ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងដាំដើមគុយឲ្យបានច្រើននៅក្នុងព្រៃតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 02 ខែ សីហា ឆ្នាំ2016 06:29 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាគ្រោងនឹងដាំដើមគុយនៅក្នុងព្រៃស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលផ្លែគុយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះ។គំនិតចង់បង្កើតគម្រោងនេះឡើង ដោយបានមើលឃើញនូវផលប្រយោជន៍ចំការព្រៃគុយគម្រូរបស់ប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅភូមិថ្នល់បណ្តោយ ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថានបានមានប្រសាសន៍កាលពីថ្ងៃទី០១ ខែសីហាឆ្នាំ២០១៦ឲ្យដឹងថាការបង្កើតគម្រោងនេះឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរចូលរួមជួយថែរក្សាការពារព្រៃឈើផង ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើផង និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋផងដែរ។

លោកបានបន្តថា ដោយរយៈកាលកន្លងមក យើងបានឃើញប្រជាពលរដ្ឋមួយគ្រួសារគាត់បានកាប់ព្រៃឈើក្នុងចំការគាត់ដែលមានផ្ទៃដី៦ហិកតា អស់២ហិកតាដែលគ្មានដើមគុយដុះយកដីដាំដើមស្វាយកែវល្មៀតវិញ ចំណែកដី៤ហិកតាទៀតដែលមានដើមគុយដុះគាត់បានរក្សាទុក។ នៅពេលស្វាយឲ្យផល គាត់បានបេះផ្លែស្វាយមួយហិចតាយកទៅលក់បានប្រាក់ត្រឹមតែ៤០០ដុល្លារទៅ៥០០ដុល្លារប៉ុណ្ណោះ ។ ប៉ុន្តែព្រៃឈើដែលមានដើមគុយដុះវិញ ក្នុងមួយហិចតាដូចគ្នាគាត់ប្រមូលផលផ្លែគុយលក់បានប្រាក់ដល់ទៅ១០០០ដុល្លារឯណោះ ។ ដោយសារព្រៃឈើដែលមានដើមគុយរបស់គាត់ផ្តល់ផលប្រយោជន៍ច្រើនជាងចំការស្វាយ ទើបគាត់ឈប់កាប់ដីព្រៃឈើយកមកធ្វើជាចំការស្វាយតទៅទៀត។

លោកបន្ថែមថា ដោយមានគម្រូខាងលើនេះ ទើបយើងធ្វើការសាកល្បងដាំដើមគុយក្នុងព្រៃនៅផ្លូវ៦០ ស្ថិននៅភូមិក្រវ៉ាន់សង្កាត់អង្គរធំក្រុង/ខេត្តសៀមរាបចំនួន៣០០០ដើមលើផ្ទៃដី២០ហិចតា ។ រយៈពេល៣ឆ្នាំក្រោយមក យើងឃើញថាដើមគុយចាប់ផ្តើមផ្តល់ផលឲ្យដោយមានចេញផ្លែផ្កាក្តិប បណ្តើរៗហើយ។ តាមរយៈបទពិសោធន៍ដែលយើងធ្វើសាកល្បងទទួលបានជោគជ័យនេះ យើងនឹងស្នើសុំគម្រោងនេះទៅថ្នាក់លើ ដើម្បីធ្វើការផ្សព្វផ្សាយ ណែនាំពីរបៀបបណ្តុះនិងដាំដើមគុយ។

លោកបញ្ជាក់ថា ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារព្រៃឈើបាន ទាល់តែពួកគាត់បានទទួលផលប្រយោជន៍ពីព្រៃឈើដែលមាននៅក្បែរតំបន់ពួកគាត់រស់នៅនោះ។ ការរៀបចំបែបនេះ នឹងជម្រុញឲ្យមានការចូលរួមចំណែករបស់អ្នកស្រុកងាកមកដាំដើមគុយឲ្យបានច្រើនដើម្បីថែរក្សាព្រៃឈើផង និងបង្កើនព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែច្រើនឡើងផង ព្រោះកាលណាព្រៃឈើមានដើមគុយ ពួកគាត់មិនអាចកាប់ព្រៃឈើនោះបានទេ ដោយសារពួកគាត់ទទួលបានផលប្រយោជន៍ពីដើមគុយដែលវារឡើងតាមដើមឈើនោះដែរ។












កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0358
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77012
ខែនេះ
:
0158289
សរុប
:
009340571