NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 17 July 2016 01:04 PM Post By ៖ Apsara National Authority

“មេរៀនអំពីរចនាសម្ព័ន្ធប្រាសាទក្នុងតំបន់អង្គរ គឺពិតជាស្មុគ្រស្មាញខ្លាំងណាស់ កុំថាឡើយរៀនត្រឹមពីរសប្តាហ៍ ទោះបីមួយខែ ៦ខែ ឬមួយឆ្នាំក៏ដោយក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ។ យើងពិតជារីករាយនឹងបន្តបណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងទាំងនេះទៀតនៅឱកាសក្រោយៗ”។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យ KENICHRO HIDAKA អ្នកជំនាញAdhoc បុរាណវិទ្យានៃគណៈកម្មការអាយស៊ីស៊ីអង្គរ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសវាស់ស្ទង់លំងាកនៃរចនាសម្ព័ន្ធប្រាសាទ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោកសាស្ត្រាចារ្យ Azedine Beschaouch លេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃ ICC-Angkor និងជាទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមជាអធិបតីនៃពិធីចែកវិញ្ញាបនបត្របិទវគ្គបណ្តុះបណ្តាលនេះ បានលើកឡើងថា យើងពិតជារីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់សាស្ត្រាចារ្យជប៉ុន និងអាជ្ញាធរជាតិអប្សរាក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបុរាណវិទ្យានេះ។ លោកសាស្ត្រាចារ្យបន្ថែមថា សាកលវិទ្យាល័យធំៗលើលោកដែលលោកធ្លាប់ស្គាល់ និងធ្លាប់បង្រៀន មិនសូវមានសាកលវិទ្យាល័យណាដែលបណ្តុះបណ្តាលលម្អិតលើមុខជំនាញនេះ ដូចវគ្គបណ្តុះនៅពេលនេះទេ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរាពិតជាមានសំណាងណាស់ ដោយសារសិក្ខាកាមទាំងអស់សុទ្ធតែធ្លាប់អនុវត្តលើការងារអភិរក្សផ្ទាល់ ហើយបានទទួលវគ្គបណ្តុះបណ្តាលលម្អិតថែមទៀត។ លោកនឹងរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះនៅពេលឆាប់ៗខាងមុខទៀត ដើម្បីឲ្យលោកសាស្ត្រាចារ្យបានបន្តនូវមេរៀនដ៏មានសារៈសំខាន់នេះ។

លោក ម៉ៅ សុខនី ដែលជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលនេះរៀបរាប់ថា លោកពិតជារីករាយដែលបានទទួលនូវចំណេះដឹងបន្ថែមក្នុងវគ្គនេះ។ ក្នុងរយៈពេលពីរសប្តាហ៍នេះ មានមេរៀនពីរសំខាន់ៗដែលលោកទទួលបានគឺ របៀបប្រើប្រាស់Scanner ដើម្បីធ្វើសម្រង់ប្រាសាទជា3D និងសិក្សាអំពីវិធីគណនានូវលំងាកនៃរចនាសម្ព័ន្ធប្រាសាទ។ លោកបន្ថែមថា រចនាសម្ព័ន្ធប្រាសាទតែងមានលំញ័រជាប្រចាំដោយខ្យល់ព្យុះ ឬដោយយានជំនិះជាដើម។ លំញ័រនេះនឹងនាំឲ្យប្រាសាទមានលំងាកបន្តិចម្តងៗ ដែលយើងមើលដោយភ្នែកទទេមិនឃើញ តែតាមវិធីគណនា យើងអាចដឹងបាន ហើយនឹងរកវិធីទប់ស្កាត់បានទាន់ពេល។

គួររំឭកថា វគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសវាស់ស្ទង់លំងាកនៃរចនាសម្ព័ន្ធប្រាសាទ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរារយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី៤ដល់១៦ ខែកក្កដានេះ ដោយមានសិក្ខាកាមចំនួន២៥រូប ដោយរួមទាំងអ្នកជំនាញមកពីអាជ្ញាធរជាតិព្រះវិហារចំនួន៣រូបផង៕








ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៧សំណើ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៧សំណើ។
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...362363NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
3333
Yesterday
:
9731
This Week
:
13064
This Month
:
0331189
Total
:
013313503