ព័ត៌មានថ្មីៗ

ករណីចម្លាក់អង្គរ៖ បើមួយឆ្នាំមួយលានប៉ះ មួយរយឆ្នាំក្រោយនឹងលែងបានប៉ះទៀតហើយ

បានផ្សាយនៅ ថ្ងៃទី 06 ខែ សីហា ឆ្នាំ2016 01:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

“ក្នុងឆ្នាំ២០១៥កន្លងទៅនេះ មានភ្ញៀវបរទេស និងខ្មែរមកទស្សនាអង្គរជាង៤លាននាក់ បើក្នុងចំណោមនោះ មានតែមួយលាននាក់មកប៉ះចម្លាក់តែមួយនោះ ប្រហែលមួយរយឬពីររយឆ្នាំក្រោយ កូនចៅយើងនឹងលែងបានប៉ះឬលែងបានឃើញទៀតហើយ។ នេះជាករណីមួយដែលយើងត្រូវតែគិតគូរអំពីការថែរក្សាអង្គររបស់យើង”។ នេះជាសម្តីដាស់តឿនដែលលើកឡើងដោយ លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួមនៃនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ នៅចំពោះមុខនិស្សិតជាង១០០នាក់នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ (USEA) ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។

ក្នុងបទបង្ហាញនៃកម្មវិធីអប់រំបេតិកភណ្ឌដល់និស្សិត តាមបណ្តាសាកលវិទ្យាល័យនានាក្នុងខេត្តសៀមរាប លោកស្រីម៉ារ៉ាឌីបានគូសបញ្ជាក់ថា កំណើននៃវិស័យទេសចរណ៍ក្នុងតំបន់អង្គរ មិនត្រឹមតែផ្តល់នូវកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏នាំមកនូវបញ្ហាមួយចំនួនផងដែរ បើយើងគ្រប់គ្រងមិនបានល្អទេនោះ។ “ភ្ញៀវទេសចរខ្លះគាត់មក គាត់មិនយល់ គាត់ចង់ប៉ះនេះប៉ះនោះ ឡើងជាន់លើកន្លែងហាមឃាត់ជាដើម។ បញ្ហាវាអាចនឹងប៉ះពាល់ដល់ចម្លាក់ឬថ្មប្រាសាទ ឬប៉ះពាល់ដល់ខ្លួនគាត់ផ្ទាល់ក៏មាន។ នេះជាអ្វីដែលយើងត្រូវជួយគ្នា មិនអាចពឹងតែភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរាម្នាក់ឯងបានទេ។ ភ្ញៀវច្រើន យើងមិនអាចប្រើភ្នាក់ងារម្នាក់ឲ្យតាមដានភ្ញៀវម្នាក់នោះដែរ ដូច្នេះមានតែយើងជាខ្មែរទាំងអស់ហ្នឹងហើយ ដែលឃើញគេធ្វើខុស ត្រូវជួយប្រាប់ជួយពន្យល់ឲ្យបានទាន់ពេល កុំចាំបាក់រលំហើយទើបបានស្តាយក្រោយ”

ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាប្រធានក្រុមការងារចុះអប់រំបេតិកភណ្ឌតាមសាលារៀនបានរំឭកដាស់តឿន និងលើកទឹកចិត្តឲ្យយុវជនចូលរួមក្នុងកិច្ចការថែរក្សាបេតិកភណ្ឌអង្គរទាំងអស់គ្នា។ នៅពេលដែលយើងស្រឡាញ់ មានស្មារតីចូលរួម យើងនឹងប្រុងប្រយ័ត្នមិនធ្វើទង្វើដែលនាំឲ្យប៉ះពាល់ដល់រមណីយដ្ឋានអង្គរ ហើយក៏មិនអនុញ្ញាតឲ្យអ្នកណាមកធ្វើអ្វីដែលប៉ះពាល់ដល់វត្ថុដែលយើងស្រឡាញ់និងគោរពដែរ។ នេះជាស្មារតីដែលជាតិយើងត្រូវការ។ ទន្ទឹមនឹងនេះ យុវជនក៏អាចចូលរួមផ្សព្វផ្សាយនូវរូបភាពល្អៗ និយាយល្អៗពីអង្គរឲ្យពិភពលោកកាន់តែបានដឹង បានឮ អំពីភាពអស្ចារ្យនៃបេតិកភណ្ឌអង្គររបស់យើង តាមរយៈបណ្តាញសង្គមផ្សេងៗជាដើម៕












កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0433
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77087
ខែនេះ
:
0158364
សរុប
:
009340646