NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 08 July 2016 07:58 AM Post By ៖ Apsara National Authority

ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមដំណើរដោយអ្នកជំនាញអន្តរជាតិលោកសាស្ត្រាចារ្យ Azedine Beschaouch លេខាធិការវិទ្យាសាស្ត្រនៃICC-Angkor និងថ្នាក់ដឹកនាំមួយចំនួនទៀត បានចុះពិនិត្យការដ្ឋានជួសជុលទំនប់បារាយណ៍ទឹកថ្លាផ្នែកខាងលិច ដែលបានជួសជុល៣ដំណាក់កាលរួចមកហើយ ដែលមានប្រវែងសរុប១០៦០ម ហើយគ្រោងនឹងបន្តដំណាក់កាលទី៤ទៀត។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក បានពន្យល់ថា ទំនប់បារាយណ៍ដែលមានអាយុកាលតាំងពីសតវត្សទី១១មកនេះ បានទ្រុឌទ្រោមជាលំដាប់​ ដោយសាររលកទឹក និងទឹកហូរច្រោះ​ដាច់ខ្លាំង​ ដែលទាមទារការជួសជុលឡើងវិញ។ ចាប់ពីឆ្នាំ២០០៧មក ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានរៀបចំការជួសជុលទំនប់បារាយណ៍ផ្នែកខាងលិច។ ដំណាក់កាលទី១ ជាការជួសជុលដោយប្រើបច្ចេកទេសបុរាណ បានប្រវែង៦០ម៉ែត្រ។ ក៏ប៉ុន្តែ វិធីសាស្ត្រជួសជុលបែបនេះ ទាមទារពេលវេលាយូរ និងចំណាយថវិកាច្រើន ទើបនៅឆ្នាំ២០១១ ក្រុមជំនាញបានលើកយកវិធីសាស្ត្រថ្មីដោយប្រើប្រាស់គ្រឿងចក្រ។​ វិធីសាស្ត្រ​ថ្មី​នេះក៏​បានទទួល​នូវការ​គាំទ្រ​ និងយល់ព្រមពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

ជាមួយគ្នានឹងការអនុម័តយល់ព្រមឲ្យប្រើប្រាស់គ្រឿងចក្រ ក្នុងការជួសជុលពង្រឹងទំនប់បុរាណនេះ ក្រុមអ្នកបុរាណវិទ្យាក៏បានធ្វើកំណាយ ដើម្បីសិក្សាបន្ថែមអំពីវិធីសាស្ត្របង្ហាប់ដីបុរាណ រចនាសម្ព័ន្ធ និងប្រភេទដីទំនប់ដើម្បីធានាថា ការជួសជុលនេះមិនប៉ះពាល់ដល់បុរាណដ្ឋាន និងធានាគុណភាពយូរអង្វែង។ ឆ្នាំ២០១៦នេះ ក្រុមការងារគ្រោងនឹងបន្តជួសជុលប្រវែង៦០០មបន្ថែមទៀត ដែលនឹងចាប់ផ្តើមមុនទឹកបារាយណ៍ឡើងមកដល់ ហើយគ្រោងនឹងបញ្ចប់នៅរដូវប្រាំងឆ្នាំក្រោយ។

ក្នុងន័យលើកតម្លៃបុរាណវិទ្យាក្នុងរមណីយដ្ឋានអង្គរ គ្រប់ការជួសជុលទាំងអស់គឺត្រូវមានការស្រាវជ្រាវ និងការធ្វើកំណាយបុរាណវិទ្យាជាដើម។ ក្នុងន័យនេះ លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានបញ្ជាក់ថា ការជួសជុលបារាយណ៍ទឹកថ្លា ក៏ដូចជាការងារជួសជុលប្រាសាទដែរ គឺក្រុមអ្នកជំនាញបុរាណវិទ្យារបស់នាយកដ្ឋានបានចុះមកធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធស្រទាប់ដី និងលក្ខណៈបុរាណវិទ្យា ដើម្បីកំណត់ និងចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រ មុននឹងដំណើរការជួសជុលកន្លងមក។ ដូចគ្នាដែរ ក្នុងគម្រោងថ្មីបន្តនេះ ក្រុមការងារនឹងចុះមកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាបន្តទៀត ព្រោះថា ទំនប់បារាយណ៍ទាំងមូល មិនមែនដូចគ្នាគ្រប់ទីកន្លែងនោះទេ។ កំណាយស្រាវជ្រាវទីតាំងផ្សេងគ្នានឹងជួយឲ្យយើងដឹងអំពីលក្ខណៈសម្បូរបែបនៃបច្ចេកទេសបុរាណក្នុងការជួសជុល និងបានជាឯកសារដ៏សំខាន់សម្រាប់ការសិក្សារបស់មនុស្សជំនាន់ក្រោយៗ។

ក្នុងដំណើរពិនិត្យការដ្ឋាននេះដែរ ឯកឧត្តមអគ្គនាយកបានកោតសរសើរ និងគាំទ្រចំពោះគម្រោងដែលសម្រេចបានកន្លងមក។ ឯកឧត្តមបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំនឹងបន្តជំរុញការងារជួសជុលទំនប់បារាយណ៍នេះឲ្យបានចប់សព្វគ្រប់ទាំងអស់ ព្រមទាំងដាំឡើងវិញនូវប្រភេទឈើដែលអាចជួយទប់ដីកុំឲ្យហូរច្រោះដោយសាររលក ឬទឹកភ្លៀងជាដើម។ ជាមួយគ្នាឯកឧត្តមក៏បានគាំទ្រគម្រោងស្រាវជ្រាវបុរាណវិទ្យា ដើម្បីចងក្រងទុកជាឯសារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារស្រាវជ្រាវផ្សេងៗ ក៏ដូចជាទុកជាឯកសារនាពេលអនាគត ក្នុងករណីមានការកែលម្អ ឬជួសជុលបន្ថែមទៀត៕
















សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
18
Today
:
19565
Yesterday
:
23810
This Week
:
289121
This Month
:
0289121
Total
:
015358924