NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 14 June 2016 10:46 AM Post By ៖ Apsara National Authority
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូបនិងមន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន៤រូប បានចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានអញ្ជើញជូនដំំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបានផ្តាំផ្ញើមគ្គុទេ្ទសក៏ទេសចរណ៍ទាំងអស់អោយខិតខំយកចិត្តទុកដាក់ក្នុងការដក់ស្រង់ចំណេះដឹង បទពិសោធន៍ថ្មីៗពីវគ្គ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ទៅកាន់អន្តរជាតិ អោយគេកាន់តែចាប់អារម្មណ៍ក្នុងការមកទស្សនាកម្ពុជាកាន់តែច្រើន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជា្ញធរជាតិអប្សរាក្នុងការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព និងបានក្លាយជាគម្រូដ៏ល្អមួយសម្រាប់តំបន់បេតិកភណ្ឌដទៃៗទៀតលើសកលលោក និងបានជូនពរអោយប្រតិភូធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានជោគជ័យសម្រាប់មកចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាយើងអោយកាន់តែប្រសើរ។

ក្រុមមគ្គុទ្ទេសក៍ទាំងអស់មានសេចក្តីសប្បាយរីករាយខ្លាំងណាស់ដែលមានឱកាសបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះដែរ មគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់ និងផ្តល់ឱកាសឲ្យពួកគាត់បានទៅចូលរួមវគ្គបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ហើយថ្ងៃនេះក៏មានវត្តមាន ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចំណាយពេលវេលាដ៏មានតម្លៃមកផ្តល់កិត្តិយសជូនដំណើរដល់ព្រលានយន្តហោះដោយផ្ទាល់។

គួររំឭកថា អាជា្ញធរជាតិអប្សរាបានសហការគ្នាជាមួយអង្គការទេសចរណ៍ពិភពលោក(UNWTO) បានប្រកាសជូនដំណឹងប្រឡងជ្រើសរើសមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កន្លងមក ដោយមានកិច្ចសហការចូលរួមធ្វើជា គណៈកម្មការជ្រើសរើសពីសំណាក់តំណាងក្រសួងទេសចរណ៍និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។ មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់បានចូលរួមវគ្គបណ្តុះបណ្តាលនេះដោយឥតថ្លៃ បូករួមទាំងការធ្វើដំណើរ និងការស្នាក់នៅ ក្រោមការឧបត្ថមពីអង្គការទេសចរណ៍ពិភពលោក (UNWTO) យោងលើការចុះអនុស្សារណៈយោគយល់គ្នា រវាងអាជ្ញាធរអប្សរានិងអង្គការទេសចរណ៍ពិភពលោកកាលពីខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមក៕










នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
8853
Yesterday
:
9096
This Week
:
58604
This Month
:
0153283
Total
:
012922715