ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរៀបចំធ្វើបទបង្ហាញអំពីលទ្ធផលបឋមថ្មីៗ ពីការស្រាវជ្រាវបុរាណវិទ្យានៅកោះកែរ

បានផ្សាយនៅ ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ2016 01:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាសហការជាមួយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ រៀបចំធ្វើបទបង្ហាញ ស្តីពីលទ្ធផលបឋមថ្មីៗ ពីការស្រាវជ្រាវបុរាណវិទ្យានៅកោះកែរ ដែលដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារនៃអាជ្ញាធរជាតិអប្សរានិងលោកបណ្ឌិត Kyle Latinis បុរាណវិទូនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ប្រទេសសង្ហិបុរី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអង្គារទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០នាទីរសៀល នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។

លោកបណ្ឌិត អ៊ា ដារិទ្ធ បានលើកឡើងថា បទបង្ហាញស្តីពីលទ្ធផលបឋមថ្មីៗ ចំពោះការស្រាវជ្រាវបុរាណវិទ្យានៅកោះកែរនោះ គឺបានរកឃើញបំណែកវត្ថុបុរាណជាច្រើន ជាង ២៥០០០ បំណែក ដូចជា បំណែកចាន ថូ ក្បាច់ចំលាក់ កុលាលភាជន៍ ដែលបំណែកវត្ថុខ្លះធ្វើពីមាស សំរិទ្ធ ដែក ឆ្អឹងសត្វ និងដីដុត និងហេដ្ឋារចនាសម្ព័ន្ធបុរាណមួនចំនួនទៀត។ ពិសេសជាងនេះទៀតនោះ តាមរយៈការធ្វើវិភាគតាមបែបវិទ្យាសាស្ត្រទៅលើបំណែកធ្យូង និងឆ្អឹងសត្វផង អាចធ្វើឱ្យយើងបានដឹងពីអាយុកាលនៃការតាំងទីលំនៅរបស់មនុស្សនៅតំបន់នោះ តាំងពីមុនសតវត្សទី១០ នៃគ.ស មកម្ល៉េះ។ វត្ថុបុរាណមួយចំនួនដែលបានរកឃើញក្នុងកំឡុងពេល ស្រាវជ្រាវត្រូវបានយកមកដាក់តាំងបង្ហាញឱ្យសាធារណជនឃើញផងដែរ។

ការធ្វើកំណាយស្រាវជ្រាវនេះ បានចាប់ផ្តើមធ្វើកាលពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ មានរយៈពេល២២ថ្ងៃ មានសមាជិកចំនួន ១២នាក់ មកពីប្រទេសចំនួន៩ ក្នុងនោះ មានប្រទេសកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ហុងកុង ញ៉ូហ្សូវឡែន ភូមា និងសង្ហិបូរី។

រីឯទីតាំងធ្វើកំណាយសិក្សាស្រាវជ្រាវ ដែលបានរកឃើញវត្ថុតាងទាំងអស់នោះ រួមមាននៅ អតីតរាជធានីខ្មែរនៅអង្គរបុរី សម្បូរព្រៃគុក អង្គរវត្ត ឧត្តុង្គ និងកោះកែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងជាភាសាអង់គ្លេស និងមានប្រែជាភាសាខ្មែរផង។ អាជ្ញាធរជាតិអប្សរាសូមអញ្ជើញអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ សិស្ស និស្សិត មគ្គុទេសក៍ទេចរណ៍ និងសាធារណជនទាំងអស់ចូលរួមស្តាប់ ដោយសេរី៕ ព័ត៌មានលម្អិតសូមអញ្ជើញទំនាក់ទំនងតាមលេខទូរស័ព្ទលោក សេន សែត ០១៧ ៩០៤ ២១៨


នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1918
ម្សិលមិញ
:
9079
សប្តាហ៍នេះ
:
01918
ខែនេះ
:
0155427
សរុប
:
012924859