NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 20 July 2016 03:04 PM Post By ៖ Apsara National Authority

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានសហការគ្នាជាមួយក្រុមពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH)ចំនួន២៥រូប បារាំង១៦រូបនិងខ្មែរ៩រូបចុះទៅពិនិត្យសុខភាពនិងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានមានប្រសាសន៍ឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងពិនិត្យសុខភាពនិងចែកថ្នាំជូនប្រជាពលរដ្ឋ សិស្សានុសិស្ស រយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិធម្មជាតិរុនតាឯកនិង បណ្តាភូមិមួយចំនួនទៀតដែលនៅក្បែរៗនោះ។ ឯកឧត្តមបានបន្តថាការពិនិត្យសុខភាពនេះគឺ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យសុខភាពទូទៅលើកលែងតែសុខភាពមាត់ធ្មេញមួយចេញ ដោយសារក្រុមគ្រូពេទ្យមិនមានអ្នកឯកទេសខាងមាត់ធ្មេញ ហើយក៏មានចែកថ្នាំជូនទៅតាមប្រភេទជំងឺរបស់ពួកគាត់ផងដែរ។

លោក Eric Fournier ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងបានលើកឡើងថារូបលោកនិងក្រុមការងារពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកដោយសារប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ នៅឆ្ងាយពីទីក្រុងនិងមិនទាន់មានមណ្ឌលសុខភាពគ្រប់គា្រន់នៅឡើយ ទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកបានសហការគ្នាជាមួយអាជ្ញាធរជាតិអប្សរាចុះពិនិត្យសុខភាពជូនពួកគាត់ដល់ទីកន្លែងតែម្តទៅ។

លោកបានបញ្ជាក់ថាឆ្លងតាមលទ្ធផល ដែលបានពិនិត្យសុខភាពជូនពួកគាត់រួចមក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងពិនិត្យឃើញមានប្រភេទជំងឺទូទៅ ដែលកើតមាននៅក្នុងរូបរាងកាយរបស់ពួកគាត់ដូចជាលើសឈាម ផ្តាសាយ ទឹកនោមផ្អែម ជំងឺប្រព័ន្ធរំលាយអាហារ។ល។ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានឲ្យជាដំបូន្មាននិងចែកថ្នាំជូនពួកគាត់ពិសាទៅតាមប្រភេទជំងឺជាក់ស្តែងរបស់ពួកគាត់ផងដែរ។

លោកស្រី សី ម៉ន ជាប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកបានលើកឡើងថាលោកស្រីមានការសប្បាយរីករាយខ្លាំងណាស់ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះមកពិនិត្យសុខភាពជូនអ្នកភូមិដល់ទីកន្លែងបែបនេះ ហើយលោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជា្ញធរជាតិអប្សរានិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរក៏ដូចជានៅក្រៅតំបន់រមណីយដ្ឋានអង្គរដែរ។

គួររឭកថានេះជាលើកទី០២ហើយ ដែលអាជា្ញធរជាតិអប្សរាបានសហការគ្នាជាមួយសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជាបានចុះពិនិត្យសុខភាព និងចែកថ្នាំជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯកស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ ហើយការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋលើកនេះ អាជ្ញាធរជាតិអប្សរានិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏បានចែកជូនគ្រឿងសម្ភារៈសិក្សាដល់សិស្សានុសិស្សថ្នាក់បឋមសិក្សានិងថ្នាក់មត្តេយ្យនៅភូមិធម្មជាតិរុនតាឯកចំនួន៧០នាក់ផងដែរ៕
















ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
FirstPrev12345...363364NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
4415
Yesterday
:
10156
This Week
:
34759
This Month
:
0352884
Total
:
013335198