ព័ត៌មានថ្មីៗ

និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជាផុសផុលខ្លាំងចង់ដឹងការងារអភិរក្សនិងអភិវឌ្ឍន៍នៅអង្គរ

បានផ្សាយនៅ ថ្ងៃទី 01 ខែ សីហា ឆ្នាំ2016 09:10 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កម្មវិធីអប់រំបេតិកភណ្ឌ ក្រោមប្រធានបទ “បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ” ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាខេត្តសៀមរាប កាលពីចុងខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។ គោលបំណងនៃកម្មវិធីអប់រំនេះ គឺបង្កើនចំណេះដឹងដល់សិស្សនិស្សិតអំពីការងារបេតិកភណ្ឌ និងលើកទឹកចិត្តឲ្យពួកគេចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារ ថែរក្សា និងលើកតម្លៃមរតកដូនតា។

គម្រោងអប់រំដែលត្រូវបញ្ចប់ត្រឹមតែម៉ោង៨និង៣០នាទីយប់ បានអូសបន្លាយរហូតដល់ម៉ោង១០យប់ ដោយសារតែមានសំណួរយ៉ាងផុសផុលពីសំណាក់និស្សិតដែលបានចូលរួម។ សំណួរទាំងនោះគឺពាក់ព័ន្ធនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរវភាពនៅក្នុងរមណីយដ្ឋានអង្គរផ្ទាល់ដូចជា ហេតុផលដែលដាក់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហេតុផលដែលសសរខ្លះនៃប្រាសាទអង្គរវត្តរងនូវភាពពុកផុយ ហេតុផលដែលអាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឲ្យសាងសង់លំនៅឋានថ្មីក្នុងតំបន់អង្គរជាដើម។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាប្រធានក្រុមការងារចុះអប់រំបេតិកភណ្ឌតាមសាលារៀន រួមនឹងអ្នកជំនាញគ្រប់ផ្នែកនៃអាជ្ញាធរជាតិអប្សរាបានឆ្លើយយ៉ាងច្បាស់លាស់តបនឹងសំណួររបស់និស្សិត។ លើសពីនេះ ក្រុមការងារក៏បានបើកឱកាសឲ្យនិស្សិតអាចទៅទស្សនានៅរមណីយដ្ឋានដោយផ្ទាល់នៅពេលណាមួយ ដើម្បីឲ្យអ្នកជំនាញបានពន្យល់ជាក់ស្តែងនៅទីតាំងការដ្ឋានផ្ទាល់ ព្រមទាំងបង្ហាញនូវឯកសារសំខាន់ៗមួយចំនួនទៀត ដើម្បីឲ្យនិស្សិតអាចស្រាវជ្រាវបន្ថែមដើម្បីបង្កើនចំណេះដឹងលើការងារបេតិកភណ្ឌ។

ក្នុងប្រសាសន៍បិទកម្មវិធី ឯកឧត្តម សុខសង្វារ បានសរសើរដល់ទឹកចិត្តរបស់ក្រុមនិស្សិតទាំងអស់ដែលបានយកចិត្តទុកដាក់ខ្លាំងលើការងារអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់អង្គរ។ ឯកឧត្តមបញ្ជាក់ថា តាមរយៈសំណួរយ៉ាងផុសផុលនេះ បញ្ជាក់ថា ប្អូនៗនិស្សិតពិតជាបានចាត់ទុកបេតិកភណ្ឌអង្គរជាវត្ថុដ៏មានតម្លៃរបស់ខ្លួន ហើយខ្លួនទាមទារការយល់ដឹងលើការងារអភិរក្សទាំងនេះ។ ឆន្ទៈដ៏មុតមាំនេះហើយ ដែលជាក្តីសង្ឃឹមរបស់ជាតិយើង។ ឯកឧត្តមក៏បានជំរុញទឹកចិត្តដល់និស្សិតទាំងអស់ឲ្យមានការចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានអង្គរ តាមអ្វីដែលខ្លួនអាចធ្វើបាន ដូចជា តាមរយៈការគោរពក្រមប្រតិបត្តិអង្គរ ដើម្បីជាគំរូល្អដល់មនុស្សទូទៅ ការផ្សព្វផ្សាយអំពីអង្គរដល់ពិភពលោកតាមរយៈបណ្តាញសង្គមជាដើម។

នេះជាលើកទី២ហើយ ដែលក្រុមការងារអប់រំបេតិកភណ្ឌ បានចុះផ្សព្វផ្សាយតាមសាកលវិទ្យាល័យក្នុងខេត្តសៀមរាប បន្ទាប់ការចុះអប់រំលើកទី១ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យអង្គរ កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ។ តាមគម្រោង ក្រុមការងារនឹងចុះផ្សព្វផ្សាយគ្រប់សាកលវិទ្យាល័យ វិទ្យាស្ថានទាំងអស់ក្នុងខេត្តសៀមរាប និងបណ្តាអនុវិទ្យាល័យ វិទ្យាល័យទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ លើសពីនេះ ក្រុមការងារក៏គ្រោងនឹងចុះអប់រំបេតិកភណ្ឌនេះ ដល់និស្សិតតាមបណ្តាសាកលវិទ្យាល័យធំៗនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតដែរ៕








កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0361
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77015
ខែនេះ
:
0158292
សរុប
:
009340574