ព័ត៌មានថ្មីៗ

យុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកចូលរួមដាំដើមឈើ និងជិះរទេះគោ ដើម្បីលើកស្ទួយវិស័យទេសចរណ៍សហគមន៍នៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 13 ខែ សីហា ឆ្នាំ2016 07:01 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

យុវជនស្ម័គ្រចិត្តដែលមកពី៧ប្រទេសផ្សេងគ្នា បានមកបំពេញបេសកកម្មក្នុងតំបន់រមណីយដ្ឋានអង្គររយៈពេល១២ថ្ងៃ ដើម្បីស្វែងយល់ពីការងារបេតិកភណ្ឌអង្គរ និងសហគមន៍ពលរដ្ឋតំបន់អង្គរ។ តាំងពីថ្ងៃទី១០មក ក្រុមយុវជនស្ម័គ្រចិត្តបានស្តាប់បទបង្ហាញជាច្រើនអំពីកិច្ចការអភិរក្សរមណីយដ្ឋានអង្គររបស់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។

ដោយឡែក នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០៦នេះ ក្រុមយុវជនស្ម័គ្រចិត្តបានចំណាយពេល១យប់២ថ្ងៃ ស្នាក់នៅភូមិធម្មជាតិរុនតាឯក ដើម្បីក្នុងការងារសហគមន៍ជាមួយប្រជាពលរដ្ឋនៅទីនោះផ្ទាល់។ ពួកគេបានចូលរួមដាំដំណាំកសិកម្ម ទស្សនាការប្រគុំតន្ត្រីបុរាណដោយអ្នកភូមិ ជិះរទេះគោកម្សាន្តដើម្បីលើកស្ទួយវិស័យទេសចរណ៍សហគមន៍ និងបានចូលរួមដាំដើមឈើចំនួន៥០០ដើម ជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងភូមិធម្មជាតិរុនតាឯក។

កញ្ញា Boram SHIN ដែលជាអ្នកដឹកនាំក្រុមយុវជនស្ម័គ្រចិត្តនេះបានលើកឡើថា កញ្ញាពិតជារីករាយក្រៃលែង ដែលបានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តមកទស្សនាភូមិធម្មជាតិរុនតាឯក។ ជាពិសេស គឺការសម្តែងសិល្បៈបុរាណខ្មែរ ដោយកុមារីតូចៗដែលរស់នៅភូមិធម្មជាតិរុនតាឯកផ្ទាល់។ កញ្ញាបន្តថា តាមរយៈការស្នាក់នៅទីនេះ យុវជនបានរៀនសូត្រច្រើនអំពីជីវភាពរស់នៅរបស់សហគមន៍ និងស្គាល់កាន់តែច្រើនអំពីវប្បធម៌ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ។

យុវជន Hui Tong ជនជាតិចិន និងជានិស្សិតផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យមួយនៃសហរដ្ឋអាមេរិកបានលើកឡើងថា លោកពិតជារំភើបដែលបានទស្សនាការសម្តែងសិល្បៈរបស់កុមារីតូចៗនៅទីនេះ។ “ខ្ញុំរីករាយដែលបានមកទស្សនាភូមិដ៏ស្រស់ស្អាត បានចូលរួមដាំដំណាំជាមួយសហគមន៍ទីនេះ បានដាំដើមឈើ និងបានជិះរទេះគោ។ ខ្ញុំពិតជាសរសើរដោយស្មោះចំពោះការរៀបចំដ៏ល្អនេះ។ ខ្ញុំសង្ឃឹមថានឹងបានមកទីនេះម្តងទៀត ហើយនឹងប្រើប្រាស់ចំណេះដែលខ្ញុំមានដើម្បីរួមចំណែកជួយប្រជាពលរដ្ឋ និងបេតិកភណ្ឌនៅប្រទេសកម្ពុជា”

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ធម្មជាតិរុនតាឯកបានរៀបរាប់ថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯកបានឈរលើគោលការណ៍២សំខាន់គឺ វិស័យកសិកម្ម និងវិស័យទេសចរណ៍។ ក្នុងន័យនេះអាជ្ញាធរជាតិអប្សរាបានបញ្ជូនអ្នកជំនាញកសិកម្មជាច្រើន ដើម្បីមកជួយប្រជាពលរដ្ឋនៅទីនេះ ព្រមទាំងធ្វើកសិកម្មគំរូឲ្យពួកគាត់បានមើលឃើញ និងយកទៅអនុវត្តផ្ទាល់នៅលើដីរបស់ពួកគាត់ផ្ទាល់។ អាជ្ញាធរជាតិអប្សរាក៏បានអភិវឌ្ឍវិស័យទេសចរណ៍នៅទីនេះដែរ ដោយឈរលើទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងនៃភូមិនេះ ដែលមានបឹងធម្មជាតិ ព្រៃព្រឹក្សា និងដំណាំកសិកម្មជាតិ ដែលមិនប្រើប្រាស់ជីគីមី។

សូមរំឭកថា ក្រៅពីស្តាប់បទបង្ហាញពីសំណាក់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងចូលរួមសកម្មភាពមួយចំនួននៅភូមិធម្មជាតិរុនតាឯក យុវជនស្ម័គ្រចិត្តទាំង៧ប្រទេសដោយរួមទាំងកម្ពុជាផងនេះ នឹងបន្តបេសកកម្មទៅសិក្សាលើការដ្ឋានជួសជុលនៅតំបន់អង្គរ ចូលរួមធ្វើកំណាយជាមួយអ្នកបុរាណវិទ្យា និងចូលរួមផ្សព្វផ្សាយអំពីក្រមប្រតិបត្តិអង្គរតាមរយៈការបំពេញតួនាទីជាភ្នាក់ងារទេសចរណ៍ផងដែរ៕












ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
5475
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
85073
ខែនេះ
:
0388581
សរុប
:
014831422