NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 04 July 2016 03:40 PM Post By ៖ Apsara National Authority
ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសផ្នែកអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសវាស់ស្ទង់លំងាកនៃរចនាសម្ព័ន្ធប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

ការបណ្តុះធនធានមនុស្ស ជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាចលកររុញច្រាន ដើម្បីឱ្យមាន វឌ្ឍភាពប្រកបដោយចីរភាព។ ម៉្យាងវិញទៀត ការបណ្តុះបណ្តាលនេះ គឺជាថ្នាលបន្តវេននៃចំណេះដឹង ពីព្រោះថាការអនុវត្តការងារដែលមានប្រសិទ្ធភាពជាគន្លឹះនៃជោគជ័យ។ ចំណុចនេះ ត្រូវបានគូសបញ្ជាក់ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ីអង្គរលើកទី២៦ថាការលើកកម្ពស់ធនធានមនុស្ស គឺកត្តាចាំបាច់ដែលខានមិនបាន ដើម្បីជំរុញកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរឱ្យមាននិរន្តរភាព។

វគ្គបណ្តុះបណ្តាលនេះ មានអ្នកជំនាញការជប៉ុន ៤ រូប ដោយមានលោកសាស្ត្រាចារ្យ KENICHRO HIDAKA អ្នកជំនាញAdhoc បុរាណវិទ្យានៃគណៈកម្មការអាយស៊ីស៊ីអង្គរ ព្រមទាំងអ្នកជំនាញ ៣ រូបផ្សេងទៀត ជាគ្រូឧទ្ទេសនាឱកាសនោះផងដែរ។

សូមបញ្ជាក់ថា៖ សិក្ខាកាមដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានចំនួន ២៥រូប មាន២២រូប ជាមន្ត្រីនៃអាជ្ញាធរជាតិអប្សរា និង ៣រូបទៀត មកពីអាជ្ញាធរជាតិព្រះវិហារ ហើយសិក្ខាកាមនេះទៀតសោត គឺជាក្រុមបច្ចេកទេសពាក់ព័ន្ធដែលធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពី ការសិក្សាស្វែងយល់អំពីរចនាសម្ព័ន្ធប្រាសាទតាមបទដ្ឋានអន្តរជាតិកាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។ ក្រៅពី បណ្តុះបណ្តាលនៅសាលសិក្សា សិក្ខាកាមទាំងអស់ក៏នឹងត្រូវចុះទៅអនុវត្តដោយផ្ទាល់នៅលើទីតាំងជាក់ស្តែង ដើម្បីពិនិត្យស្ថានភាពអភិរក្សរបស់ខ្លោងទ្វារតាកាវ ខ្លោង ទ្វារខ្មោច និងប្រាសាទឥដ្ឋមួយចំនួននៅរលួស ដោយប្រើប្រាស់ម៉ាស៊ីន 3D Scanner និងបច្ចេកទេសដទៃទៀតផងដែរ៕








ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៧សំណើ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៧សំណើ។
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...362363NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
9523
Yesterday
:
8934
This Week
:
09523
This Month
:
0327648
Total
:
013309962