃការជួសជុលប្រាសាទឥដ្ឋរបស់អ្នកជំនាញកម្ពុជាមានលក្ខណៈងាយស្រួល និងរហ័ស មើលទៅសំណង់ដែលជួសជុលរួចក៏មានភាពរឹងមាំយូរ អង្វែងផងដែរ។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងត្រូវបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដោយសិក្ខាកាមទាំងអស់នឹងចុះធ្វើកម្មសិក្សានៅតាមបណ្តាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ ក៏ដូចជាតំបន់ផ្សេងទៀតដើម្បីសិក្សាឈ្វេងយល់ពីកិច្ចការជួសជុលនិងអភិរក្សតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បី។ តាមរយៈកម្មសិក្សានេះដែរ សង្ឃឹមថាសិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង បទបទពិសោធន៍ល្អៗបន្ថែមទៀតពីកម្ពុជា ដើម្បីយកទៅអនុវត្តឲ្យបានជោគជ័យនៅតាមបណ្តាប្រទេសរៀងៗខ្លួនប្រកបដោយជំនាញ៕








ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0940
ម្សិលមិញ
:
1611
សប្តាហ៍នេះ
:
82224
ខែនេះ
:
0163501
សរុប
:
009345783