ព័ត៌មានថ្មីៗ

ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរបានបញ្ចប់ហើយជាមួយនឹងអ្នកចូលរួម២៣៧០នាក់

បានផ្សាយនៅ ថ្ងៃទី 08 ខែ សីហា ឆ្នាំ2016 08:25 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៣ ត្រូវបានចាប់ផ្តើម និងបញ្ចប់នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ចំពេលដែលជុំវិញតំបន់អង្គរទាំងមូលពេញដោយទេសភាពបៃតងយ៉ាងស្រស់បំព្រង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

តាមប្រសាសន៍បើកកម្មវិធីរបស់ឯកឧត្តម ថោង ខុន ពិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរឆ្នាំនេះ ទទួលបានការចូលរួមពីសំណាក់អ្នករត់ប្រណាំងចំនួន២៣៧០នាក់ ដែលមកពី៤៥ប្រទេសផ្សេងគ្នា ក្នុងនោះភ្ញៀវជាតិចំនួន៩៧០នាក់។ ពិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរចែកចេញជា៤ប្រភេទគឺ ចម្ងាយ៤២គម ២១គម ១០គម និងចម្ងាយ៣គម។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមរត់ប្រណាំងម៉ារ៉ាតុងក្នុងចម្ងាយ១០គមដែរ បានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ អាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុងនេះតាមរយៈការរៀបចំសម្អាតអនាម័យបរិស្ថាន និងបើកភ្លើងក្នុងតំបន់អង្គរទាំងមូល ដើម្បីទទួលកម្មវិធីដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានបង្វែរភ្ញៀវដែលចូលមើលព្រះអាទិត្យរះឲ្យចូលតាមច្រកខាងក្រោយអង្គរ ដើម្បីបញ្ចៀសការកកស្ទះចរាចរផងដែរ។

ឯកឧត្តមបន្ថែមថា ពិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ដែលបានរៀបចំឡើងនៅក្នុងតំបន់អង្គរនេះ ពិតជាធ្វើឲ្យកិតិ្តសព្ទអង្គរកាន់តែល្បីខ្ចរខ្ចាយទៅកាន់ពិភពលោកកាន់តែខ្លាំង ជាពិសេស ចំពេលដែលជុំវិញតំបន់អង្គរកំពុងស្រស់បំព្រងដោយធម្មជាតិនារដូវវស្សា នឹងនាំឲ្យភ្ញៀវអន្តរជាតិស្គាល់អង្គរ និងបរិស្ថានអង្គរកាន់តែច្បាស់ទៀតផង។

ជាមួយគ្នានេះ ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តមសុខ សង្វារ ក៏បានថ្លែងអំណរគុណព្រះរាជវត្តមានព្រះរាជបុត្រីBajrakitiyabha Mahidol នៃព្រះរាណាចក្រថៃដែលបានចូលរួមក្នុងទិវារត់ប្រណាំងនេះ និងថ្លែងអំណរគុណចំពោះកម្លាំងសមត្ថកិច្ច និងក្រុមហ៊ុនឯកជននានាដែលបានចូលរួមសហការយ៉ាងល្អ ធ្វើឲ្យពិធីរត់ប្រណាំងនេះបានប្រព្រឹត្តទៅយ៉ាងរលូនតាំងពីដើមដល់ចប់៕














កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
ដើមដំបូងមុន12345...291292បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
9797
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
32515
ខែនេះ
:
0313344
សរុប
:
010269491