NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 19 July 2016 08:44 AM Post By ៖ Apsara National Authority
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ជាប្រចាំ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយជាថវិកា ទៅឧបត្ថម្ភជូនគ្រួសារដែលត្រូវភ្លើងឆេះផ្ទះ នៅភូមិប្រដាក និងគ្រួសារដែលខ្យល់កន្ត្រាក់ដួលផ្ទះ នៅភូមិព្រៃទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។ ។

ថវិកានេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ថ្វីត្បិតថវិកានេះ មិនអាចជួយបានទាំងស្រុង តែពិតជាអាចជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋបានខ្លះៗ ដើម្បីសម្រួលដល់ការទិញស័ង្កសី ព្រោះរដូវនេះជា រដូវវស្សា ដែលមានភ្លៀងធ្លាក់ជោកជាំទៀតដែរ។ កន្លងមកអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានចែកជូនដល់គ្រួសារដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ដូចជាខ្យល់ព្យុះរលំផ្ទះ ឬ ពុលចំណីអាហារ ហើយថ្មីៗនេះ ក៏បានយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ផងដែរ។

លោក ព្រឿង គឿង និងភរិយា ណាត ស៊ីណា ដែលជាជនរងគ្រោះដោយសារដួលរលំផ្ទះ បានលើកឡើងថា លោកសប្បាយចិត្តខ្លាំងណាស់ ដែលអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ នាំយកអំណោយជាថវិកា មកចែកជូនដល់គ្រួសារលោក ដែលត្រូវខ្យល់បោកដួលរលំនេះ ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ជាពិសេសគឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសារលោក និងប្រជាពលរដ្ឋទូទៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕





ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៧សំណើ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៧សំណើ។
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...362363NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
0010
Yesterday
:
9731
This Week
:
09741
This Month
:
0327866
Total
:
013310180