ព័ត៌មានថ្មីៗ

អាជា្ញធរជាតិអប្សរាចុះផ្សព្វផ្សាយពីតួនាទីភារកិច្ចរបស់ខ្លួនដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 04 ខែ សីហា ឆ្នាំ2016 03:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិង មន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាសហការគ្នាជាមួយអភិបាលស្រុក មេឃុំ មេភូមិបានចុះទៅផ្សព្វផ្សាយពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌ និងកិច្ចការងារផ្សេងៗមួយចំនួនទៀតដល់ប្រជាពលរដ្ឋនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឯកឧត្តម សុខ លក្ខិណា បានមានប្រសាសន៍ឲ្យដឹងថាក្រុមការងាររបស់ឯកឧត្តមចុះមកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងថ្ងៃនេះ គឺក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច និងការងារដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងខិតខំប្រឹងប្រែងធ្វើដើម្បីថែរក្សាការពារ និងអភិរក្សបេតិកភណ្ឌ វប្បធម៌ និងព្រៃឈើក្នុងតំបន់អង្គរ។ក្នុងនោះឯកឧត្តមក៏បានលើកឡើងពីការអនុញ្ញាតច្បាប់សាងសង់ផ្ទះជូនប្រជាពលរដ្ឋ និងការដាំដើមឈើឡើងវិញនៅលើដីដែលក្រុមស៊ីម៉ាក់បានកាប់ឆ្ការដើម្បីដោះមីនអស់៨ហិកតាផងដែរ។

ស្ថិតនៅក្នុងឱកាសនោះដែរ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានក៏បានលើកឡើងពីអត្ថប្រយោជន៍ព្រៃឈើ ដើម្បីឲ្យប្រជាពលរដ្ឋជួយថែរក្សាព្រៃឈើ រួមមានព្រៃឈើជារបាំងជួយការពារខ្យល់បក់បោកប៉ះពាល់ប្រាសាទ ព្រៃឈើជួយការពារទប់ការហូរច្រោះមិនឲ្យត្រូវប្រាសាទខ្លាំងពេក ព្រៃឈើជួយរក្សាសំណើមប្រាសាទ និងព្រៃឈើជួយ ផ្តល់នូវសោភណភាពដ៏ស្រស់ស្អាតដល់ប្រាសាទព្រមទាំងផ្តល់ម្លប់ត្រជាក់ត្រជុំដល់ស្រុកភូមិផង។

លោក ស៊ុន វិទូ អភិបាលរងស្រុកប្រាសាទបាគងបានលើកឡើងថាលោកពិតជាសប្បាយរីករាយដែលចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងកម្មវិធីផ្សព្វផ្សាយនេះហើយលោកសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលខិតខំអប់រំផ្សព្វផ្សាយពីច្បាប់ទម្លាប់ និងតួនាទីភារកិច្ចក្នុងថែរក្សាការពារ និងអភិរក្សនូវសម្បតិ្តបេតិកភណ្ឌវប្បធម៌ផង និងជួយដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរដើម្បីលើកស្ទួយជីវភាពពួកគាត់ឲ្យមានសេចក្តីសុខផង។

គួរបញ្ជាក់ថានៅក្នុងការផ្សព្វផ្សាយនេះ អាជ្ញាធរជាតិអប្សរាក៏បានឆ្លៀតឱកាសចុះទៅអនុញ្ញាតច្បាប់សាងសង់ផ្ទះដល់មូលដ្ឋានផ្ទាល់ជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលពួកគាត់បានដាក់លិខិតស្នើសុំសាងសង់ផ្ទះមកអាជ្ញាធរជាតិអប្សរារួចរាល់ហើយ ដើម្បីជួយសម្រួលការលំបាកក្នុងធ្វើដំណើរមកយក និងជួយកាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ៕






នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួនក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។
ដើមដំបូងមុន12345...317318បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
10179
ម្សិលមិញ
:
16308
សប្តាហ៍នេះ
:
46328
ខែនេះ
:
0194436
សរុប
:
010875089