ព័ត៌មានថ្មីៗ

ការតាំងទីលំនៅរបស់ប្រជាជននាសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ2016 08:45 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
មនុស្សម្នាស្ទើរពេញពិភពលោកដែលបានមកដល់ប្រទេសកម្ពុជា ទាំងអ្នកបុរាណវិទ្យា អ្នកនរវិទ្យា អ្នកប្រវត្តិវិទ្យា មគ្គុទេសនក៍ទេសចរណ៍ ព្រមទាំងភ្លៀវទេសចរ នាំគ្នាឆ្ងល់ទាក់ទង់នឹងទៅនឹងជីវភាពនៃការរស់នៅរបស់មនុស្សសម័យដើម ជាពិសេសគឺមនុស្សដែលរស់នៅក្នុងសម័យកសាងប្រាសាទអង្គរវត្ត មានកម្លាំងពលំ និងការច្នៃប្រឌិតខ្ពស់។

អាថ៌កំបាំងទាំងនោះ ត្រូវបានបើកបង្ហាញបន្តិចម្តងៗ តាមរយៈការស្រាវជ្រាវរបស់អ្នកប្រាជ្ញខ្មែរនិងអ្នកប្រាជ្ញ ការធ្វើកំណាយស្រាវជ្រាវអំពី ការតាំងទីលំនៅរបស់ប្រជាជននាសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត ដោយក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យស៊ីដនីក្នុងគម្រោងមហានគរ (The Greater Angkor Project) ។ នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិត Allison Carter ក្នុងសិក្ខាសាលានៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរ-អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ។

សិក្ខាសាលាដែលបានទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកស្រាវជ្រាវ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកសារព័ត៌មាន បានធ្វើឡើងប្រកបដោយភាពជោគជ័យ និងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមស្តាប់។ ក្នុងសិក្ខាសាលានោះ បានបង្ហាញអំពីលទ្ធផលបឋមដែលបានមកពីកំណាយស្រាវជ្រាវអំពីការតាំងទីលំនៅរបស់ប្រជាជននាសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត។

សិក្ខាសាលានោះ ដែលបានបង្ហាញពីលទ្ធផលនៃកំណាយការស្រាវជ្រាវ ដោយរកឃើញនូវអំបែង ឬបំណែកដែលជាគ្រឿងសម្ភារៈប្រើប្រាស់ជាប្រចាំថ្ងៃជាច្រើនប្រភេទដូចជា បំណែកចានប្រភេទសេរ៉ាមិច ដែលនាំចូលមកពីប្រទេសចិន កុលាលភាជន៍ ចានខ្មែរ ក្បាច់ចំលាក់ ថូ និងគ្រាប់ធញ្ញជាតិមួយចំនួនដូចជា សម្បកគ្រាប់ស្រូវ និងសម្បកក្រូចថ្លុងជាដើម។ គ្រឿង សម្ភារៈ និងធញ្ញជាតិទាំងនេះជាវត្ថុតាង ដែលបង្ហាញពីជីវភាពរស់នៅ និងការតាំងទីលំនៅរបស់មនុស្សនៅភាគអាគ្នេយ៍នៃប្រាសាទអង្គរវត្តក្នុងសម័យសតវត្សទី១០ ដល់ទី១៤។

លោកស្រីបណ្ឌិត Allison Carter បានលើកឡើងថា បើតាមវត្ថុតាងដែលបានមកពីកំណាយនេះ អាចសន្និដ្ឋានថា មនុស្សក្នុងសម័យនោះ មានការរស់នៅក្ខណៈជាពួកក្រុម នៅលើទីទួល សាងសង់ផ្ទះជាជួរ ហើយច្រើនតែមានគូទឹកព័ន្ធជុំវិញ ឬមានស្រះនៅខាងមុខផ្ទះ មុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃគឺធ្វើឡ ដែលបម្រើឱ្យវិស័យសិប្បកម្ម មានការធ្វើចាន ក្បាច់ចំលាក់ ថូជាដើមនិង ចិញ្ចឹមសត្វពាហនៈ ជ្រូក មាន់ទា គោក្របី ដំរីសេះសម្រាប់បម្រើឱ្យ វិស័យកសិកម្ម ដាំបន្លែ និងមានការបរបាញ់សត្វ ដើម្បីធ្វើជាចំណីអាហារទៀតផង។

គួរបញ្ជាក់ថា លោកស្រីបណ្ឌិត Allison Carter ជនជាតិអាមេរិក ជាសាស្ត្រាចារ្យនៃនាយកដ្ឋានមនុស្សសាស្ត្រក្នុងសាកលវិទ្យាល័យ Ilinois នៃរដ្ឋ Urban-champaign សហរដ្ឋអាមេរិក និងជាប្រធានក្រុមកំណាយស្រាវជ្រាវ អំពីការតាំងទីលំនៅរបស់ប្រជាជននាសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត តាំងពីឆ្នាំ២០១៣ដល់រហូតដល់ឆ្នាំ២០១៥។














កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
រយៈពេល០៩ថ្ងៃហើយ ដែលមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាដល់មន្រ្តី បុគ្គលិក និងសាធារណជន ដែលសរុបប្រមាណ៥០នាក់។
វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
ដើមដំបូងមុន12345...271272បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2403
ម្សិលមិញ
:
2032
សប្តាហ៍នេះ
:
90541
ខែនេះ
:
0222667
សរុប
:
009691424