ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាទទួលបានអំណោយលើកទឹកចិត្តពីសមាគមពលរដ្ឋល្អសមាគមល្អ ក្នុងឋានៈជាស្ថាប័នបំពេញភារកិច្ចបានល្អក្នុងរយៈកាលកន្លងមក

បានផ្សាយនៅ ថ្ងៃទី 14 ខែ សីហា ឆ្នាំ2016 08:26 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

“តាមការសង្កេតជាក់ស្តែង មនុស្សមួយចំនួនច្រើនតែបន្ទោសពេលឃើញគេធ្វើខុស តែមិនសូវចូលចិត្តសរសើរឬលើកទឹកចិត្តនៅពេលដែលឃើញគេធ្វើល្អត្រឹមត្រូវនោះទេ។ យើងចង់ឲ្យវប្បធម៌នៃការចេះសរសើរលើកទឹកចិត្តដល់អ្នកធ្វើល្អនេះ ជ្រួតជ្រាបផ្សព្វផ្សាយទៅកាន់មនុស្សគ្រប់គ្នា ទើបយើងបង្កើតសមាគមពលរដ្ឋល្អសមាគមល្អនេះឡើង”។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សុខ ភា ប្រធានសមាគមពលរដ្ឋល្អសមាគមល្អ ក្នុងឱកាសជូនអំណោយលើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា នគរបាលការបេតិកភណ្ឌ នគរបាលទេសចរណ៍ និងសិស្សានុសិស្សក្នុងតំបន់អង្គរ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ។

ឯកឧត្តមប្រធានសមាគមរូបនេះ បានបញ្ជាក់បន្ថែមក្នុងចំណាប់អារម្មណ៍របស់លោកថា ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរា ជាពិសេស គឺភាពស្មោះត្រង់ក្នុងតួនាទីរបស់ភ្នាក់ងារទេសចរណ៍ ដូចជា ការរើសបានកាបូបលុយ ឬសម្ភារៈរបស់ភ្ញៀវហើយប្រគល់ជូនពួកគាត់វិញ ការជួយស្វែងរកសម្ភារៈដែលភ្ញៀវជ្រុះបាត់ ការជួយសង្គ្រោះពេលភ្ញៀវមានឧបទ្ទវហេតុផ្សេងៗជាដើម សុទ្ធតែជាសកម្មភាពដែលសង្គមគួរលើកតម្កើង គួរសរសើរ និងគួរឲ្យគោរពទៀតផង។ “យើងបានឃើញសកម្មភាពទាំងនេះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម និងសារព័ត៌មានជាញឹកញាប់។ នេះហើយជាអ្វីដែលធ្វើឲ្យសមាគមយើងសម្រេចនាំយកសម្ភារៈមួយចំនួនមកប្រគល់ជូន តាមលទ្ធភាពដែលយើងធ្វើបាន ដើម្បីបង្ហាញអំពីការដែលយើងពេញចិត្តចំពោះទង្វើប្រកបដោយការទទួលខុសត្រូវទាំងនេះ”

ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីទទួលអំណោយលើកទឹកចិត្តនេះបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ តាំងពីបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥មក ក្នុងបុព្វហេតុការពារឲ្យបាននូវតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។ តាមរយៈកិច្ចប្រឹងប្រែងនេះ អង្គរដែលត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២ ក្នុងបញ្ជីបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់ បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកពេញលេញក្នុងឆ្នាំ២០០៤កន្លងមក។ ការប្រឹងប្រែងរបស់យើងត្រូវបានទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គរក៏ទទួលបានការបោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកក្នុងឋានៈជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតផងដែរ ពីសំណាក់ស្ថាប័នស្ទង់មតិអន្តរជាតិធំៗ ដូចជា Trip Adviser ជាដើម។ ការទទួលបាននូវការលើកទឹកចិត្តពីសមាគមពលរដ្ឋល្អសមាគមល្អនៅពេលនេះ ក៏ជាកម្លាំងចិត្តមួយបន្ថែមទៀត ដែលធ្វើឲ្យយើងខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ អាជ្ញាធរជាតិអប្សរាពិតជារីករាយនឹងទទួលនូវអំណោយលើកទឹកចិត្តនេះ និងសូមថ្លែងអំណរគុណចំពោះសមាគមពលរដ្ឋល្អសមាគមល្អ ដែលបានផ្តល់តម្លៃដល់ការងារគ្រប់គ្រងបេតិកភណ្ឌរបស់យើងនៅពេលនេះ។

សូមបញ្ជាក់ថា អំណោយដែលសមាគមពលរដ្ឋល្អសមាគមល្អប្រគល់ជូននៅពេលនេះគឺ អាជ្ញាធរជាតិអប្សរាទទួលបានបណ្ណសរសើរមួយ អង្ករ៥បាវ និងថវិកា១លានរៀល។ អង្គរភាពនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ អង្គភាពនីមួយៗទទួលបានបណ្ណសរសើរមួយ អង្ករ១បាវ និងថវិកា៤០ម៉ឺនរៀល។ ចំណែកសិស្សានុសិស្សដែលជាសិស្សពូកែក្នុង៥ស្រុកនៃរមណីយដ្ឋានអង្គរចំនួន១០០នាក់ទទួលបានកាបូបស្ពាយ និងសម្ភារៈសិក្សាមួយចំនួន។ លោកគ្រូអ្នកគ្រូតំណាងសាលាទាំង៥ស្រុក ក្នុងមួយស្រុកទទួលបានសម្ភារៈមួយចំនួន រួមនឹងថវិកា៥ម៉ឺនរៀលពីសមាគម និង៤ម៉ឺនរៀលពីអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរាក៏បានចាត់អ្នកជំនាញជូនដំណើរសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដើម្បីកម្សាន្តក្នុងរមណីយដ្ឋានអង្គរផងដែរ៕




















ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។
ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
ដើមដំបូងមុន12345...258259បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1104
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
04252
ខែនេះ
:
0168181
សរុប
:
009350463