NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 08 July 2016 01:47 PM Post By ៖ Apsara National Authority

សិស្សានុសិស្សចំនួន៤៧នាក់មកពីសាលានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដឹកនាំដោយលោក យស សា ប្រធានអង្គការរួបរួមគ្នាប្រឆាំងភាពក្រីក្រ បានចុះមកដាំដើមស្វាយចំនួន១០០ដើមនៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអបអរទិវាដាំកូនឈើ និងចូលរួមការងារសង្គម។

អាជ្ញាធរជាតិអប្សរាគាំទ្រជានិច្ចចំពោះការដាំដើមឈើ ហើយតែងតែដាំដើមឈើជាច្រើនប្រភេទនៅតំបន់អង្គរ ពិសេសរុនតាឯក រហូតដល់រុនតាឯកបានឈ្នះរង្វាន់ចំនួន៣ ដែលពីររង្វាន់ទទួលបានពីក្រសួងទេសចរណ៍គឺ រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ផ្នែកអនាម័យនិងបរិស្ថាន និងរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ផ្នែកធុរកិច្ចសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌។ ឯរង្វាន់ទីបីជាពានរង្វាន់ពិសេសបន្ថែមទៅលើរង្វាន់ទាំងពីរខាងដើមមានឈ្មោះថា “រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍”។

មានមតិសំណេះសំណាលពេលបញ្ចប់ការដាំដើមស្វាយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹ ក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងភូមិធម្មជាតិរុនតាឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្សានុសិស្ស លោកគ្រូអ្នកគ្រូមកពីអូស្ត្រាលីទាំងអស់ រួមទាំងលោក យស សា ផង ដែលបានមកដាំដើមស្វាយចំនួន១០០ដើមនៅកន្លែងបាល់ទាត់និងជុំវិញសាលារៀនទាំងកណ្តាលភ្លៀង។ នេះជាការរួមចំណែកលើកទី២ហើយរបស់អង្គការរួបរួមគ្នាប្រឆាំងភាពក្រីក្រដែលបានដឹកនាំសិស្សបរទេសមកជួយការងារសង្គមនៅទីនេះ។

ឯកឧត្តមក៏បានប្រាប់ដែរអំពីការកកើតនៃភូមិធម្មជាតិរុនតាឯក គឺដើម្បីឱ្យប្រជាជនក្នុងតំបន់អង្គរដែលមានគ្រួសារតែមិនអាចពង្រីកខ្នងផ្ទះបាន ត្រូវដាក់ពាក្យសុំមករស់នៅទីនេះ។ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងកសិកម្មដាំដុះ ការចិញ្ចឹមសត្វដើម្បីឱ្យប្រជាជនមានមុខរបរអាចចិញ្ចឹមជីវិតបាន តែអាជ្ញាធរជាតិអប្សរាក៏ត្រូវការការជួយជ្រោមជ្រែងពីអង្គការខាងក្រៅដើម្បីជួយអភិវឌ្ឍន៍ភូមិធម្មជាតិនេះផងដែរ។ ឯកឧត្តមជឿជាក់ថា តាមរយៈសកម្មភាពទាំងអស់នៅថ្ងៃនេះនិងកន្លងមក នឹងធ្វើឱ្យភ្ញៀវទេសចរទាំងអស់នាំយកនូវបទពិសោធន៍ថ្មីៗពីទីនេះទៅកាន់ប្រទេសខ្លួន ហើយក៏អាចទាញទេសចរឱ្យមកកាន់ទីនេះ កាន់តែច្រើនផងដែរ។

