ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ2016 03:04 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានសហការគ្នាជាមួយក្រុមពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) ចំនួន២៥រូប បារាំង១៦រូបនិងខ្មែរ៩រូបចុះទៅពិនិត្យសុខភាពនិងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានមានប្រសាសន៍ឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងពិនិត្យសុខភាពនិងចែកថ្នាំជូនប្រជាពលរដ្ឋ សិស្សានុសិស្ស រយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិធម្មជាតិរុនតាឯកនិង បណ្តាភូមិមួយចំនួនទៀតដែលនៅក្បែរៗនោះ។ ឯកឧត្តមបានបន្តថាការពិនិត្យសុខភាពនេះគឺ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យសុខភាពទូទៅលើកលែងតែសុខភាពមាត់ធ្មេញមួយចេញ ដោយសារក្រុមគ្រូពេទ្យមិនមានអ្នកឯកទេសខាងមាត់ធ្មេញ ហើយក៏មានចែកថ្នាំជូនទៅតាមប្រភេទជំងឺរបស់ពួកគាត់ផងដែរ។

លោក Eric Fournier ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងបានលើកឡើងថារូបលោកនិងក្រុមការងារពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកដោយសារប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ នៅឆ្ងាយពីទីក្រុងនិងមិនទាន់មានមណ្ឌលសុខភាពគ្រប់គា្រន់នៅឡើយ ទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកបានសហការគ្នាជាមួយអាជ្ញាធរជាតិអប្សរាចុះពិនិត្យសុខភាពជូនពួកគាត់ដល់ទីកន្លែងតែម្តទៅ។

លោកបានបញ្ជាក់ថាឆ្លងតាមលទ្ធផល ដែលបានពិនិត្យសុខភាពជូនពួកគាត់រួចមក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងពិនិត្យឃើញមានប្រភេទជំងឺទូទៅ ដែលកើតមាននៅក្នុងរូបរាងកាយរបស់ពួកគាត់ដូចជាលើសឈាម ផ្តាសាយ ទឹកនោមផ្អែម ជំងឺប្រព័ន្ធរំលាយអាហារ។ល។ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានឲ្យជាដំបូន្មាននិងចែកថ្នាំជូនពួកគាត់ពិសាទៅតាមប្រភេទជំងឺជាក់ស្តែងរបស់ពួកគាត់ផងដែរ។

លោកស្រី សី ម៉ន ជាប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកបានលើកឡើងថាលោកស្រីមានការសប្បាយរីករាយខ្លាំងណាស់ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះមកពិនិត្យសុខភាពជូនអ្នកភូមិដល់ទីកន្លែងបែបនេះ ហើយលោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជា្ញធរជាតិអប្សរានិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរក៏ដូចជានៅក្រៅតំបន់រមណីយដ្ឋានអង្គរដែរ។

គួររំឭកថានេះជាលើកទី០២ហើយ ដែលអាជា្ញធរជាតិអប្សរាបានសហការគ្នាជាមួយសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជាបានចុះពិនិត្យសុខភាព និងចែកថ្នាំជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯកស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ ហើយការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋលើកនេះ អាជ្ញាធរជាតិអប្សរានិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏បានចែកជូនគ្រឿងសម្ភារៈសិក្សាដល់សិស្សានុសិស្សថ្នាក់បឋមសិក្សានិងថ្នាក់មត្តេយ្យនៅភូមិធម្មជាតិរុនតាឯកចំនួន៧០នាក់ផងដែរ៕
















នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
6485
ម្សិលមិញ
:
22285
សប្តាហ៍នេះ
:
55738
ខែនេះ
:
0200180
សរុប
:
010156327