ព័ត៌មានថ្មីៗ

អ្នកស្រុកអង្គរមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 11 ខែ សីហា ឆ្នាំ2016 03:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក ដឹកនាំដោយ ឯកឧត្តម ឈរ ថាណាត អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ អំពីសិទ្ធិនៃការគ្រប់គ្រងដីធ្លី នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធទី១១ ខែសីហា ឆ្នាំ២០១៦ នេះ។

ឯកឧត្តម ឈរ ថាណាត
បានមានប្រសាសន៍នាឱកាសនោះថា អ្នកអង្គរត្រូវតែយល់ដឹងពីតួនាទីរបស់ខ្លួនក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដោយសារតែអ្នកស្រុកអង្គរជាអ្នករស់នៅអចិន្ត្រៃយ៍ជាមួយប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ។ ដូច្នេះពួកគាត់មានតួនាទីចូលរួមចំណែកយ៉ាងធំក្នុងការរក្សាបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី។ អង្គរជាបេតិកភណ្ឌរស់ ហើយប្រជាពលរដ្ឋដែលរស់នៅទីនេះ ជាអ្នកបន្តមរតកវប្បធម៌ដូចជា ទំនៀមទម្លាប់ប្រពៃណី តន្ត្រី សិល្បៈ ជំនឿសាសនាជាដើម។ រាល់សកម្មភាពទាំងនេះហើយដែលបានជម្រុញឱ្យប្រជាពលរដ្ឋបានក្លាយជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការថែរក្សាបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ។

ឯកឧត្តមបន្តថា ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានឈរលើគោលការណ៍ អភិរក្ស ដើម្បីអភិវឌ្ឍន៍ និង អភិវឌ្ឍន៍ដើម្បីអភិរក្ស ព្រោះធម្មជាតិ មនុស្ស និងវប្បធម៌ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ។ នៅក្នុងធម្មជាតិ រយៈពេលរាប់ពាន់ឆ្នាំ មនុស្សក៏ចាប់កំណើតឡើង ហើយមនុស្សគឺជាប្រភពនៃវប្បធម៌។ អាស្រ័យហេតុនេះ យើងត្រូវចូលរួមគ្នាដើម្បីថែរក្សាការពារ និងអភិរក្សប្រកបដោយចីរភាពនូវធម្មជាតិ និងវប្បធម៌។ ជាពិសេសទៅទៀតនោះ ឯកឧត្តមបានលើកឡើង អំពីខ្លឹមសារនៃសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលបានចែងត្រង់ប្រការ២ ត្រូវបានកំណត់អំពីការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរដូចតទៅៈ
-ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ
-ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មី ជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរអប្សរា
-ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតកទៅឱ្យញាតិសន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នា ដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមលើសកម្មភាពទិញលក់ដីរបស់ឈ្មួញ ក្នុងគោលដៅ ធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេជាដើម។ល។

ក្នុងដំណើរនៃការចុះផ្សព្វផ្សាយនោះដែរ ក្រុមការងារបានអនុញ្ញាតឱ្យមានការរុះរើ ជួសជុល សាងសង់ ចំនួន ៣ ករណី គឺ រុះរើផ្ទះចាស់ សង់ផ្ទះថ្មីចំនួន ២ ករណី និង សាងសង់រោងដាក់សត្វគោចំនួន១ ករណីផងដែរ។

លោកស្រី ស៊ុន ចាន់នី និងគ្រួសាររស់នៅភូមិជ្រលងបានលើកឡើងថា លោកស្រីសប្បាយចិត្តណាស់ ចំពោះអាជ្ញាធរជាតិអប្សរាដែលបានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់លោកស្រីរុះសើផ្ទះចាស់ សាងសង់ផ្ទះថ្មី។ អ្នកស្រីក៏បានផ្តាំទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរថា មុននឹងរុះរើ ឬសាងសង់សំណង់អ្វីមួយគួរតែដាក់ពាក្យសុំការអនុញ្ញាតជាមុនពីអាជ្ញាធរជាតិអប្សរា ដើម្បីជៀសវាងការសាងសង់ខុសច្បាប់ដែលនាំឱ្យមានផលប៉ះពាល់តំបន់អង្គរ។

លោក ហេង ហាច ជាប្រជាពលរដ្ឋរស់នៅភូមិអំពិលពាមបានលើកឡើងថា គាត់សប្បាយចិត្តណាស់ ដែលទទួលបានសិទ្ធិក្នុងការសាងសង់រោងគោពីអាជ្ញាធរជាតិអប្សរា ហើយលោក ហាច ក៏បានថ្លែងអំណរគុណផងដែរ ចំពោះក្រុមការងារអាជ្ញាធរជាតិអប្សរា និងស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល។








ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
4238
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
83836
ខែនេះ
:
0387344
សរុប
:
014830185