ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងប្រារព្ធពិធីដាំកូនឈើនៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 22 ខែ កក្កដា ឆ្នាំ2016 10:34 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បន្ទាប់ពីបញ្ចប់កិច្ចការងារមនុស្សធម៌ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបាំរាំងនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) ចំនួន២៥រូប បារាំង១៦រូបនិងខ្មែរ៩រូបបានប្រារព្ធពិធីដាំកូនឈើក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាជាតិអប្សរា និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានលើកឡើងថាក្រុមគ្រូពេទ្យស័្មគ្រចិត្តទាំងអស់នេះ ពួកគាត់បានលះពេលវេលា និងថវិកា ដើម្បីពិនិត្យសុខភាព និងចែកជូនថ្នាំជូនប្រជាពលរដ្ឋក្នុងភូមិធម្មជាតិរុនតាឯករយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃ២០ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ឋសរុបចំនួន២៧២ នាក់ មានស្ត្រីចំនួន ៩៣ នាក់ បុរសចំនួន៦៨ នាក់ និងកុមារចំនួន១១១នាក់។

ឯកឧត្តមបានបន្តថា ដើម្បីជាកិច្ចដឹងគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងទាំងនោះ ក្រុមការងារអាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋក្នុងភូមិ បានរៀបចំម្ហូបអាហារខ្មែរតាមបែបធម្មជាតិ រាំរបាំប្រចាំភូមិ ដុតក្រឡាន រៀបចំការបង្ហោះគម និងពិសេសជាងនេះទៀតនោះ គឺមានការរៀបចំដាំដើមឈើនៅក្នុងភូមិធម្មជាតិរុនតាឯកផងដែរ។

លោក Eric Fournier ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងបានលើកឡើងថារូបលោក និងក្រុមការងារពិតជាមានការសប្បាយរីករាយខ្លាំងណាស់ សម្រាប់បេសកកម្មមនុស្សធម៌នៅកន្លែងនេះ។ លោក Eric ថា ភូមិធម្មជាតិរុនតាឯកនេះ ស្អាតណាស់ អាជ្ញាធរជាតិអប្សរារៀបចំបានស្អាត ជាពិសេសគឺជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ រស់នៅតាមបែបធម្មជាតិ ទាំងដែលបរិស្ថានជុំវិញផ្ទះ ជុំវិញភូមិសម្បូរដោយដំនាំដាំដុះ ព្រៃឈើ និងបឹងដ៏ស្អាតផង។ លោក Eric បានអរគុណអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋក្នុងភូមិដែលបានសហការយ៉ាងល្អជាមួយក្រុមការងាររបស់លោក។

គួររំឭកថា ភូមិធម្មជាតិរុនតាឯកត្រូវបានអាជ្ញាធរជាតិអប្សរារៀបចំឡើង នៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយមិនឆ្ងាយពីឧទ្យានអង្គរ។ ការបង្កើតភូមិនេះឡើងដើម្បីចែកជូនប្រជាជនដែលរស់នៅក្នុងតំបន់អង្គរ ដែលមានបំណងបំបែកគ្រួសារ ក្នុងគោលដៅកាត់បន្ថយកំណើនខ្នងផ្ទះក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់រមណីយដ្ឋានប្រវត្តិសាស្ត្រពិភពលោក។ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅទីនេះ នឹងទទួលបានផ្ទះ ដីឡូតិ៍សម្រាប់សាងសង់ផ្ទះទំហំ ១៥x២៥ម៉ែត្រ ហើយនិងដីសម្រាប់ធ្វើស្រែចម្ការមានទំហំជិត ១ហិកតា។ មកទល់នឹងពេលនេះ មានប្រជាពលរដ្ឋចំនួនជាង១០៣គ្រួសារហើយ ដែលកំពុងរស់នៅ និងមានប្រជាពលរដ្ឋមួយចំនួនទៀតទើបតែដាក់ពាក្យស្នើសុំតែមិនទាន់បានទៅរស់នៅនៅឡើយ៕








កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0371
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77025
ខែនេះ
:
0158302
សរុប
:
009340584