លោក យស សា ជាមគ្គុទ្ទេសក៍ទេសចរនិងជានាយកអង្គការរួបរួមគ្នាប្រឆាំងភាពក្រីក្រ បានប្រាប់ថា៖ នេះជាលើកទី២ហើយដែលខ្ញុំបាននាំសិស្សបរទេសមករុនតាឯកដើម្បីធ្វើការងារសង្គម ដែលលើកទី១គឺពួកយើងបានលាបថ្នាំជញ្ជាំងសាលា។ ការដាំដើមឈើជាផ្នែកមួយនៃការងារសង់ផ្ទះជូនប្រជាជនក្រីក្រីដែលជាការងារស្នូល។ ខ្ញុំបានចាប់ផ្តើមការងារជួយសហគមន៍តាំងពីឆ្នាំ២០១០ម្ល៉េះ ដោយថវិការបស់ខ្ញុំផ្ទាល់និងថវិកាសប្បុរសជនដែលបានស្គាល់ខ្ញុំ។ ក្នុងនាមជាមគ្គុទ្ទេសក៍ខ្ញុំតែងនាំភ្ញៀវឱ្យស្គាល់ប្រាសាទជាច្រើន ក្រៅពីនោះខ្ញុំក៏ឆ្លៀតឱ្យពួកគេបានចូលរួមជួយសង្គមយើងផងដែរ ដូចជាធ្វើផ្ទះ ចែកថ្នាំពេទ្យ ចែកខោអាវជាដើម។ ខ្ញុំនឹងបន្តជួយភូមិធម្មជាតិរុនតាឯកទៀត ដោយនាំភ្ញៀវមកទស្សនកិច្ចទីនេះ ហើយឱ្យអាជ្ញាធរជាតិអប្សរាបង្កើតការងារដោយដៃ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជាតិ ពិសេសទាក់ទងនឹងការគោរពព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋឱ្យុភ្ញៀវបានដឹងពីខ្មែរ។

អ្នកគ្រូ លី ជាគ្រូដឹកនាំសិស្សានុស្សទាំងអស់បានប្រាប់ថា នេះជាវិស្សមកាលរយៈពេល២សប្តាហ៍របស់សាលា ដែល១សប្តាហ៍នៅកម្ពុជា (សៀមរាបនិងភ្នំពេញ) ១សប្តាហ៍ទៀតនៅវៀតណាម។ ពួកយើងមកកម្សាន្តផង មកជួយការងារសហគមន៍ផង ដើម្បីបានឈ្វេងយល់ពីការរបស់នៅ ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រទេសដែលយើងទៅដល់។ ខ្ញុំរីករាយដែលបានដឹកនាំសិស្សការមកកាន់ទីនេះដើម្បីដាំដើមស្វាយ វាសប្បាយ ប្រជាជនរួសរាយ នេះវាជាបទពិសោធន៍ថ្មីមួយដែលពួកយើងមិនធ្លាប់ធ្វើឡើយ ហើយខ្ញុំតែងតែនាំសិស្សផ្សេងៗគ្នាមកកាន់ស្រុកខ្មែរជារៀងរាល់ឆ្នាំដើម្បីដកស្រង់បទពិសោធន៍នៃការរស់នៅរបស់ប្រជាជនខ្មែរ។

មិនខុសគ្នាពីនោះ ក្រុមសិស្សានុស្សថ្នាក់ទី១១នេះបានសម្តែងនូវភាពរីករាយដែលបានចូលរួមដាំដើមស្វាយនៅភូមិធម្មជាតិរុនតាឯកថា នេះជាបទពិសោធលើកទី១ក្នុងជីវិតរបស់ពូកយើងដែលចូលមកធ្វើការងារដូចកសិករ ផ្ទះពួកយើងនៅឆ្ងាយពីជនបទ ទើបមិនធ្លាប់ធ្វើការងារដែលប្រើកម្លាំងដូច្នេះ។ ពួកយើងធ្វើទាំងភ្លៀង ប្រឡាក់ដីពេញខ្លួននិងសម្លៀកបំពាក់ ហត់នឿយ តែពួកយើងសប្បាយនឹងការងារនេះ ពិសេសនៅទីនេះមានទេសភាពស្អាត នៅទីនេះមានទាំងសាលា ហើយយើងអាចដាំដើមឈើបានទៀត ដោយមិនបង្ករការរំខានដល់ការសិក្សារបស់ក្មេងៗ។ នេះជាបទពិសោធន៍ថ្មីមួយនៃជីវិតរបស់ពួកយើងគ្រប់ៗគ្នា៕
















សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
19
Today
:
20902
Yesterday
:
23810
This Week
:
290458
This Month
:
0290458
Total
:
015360261