ព័ត៌មានថ្មីៗ

ពិធីស្រោចស្រពសុគន្ធវារីតែងតាំងលោកគ្រូចៅអធិការវត្តព្រះឥន្ទកោសីយ៍

បានផ្សាយនៅ ថ្ងៃទី 14 ខែ សីហា ឆ្នាំ2016 06:51 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ពិធីស្រោចស្រពសុគន្ធវារីនេះ ជាទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរតាមបែបព្រះពុទ្ធសាសនាមួយក្នុងចំណោមទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរជាច្រើនទៀត ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកឲ្យកូនចៅជំនាន់ក្រោយដើម្បីបន្តវេនពីពួកគាត់តទៅទៀត។ ទំនៀមទម្លាប់នេះមានដើមកំណើតតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែនៅតែមានការប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ។ជាក់ស្តែង នៅថ្ងៃទី១២ ខែសីហាឆ្នាំ២០១៦នេះពុទ្ធបរិស័ទចំណុះជើងវត្តព្រះឥន្ទកោសីយ៍ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបបានរៀបចំពិធីបុណ្យស្រោចស្រពសុគន្ធវារីតែងតាំងលោកគ្រូ ចន្ទ សុវណ្ណ ជាចៅអធិការវត្ត។

ក្នុងពិធីនេះមានការយាងនិមន្តអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃរាជ ទេព វង្ស មន្រ្តីសង្ឃ សិស្សគណ អាជ្ញាធរ មន្រ្តីរាជការ សិស្សនិស្សិត សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ កាយរិទ្ធ កាកបាទក្រហម គណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។ក្នុងពិធីនេះក៏មានការរៀបចំធ្វើប្រុងពាលី នមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនានិងរាប់បាត្រប្រគេនព្រះសង្ឃផងដែរ។

លោកតា មាស សារឿន អាយុ ៧៦ ឆ្នាំ អាចារ្យវត្តព្រះឥន្ទកោសីយ៍បានមានប្រសាសន៍ថាខ្ញុំឃើញចាស់ៗ រៀបចំពិធីស្រោចស្រពសុគន្ធវារីតែងតាំងព្រះសង្ឃធ្វើជាគ្រូចៅអធិការនេះតាំងពីខ្ញុំដឹងក្តីមកម៉្លេះ។ លោកតាបញ្ជាក់ថា មុននឹងមានការស្រោចស្រពសុគន្ធវារីតែងតាំងលោកជាចៅអធិការវត្តនោះ គឺមានការឯកភាពគ្នាពីព្រះសង្ឃក្នុងវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្ត និងធ្វើលិខិតស្នើសុំទៅ សម្តេចព្រះសង្ឃរាជរួចហើយ ទើបសម្តេចព្រះសង្ឃរាជយាងមកតែងតាំង។

ព្រះតេជគុណ មាន សុមេធ គ្រូសូត្រស្តាំវត្តព្រះឥន្ទកោសាបានមានសង្ឃដីកាថាពិធីស្រោចស្រពសុគន្ធវារីដើម្បីតែងតាំងព្រះសង្ឃធ្វើជា លោកគ្រូចៅអធិការនេះមានតាំងពីសម័យពុទ្ធកាលមកម៉្លេះ។ បុព្វបុរសខ្មែរយើងយកលំនាំតាមព្រះពុទ្ធក្នុងកាល ដែលព្រះអង្គទ្រង់ប្រកាសធម្មនុញ្ញពុទ្ធសាសនាគឺច្បាប់សាសនាដល់សាវ័កទាំងឡាយរបស់ព្រះអង្គ។ នៅពេលនោះដែរ ព្រះអង្គទ្រង់បានឆ្លៀតយកឱកាសនោះតែងតាំងព្រះមោគ្គល្លាន និងសារីបុត្រធ្វើជាសាវ័កឆ្វេងស្តាំរបស់ព្រះអង្គ។ព្រះតេជគុណបន្តថា ពិធីនេះគេរៀបចំបា្ររព្ធធ្វើឡើងដើម្បីតែងតាំងព្រះសង្ឃដែលមានតួនាទីជាគ្រូសូត្រស្តាំ ឬគ្រូសូត្រឆ្វេង ឬក៏ព្រះសង្ឃធម្មតាដែលមានសមត្ថភាព គុណសម្បត្តិល្អ និងធ្លាប់មានគុណដល់វត្តអារាមនិងពុទ្ធបរិស័ទធ្វើជាចៅអធិការវត្ត។

គួរបញ្ជាក់ថានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់អ្នកស្រុកសៀមរាបក្នុងការថែរក្សាទំនៀមទម្លាប់វប្បធម៌ជាតិឲ្យមានអាយុរស់នៅគង់វង្សដល់កូនចៅជំនាន់ក្រោយបន្តទៀត ។ ក្នុងនាមអាជ្ញាធរជាតិអប្សរាដែលមានតូនាទីភារកិច្ចថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ក្នុងតំបន់អង្គរសូមកោតសរសើរ ហើយលើកទឹកចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរៀបចំពិធីស្រោចស្រពសុគន្ធវារីតែងតាំងគ្រូចៅអធិការវត្តព្រះឥន្ទកោសីយ៍នេះ៕
















កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
ដើមដំបូងមុន12345...291292បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
9697
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
32415
ខែនេះ
:
0313244
សរុប
:
010269391