ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងសហគមន៍ក្នុងតំបន់រមណីយដ្ឋានអង្គររយៈពេល៦ខែ ឆ្នាំ២០១៦

បានផ្សាយនៅ ថ្ងៃទី 03 ខែ សីហា ឆ្នាំ2016 02:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាក និងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋាន។

ការងារស្នូលរបស់ក្រុមការងារសហគមន៍ គឺចុះផ្សព្វផ្សាយអំពីភារកិច្ចរបស់អាជ្ញាធរជា តិអប្សរានិងអប់រំបេតិកភណ្ឌដល់ប្រជាជនក្នុងតំបន់អង្គរ ឱ្យបានយល់ច្បាស់ពីតម្លៃនៃមរតកវប្បធម៌ដូនតារបស់ខ្លួន មានតាំងពីប្រាង្គប្រាសាទ ទំនៀមទម្លាប់ ការរស់នៅ ការគោរពបូជានូវជំនឿផ្សេងៗដែលធ្វើជាប្រចាំថ្ងៃតពីដូនតាមក។ យោងតាមរបាយការណ៍រយៈពេល៦ខែនៃឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះទៅផ្សព្វផ្សាយនិងសួរសុខទុក្ខប្រជាជនក្នុងតំបន់អង្គរបានចំនួន១៩ភូមិ ដែលមានប្រជាជនចូលរួម១១៣៤នាក់។

ក្រៅពីនោះ អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងអនុញ្ញាតឱ្យប្រជាជនតាមការស្នើរសុំដើម្បីសាងសង់និងជួសជុលសំណង់តូចតាចដែលចាំបាច់ក្នុងការរស់នៅបានចំនួន១៧៤ករ ណីដោយមិនបាច់ធ្វើលិខិតស្នាមសុំបែបបទសាងសង់ឬជួសជុលមកទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានោះ កាលពីរដូវប្រាំងក្តៅហួតហែងខ្លាំង បណ្តាលឱ្យតំបន់មួយចំនួនក្នុងរមណីយដ្ឋានអង្គរទទួលរងនូវភាពរាំងស្ងួតនិងគ្មានទឹកប្រើប្រាស់ អាជ្ញាធរជាតិអប្សរាក៏បានចែកទឹកជូនប្រជាជននៅសង្កាត់ទឹកវិលចំនួន៥លើក ស្មើនឹង៣៥០០០លីត្រ។ បន្ថែមលើការងារសង្គម អាជ្ញាធរជាតិអប្សរាក៏បាននាំយកនូវថវិកាចំនួន៨០ម៉ឺនរៀលទៅចូលរួមកម្មវិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមរបស់អ្នកស្រុកអង្គរផងដែរ ដើម្បីចូលរួមនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការរក្សានូវទំនៀមដ៏ល្អផូរផង់ពីបុរាណរហូតដល់បច្ចុប្បន្ន។

ក្នុងរយៈពេល៦ខែនៃឆ្នាំ២០១៦នេះដែរ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា ក៏បាននាំយកកញ្ចប់គាំពារសុខុមាលភាពមាតានិងទារក ជាអំណោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងលោកជំទាវ មកចែកជូនដល់ស្ត្រីដែលទើបនឹងសម្រាលកូននៅក្នុងតំបន់អង្គរ បានចំនួន៨៥៥នាក់ ស្មើនឹង៨៥៥កញ្ចប់ និងថវិកាសរុបចំនួន១៧,១០០,០០០រៀល។ រួមជាមួយគ្នានេះដែរ ក្រុមការងារក៏បានយកអំណោយរបស់ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរានិងលោកជំទាវ ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះក្នុងតំបន់អង្គរដោយសារភ្លើងឆេះផ្ទះ គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់សរុប៥គ្រួសារ និងជនរងគ្រោះម្នាក់ដោយសាររន្ទះបាញ់ចំនួន៤០ម៉ឺនរៀល និងយកស័ង្កសីចំនួន២០សន្លឹកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រប្រក់ដំបូលផ្ទះបាយនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

ស្តែងចេញពីសកម្មភាពទាំងនេះ អាជ្ញាធរជាតិអប្សរាតែងតែនៅក្បែរនិងយកចិត្តទុកដាក់គ្រប់បញ្ហាចំពោះប្រជាពលរដ្ឋ ទាំងសុខទុក្ខ ជីវភាពរស់នៅ សុខភាព ការសាងសង់ និងការអប់រំ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរមានសេដ្ឋកិច្ចល្អប្រសើរ ចំណេះដឹងទូលំទូលាយ និងមានភាពសុខសាន្តក្នុងសង្គមគ្រួសារ៕














កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0442
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77096
ខែនេះ
:
0158373
សរុប
:
009340655