ព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹង ស្ដីពីការកំណត់ឲ្យភ្ញៀវទេសចរស្លៀកពាក់សមរម្យក្នុងអំឡុងពេលចូលទស្សនារមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ កក្កដា ឆ្នាំ2016 09:19 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ទោះបីក្រមប្រតិបត្តិអង្គរត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរយៈពេលជាច្រើនខែមកហើយក្តី តែភាពឆកល្វែងរបស់ភ្ញៀវទេសចរមួយចំនួនតូចនៅតែបន្តកើតមាន ដូចជាការស្លៀកពាក់ខ្លីមិនសមរម្យក្នុងពេលចូលទស្សនាតាមប្រាសាទជាដើម។

ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរឲ្យសក្តិសមជាទីសក្ការៈនៃដួងព្រលឹងវប្បធម៌ជាតិ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦តទៅ ដោយតម្រូវឲ្យភ្ញៀវទេសចរគ្រប់រូបត្រូវតែស្លៀកពាក់ឲ្យបានសមរម្យខណៈពេលមកទិញសំបុត្រ ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរ។

សូមអានលម្អិតអំពីសេចក្តីជូនដំណឹងស្តីពីការកំណត់ឲ្យភ្ញៀវទេចរស្លៀកពាក់សមរម្យក្នុងអំឡុងពេលចូលទស្សនារមណីយដ្ឋានអង្គរខាងក្រោម ៖














បើទោះបីជាស្រុកទេសមានការរីកចម្រើន វិទ្យាសាស្ត្រទំនើបខ្លាំង តែជំនឿនៅតែជារឿងសំខាន់បំផុតក្នុងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរដដែល។ ពួកគាត់តែងយកជំនឿជាធំមិនថាអ្នករកស៊ី អ្នកមានវិបត្តិ មុនធ្វើអ្វីមួយ ឬរៀបចំពិធីផ្សេងៗទេដើម្បីជួយដោះស្រាយ ជួយជាកម្លាំងចិត្ត និងធ្វើឱ្យចំពេលាល្អមានសិរីសួស្តី ហើយរាល់ពិធីទាំងនេះធ្វើឡើងក្នុងគោលបំណងសុំសេចក្តីសុខសប្បាយនិងការរឭកដឹងគុណជាដើម។
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអ៊ីអុង (AEON) សាកលវិទ្យាល័យសូហ្វីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា។ ជំនួបពិភាក្សានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាផ្ទាល់ ដោយផ្តោតសំខាន់លើដំណើរការនៃការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងការដាក់ឲ្យដំណើរការឡើងវិញនូវសារមន្ទីរក្រោយការជួសជុលរួចរាល់។
គម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដែលមានអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) បានធ្វើការជួសជុលផ្នែកផ្សេងៗនៃប្រាសាទតាព្រហ្មតាំងពីឆ្នាំ២០០៤មក។ រយៈពេល១០ឆ្នាំ ដែលជាជំហានទី១នៃគម្រោង (២០០៤-២០១៤) ក្រុមការងារសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបតំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ។
នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាបដឹកនាំដោយឯកឧត្តម តាន់ សំប៊ុន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមន្រ្តីបុគ្គលិកមួយចំនួនទៀតបានចុះយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ទៅចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច ចំនួន៣៦គ្រួសារកំពុងរស់នៅក្នុងសង្កាត់អំពិល ។ ពិធីចែកជូននេះត្រូវបានធ្វើឡើងនៅក្នុងសាលាឆទានភូមិត្រពាំងរុន សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាបដោយមានចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន រួមនិងប្រជាពលរដ្ឋប្រមាណ៥០នាក់។
នាពេលថ្មីៗនេះ សមាគមមគ្គុទ្ទេសក៍ខ្មែរអង្គរមួយក្រុមបានធ្វើដំណើរមកកាន់ការដ្ឋានកំណាយស្ថានីយ៍ស្លដែកបុរាណមួយ ដែលរកឃើញនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតក្នុងតំបន់ការពារទី២នៃរមណីយដ្ឋានអង្គរ។ នេះជាស្ថានីយលោហកម្មបុរាណដែលប្រទះឃើញមុនគេបង្អស់នៅក្នុងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
5358
ម្សិលមិញ
:
11554
សប្តាហ៍នេះ
:
129213
ខែនេះ
:
0214069
សរុប
:
012039700