NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 28 July 2016 01:32 PM Post By ៖ Apsara National Authority
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ២០គ្រួសារ ដែលនៅក្នុងភូមិចំនួន២ គឺភូមិកោះជ្រុំ និងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។

សម្ភារៈទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែនឹករឭក និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមនាពេលនោះ បានបញ្ជាក់ថាពេលនេះចែកជូនចំនួន ២០គ្រួសារ ហើយថ្ងៃសុក្រទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារនឹងនាំយកកញ្ចប់សុខុមាលភាពទ្រទ្រង់ម្តាយ និងទារកចំនួន១៧កញ្ចប់ទៀត ដើម្បីចែកជូនស្រ្តី ទើបឆ្លងទន្លេហើយថ្មីៗ ចំនួន១៧គ្រួសារ មកពីឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុងស្រុក ២១ឃុំសង្កាត់ និង១១២ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ការចុះបញ្ជីនេះ មិនមែនមានត្រឹមតែប្រាង្គប្រាសាទនោះទេ ទេសភាពវប្បធម៌ បរិស្ថាន ទំនៀមទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌអរូបីដ៏សំខាន់របស់អ្នកស្រុកក្នុងឧទ្យានអង្គរ ក៏ជាចំណែកមួយដ៏សំខាន់របស់បេតិកភណ្ឌពិភពលោកផងដែរ៕






លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែមករា ឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៦គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរចំនួន៣៣៧សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២៤៨សំណើ។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានអាសយដ្ឋាននៅតាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ60ម៉ែត្រ) ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរនេះបានកសាងឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ដោយទទួលបានការឧបត្ថមថវិកាពីក្រុមហ៊ុនអ៊ីអុង (AEON) របស់ប្រទេសជប៉ុន។
អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុកបន្ទាយស្រីបានប្រគល់ប័ណ្ណសរសើរជូនប្រជាពលរដ្ឋចំនួន៧គ្រួសារនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានសាងសង់ផ្ទះខ្មែរបានត្រឹមត្រូវស្របតាមប្លង់ស្ថាបត្យកម្មដែលអាជ្ញាធរជាតិអប្សរាប្រគល់ជូន។ ពិធីនេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅគេហដ្ឋានរបស់ប្រជាពលរដ្ឋដែលស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
រមណីយដ្ឋានអង្គរជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងមានភាពល្បីល្បាញជាសកលរហូតដល់បច្ចុប្បន្ននេះ។ ជាបន្តបន្ទាប់ ក្នុងបំណងដើម្បីរៀបចំកែលម្អសោភ័ណភាពបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត ថ្មីៗនេះអាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំដាំស្មៅ និងដើមឈើបន្ថែមនៅបរិវេណកំពង់ទឹកស្រះស្រង់។
នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា នឹងរៀបចំបទបង្ហាញអំពី «ការពិចារណាឡើងវិញនៃបទដ្ឋានជាសាកលលើអង្គរ»។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
17129
Yesterday
:
20070
This Week
:
68451
This Month
:
0371959
Total
:
014814800