ព័ត៌មានថ្មីៗ

អាជា្ញធរជាតិអប្សរានាំយកស័ង្កសីចែកជូនដល់គ្រួសារទីទ័លក្រនៅភូមិ ថ្នល់ទទឹង ស្រុកបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ2016 09:27 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយជាស័ង្គសីចំនួន២០សន្លឹក ទៅឧបត្ថម្ភជូនគ្រួសារទីទ័លក្រសម្រាប់ប្រក់ដំបូលរោងបាយនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។ ស័ង្កសីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែយកចិត្តចំពោះសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ការចែកជូនស័ង្កសីពេលនេះ ជាការជួយសម្រួលភាពលំបាកចំពោះប្រជាពលរដ្ឋទីទ័លក្រ ខ្វះលទ្ធភាព។ ថ្វីត្បិតវាមិនអាចជួយបានទាំងស្រុង តែវាពិតជាអាចជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋបានខ្លះៗ ព្រោះរដូវនេះជារដូវវស្សា ហើយក៏ជារដូវមានភ្លៀងធ្លាក់ជោកជាំទៀតដែរ។ កន្លងមកអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានចែកជូនដល់គ្រួសារដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ដូចជាខ្យល់ព្យុះរលំផ្ទះ ឬ ពុលចំណីអាហារ ហើយថ្មីៗនេះ ក៏បានយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ផងដែរ។

លោក ហែន ជុក និងភរិយា សៀម សៀន ដែលជាជនទីទ័លក្របានលើកឡើងថា លោកសប្បាយចិត្តខ្លាំងណាស់ ដែលអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ នាំយកអំណោយជាស័ង្កសីមកចែកជូនដល់គ្រួសារលោក ដែលកំពុងជួបប្រទះកង្វះខាត។ ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ជាពិសេសគឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសារលោក និងប្រជាពលរដ្ឋទូទៅក្នុងតំបន់រមណីយដ្ឋានអង្គរ។








 
សាលិខិតជូនពរ
( ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2020 )
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
សាលិខិតថ្វាយព្រះពរ
( ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2020 )
ក្នងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកលដែលនឹងឈានមកដល់នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ.ស ២០២១
លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែធ្នូ ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៦គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៩១សំណើ។
អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
7140
ម្សិលមិញ
:
5260
សប្តាហ៍នេះ
:
20310
ខែនេះ
:
0178199
សរុប
:
014238054