NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 12 July 2016 01:49 PM Post By ៖ Apsara National Authority

គោយន្តភ្ជួរដីថ្មីមួយគ្រឿងតម្លៃ១៧៥០ដុល្លារ ជាថវិការបស់ក្រុមហ៊ុន SBI MIEN NAM នៃប្រទេសវៀតណាម រួមទាំងការរួមចំណែកពីប្រជាជន និងក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនៃអាជ្ញាធរជាតិអប្សរាផង បានយកមកជូនប្រជាពលរដ្ឋភូមិធម្មជាតិហើយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

កម្មវិធីប្រគល់គោយន្តភ្ជួរដីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងជាទីប្រឹក្សាអាជ្ញាធរជាតិអប្សរា លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក រួមទាំងក្រុមការងារអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋក្នុងភូមិរុនតាឯក១០០គ្រួសារចូលរួមជាកិត្តិយស។ នៅក្នុងថ្ងៃប្រគល់នោះដែរ ក៏មានការរើសប្រធានគ្រប់គ្រងគោយន្ត បេឡា និងអ្នកភ្ជួរ ដើម្បីចាត់ចែងការភ្ជួររាស់និងកាន់កាប់ លុយកាក់សម្រាប់ជួសជុលគោយន្តពេលខូច។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានប្រាប់ថា គោយន្តថ្មីនេះមិនមែនជាកម្មសិទ្ធិរបស់អាជ្ញាធរជាតិអប្សរាទេ វាជាអំណោយរបស់សប្បុរជនក្រុមហ៊ុន SBI MIEN NAM នៃប្រទេសវៀតណាមចំនួន១០០០ដុល្លារ និងការរួមចំណែករបស់អ្នកភូមិ និងក្រុមការងារផងចំនួន៧៥០ដុល្លារដើម្បីបង្គ្រប់តម្លៃទិញគោយន្ត១៧៥០ដុល្លារ ជូនប្រជាជនក្នុងភូមិធម្មជាតិរុនតាឯក។ ដូច្នេះហើយទាំងការគ្រប់គ្រង ការជួសជុល ថ្លៃឈ្នួលអ្នកភ្ជួរ ថ្លៃប្រេង គឺជាបន្ទុករបស់ម្ចាស់ដីស្រែនោះ។

ឯកឧត្តមរំឭកដែរថា ដំបូងឡើយក្រុមហ៊ុន SBI MIEN NAM ចង់យកលុយ១០០០ដុល្លារនោះទិញគ្រឿងឧបភោគបរិភោគជូនអ្នកភូមិ២០គ្រួសារ តែដោយសារអ្នកភូមិនៅទីនេះមានដល់១០០គ្រួសារ ទើបខ្លាចនាំឱ្យមានការអាក់អន់ចិត្តចំពោះគ្នា ហើយបើយកលុយនោះទៅចែកប្រជាជនទាំង២០គ្រួសារ ក៏បានម្នាក់បន្តិច ទើបពិភាក្សាគ្នាថា គួរទិញអ្វីដែលជាប្រយោជន៍រួមទើបល្អជាង ទើបទាំងអ្នកភូមិនិងក្រុមការងារសម្រេចទិញគោយន្តភ្ជួរដីដើម្បីធ្វើកសិកម្មវិញ។

លោក ភ័ន ផល្លា ក៏បានលើកឡើងដែរថា ការទិញគោយន្តភ្ជួរដីនេះ វានឹងចំណេញ សម្រាប់អ្នកភូមិទាំងអស់គ្នា ព្រោះតម្លៃនៃការជួលនឹងថោកជាងតម្លៃទីផ្សារ។ លោកក៏បានផ្តាំផ្ញើដល់ប្រជាជនឱ្យចេះចែកកាលវិភាគគ្នាក្នុងការភ្ជូររាស់ ពិសេសត្រូវយកចិត្តទុកដាក់ថែ រក្សាឱ្យបានល្អ និងចូលរួមសន្សំលុយមួយចំនួនតូចសម្រាប់គ្រប់គ្នាដើម្បីទុកជួសជុលពេល គោយន្តខូច ព្រោះគ្រប់គ្នាសុទ្ធតែទទួលបានប្រយោជន៍ពីគោយន្ត ដូច្នេះគ្រប់គ្នាក៏ត្រូវមានចំណែកក្នុងការទទួលខុសត្រូវពេលគោយន្តខូចដែរ។ លោក ផល្លា ក៏បានឧបត្ថម្ភប្រេងចំនួន២៥លីត្រសម្រាប់ប្រជាជនប្រើប្រាស់ផងដែរ។

លោក ខឿន គីន ប្រធានគ្រប់គ្រងគោយន្តភ្ជួរដែលជាប់ដោយការបោះឆ្នោតជ្រើសតាំងរបស់អ្នកភូមិ ក៏បានសម្តែងនូវសេចក្តីរំភើបជាខ្លាំងចំពោះក្រុមហ៊ុន SBI MIEN NAM ពិសេសក្រុមការងារភូមិធម្មជាតិរុនតាឯក ដែលបានផ្តល់ថវិកាដើម្បីទិញគោយន្តភ្ជួរនេះឱ្យអ្នកភូមិប្រើប្រាស់សម្រាប់ធ្វើកសិកម្ម ហើយការឱ្យនេះវាទាន់ពេលល្មមសម្រាប់ការធ្វើស្រែចម្ការរបស់ពួកយើង៕












ការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់នៅតាមបិរវេណប្រាសាទ ក្នុងរមណីដ្ឋានអង្គរ
ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការកំណាយស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ កំណាយទើបនឹងចាប់ផ្តើម ហើយអ្នកជំនាញពុំទាន់ប្រមូលទិន្នន័យបានច្រើនពីកំណាយនៅឡើយ។
ក្រុមការងារចម្រុះ រួមមានមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ប៉ូលិសបេតិកភណ្ឌ អាជ្ញាធរមូលដ្ឋានជាច្រើនរូប បានចុះពិនិត្យមើលការកាប់ទន្ទ្រានព្រៃនៅក្នុងឧទ្យានអង្គរ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ខាងកើតកន្លែងត្រួតពិនិត្យសំបុត្រចំណុចអក្សរតេផ្លូវ៦០ម៉ែត្រ។
ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរា សហការជាមួយ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនយុវពាណិជ្ជបានស្តារប្រឡាយបុរាណមួយខ្សែ ដែលមានប្រវែង ១៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិគិរីមានន្ទ និងភូមិបង្កោង ដើម្បីទប់ទឹកប្រើប្រាស់ក្នុងរដូវប្រាំង។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
71796
Yesterday
:
70889
This Week
:
142685
This Month
:
0142685
Total
:
015212488