ព័ត៌មានថ្មីៗ

អ្នកភូមិរហាលនៃរមណីយដ្ឋានអង្គរកាក់កបច្រើននឹងមុខរបរសិប្បកម្ម

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ2016 12:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

“ខ្ញុំមិនបានធ្វើរូបចម្លាក់ ឬវត្ថុអនុស្សាវរីយ៍ដែលអ្នកភូមិភាគច្រើនគេនិយមធ្វើនោះទេ។ ខ្ញុំតែងច្នៃប្រឌិតជារូបចម្លាក់ផ្សេងៗ ប្លែកៗខុសពីអ្នកដទៃ ទើបម៉ូយមកទិញរបស់ខ្ញុំជាហូរហែមិនសូវដាច់។ ជួនកាលខ្ញុំទៅឃើញចម្លាក់ ស្អាតៗគេតាំងលក់នៅតាមហាងធំៗ ខ្ញុំ​មកផ្ទះវិញក៏យកទម្រង់នោះមកច្នៃបន្ថែមចេញជារូបចម្លាក់ផ្សេងមួយទៀត”។ ទាំងនេះជាប្រសាសន៍រៀបរាប់របស់លោកពូ តាន់ សុខុន នៅភូមិរហាល សង្កាត់នគរធំ ដែលជាភូមិបុរាណមួយ នៅជាប់នឹងស្រះស្រង់នៃរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ។

បុរសដែលមានវ័យជាង៥០ឆ្នាំរូបនេះបានរៀបរាប់ថា អ្នកភូមិរហាលរបស់លោកស្ទើរតែគ្រប់ផ្ទះ សុទ្ធតែមានមុខរបរបន្ថែមពីការងារស្រែចម្ការ គឺការធ្វើសិប្បកម្មជាវត្ថុអនុស្សាវរីយ៍ ដូចជារទេះគោ ស្គរ ទូក រហាត់ទឹកជាដើម លក់ជូនភ្ញៀវទេសចរ ឬលក់ដុំដល់ឈ្មួញដែលមកទិញយកទៅលក់បន្តនៅតាមប្រាសាទ និងហាងតូចធំនៅក្រុងសៀមរាប។ សម្រាប់រូបលោកវិញ លោកមិនធ្វើវត្ថុអនុស្សាវរីយ៍ធម្មតាៗដូចអ្នកភូមិទេ តែលោកបានច្នៃចេញជារូបចម្លាក់ចម្លែកៗ ដែលមើលទៅគួរឲ្យទាក់ទាញ ដូចជា រូបសត្វទន្សាយ ឈើច្រត់ក្បាលនាគរាជជាដើម។

“ខ្ញុំដើរទៅតាមហាងធំៗ ឃើញរូបចម្លាក់គេប្លែកៗ ខ្ញុំមកវិញខ្ញុំច្នៃឈើដែលខ្ញុំមានទៅជារូបផ្សេងៗ។ ខ្ញុំទិញគល់ឈើពីគេមក ហើយធ្វើជារូបនេះរូបនោះតាមថៅកែហាងគេប្រាប់។ ជួនកាលខ្ញុំច្នៃដោយគំនិតខ្លួន​ឯងហើយលក់ជូនភ្ញៀវដែលមកដល់ផ្ទះស្រាប់។” នេះជាសម្តីរៀបរាប់បន្ថែមរបស់លោកសុខុន ដែលលោកអះអាងថា លោកពុំបានរៀនសូត្រពីគ្រូណាមួយឲ្យប្រាកដនោះទេ គឺលោកចេះធ្វើតៗគ្នា និងច្នៃប្រឌិតវាឡើងដោយគំនិតខ្លួនឯង។ សម្រាប់លោក សុខុន ចម្លាក់ដែលលក់ដាច់ជាងគេគឺស្រោមដាវនិងកាំបិត ដោយសារតែលោកបានរចនាម៉ូដស្រោមដាវកំាបិតប្លែកៗ គួរឲ្យចាប់អារម្មណ៍ខុសប្លែកពីអ្នកផ្សេងៗ។

និយាយពីចំណូលពីមុខរបរសិប្បកម្មច្នៃប្រឌិតនេះ អ្នកស្រី ភួង ហាច ដែលជាភរិយាបាននិយាយដោយអៀនប្រៀនថា “បើខែមានភ្ញៀវច្រើនបានសំណំគ្រាន់ដែរ ថៅកែគេចេះតែកុម្ម៉ង់ទិញមិនដាច់ យើងក៏បានចំណូលច្រើនគ្រាន់ ទុកសម្រាប់ផ្គត់ផ្គង់កូនរៀនសូត្រ។ តែបើខែមិនសូវមានភ្ញៀវដូចពេលនេះចឹង បានតិចៗ ហើយយើងដើរលក់ខ្លួន​ឯងផ្សំខ្លះផង។ បានការងារនេះឯង បានកូនខ្ញុំរៀនសូត្រនៅមហាវិទ្យាល័យផង រៀននៅសាលាACEផង។ ពីមុនប៉ាវាធ្វើម្តងហើយឈប់ ទៅធ្វើការវិញ តែដោយរកប្រាក់ឲ្យកូនរៀនមិនគ្រប់ ទើបងាកមកចាប់របរនេះវិញទើបតែបាន២ឆ្នាំប៉ុណ្ណោះ។

បើតាមការរៀបរាប់របស់លោកសុខុន ចម្លាក់មួយដែលលោកបានធ្វើហើយក្នុងរយៈពេលត្រឹមតែមួយថ្ងៃ លោកអាចលក់បានប្រហែល១៥ដុល្លារ។ ដូច្នេះ ចំណូលពីការផលិតសិប្បកម្មរបស់លោកឃើញថា អាចរកចំណូលបានច្រើនគួរសម ដែលអាចធ្វើឲ្យជីវភាពរបស់គ្រួសារលោករស់នៅសមរម្យ ហើយកូនៗបានឱកាសរៀនសូត្រដល់ថ្នាក់មហាវិទ្យាល័យទៀតផង។

ចៅសង្កាត់នគរធំ លោក ង៉ា ចុង ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភា នេះដែរថា ភូមិរបស់លោកមានទំនៀមធ្វើសិប្បកម្មរបៀបនេះជាយូរមកហើយ។ ​បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាក៏ខិតខំជួយពង្រីកការងារនេះជាបន្តបន្ទាប់ដែរ ដូចជា ការបង្កើតឲ្យមានសហគមន៍សិប្បកម្ម សហគមន៍រទេះគោដឹកភ្ញៀវទេសចរក្នុងភូមិរបស់លោកផ្ទាល់ជាដើម ជាពិសេស អាជ្ញាធរជាតិអប្សរាក៏បានជួយផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុនទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីនាំភ្ញៀវមកកាន់ភូមិរបស់លោកជាហូរហែ។ បន្តិចទៀតនេះ សហគមន៍របស់លោកនឹងបង្កើតមណ្ឌលសិប្បកម្មរួមគ្នា ដោយមានការជ្រោមជ្រែងពីអាជ្ញាធរជាតិអប្សរា ដើម្បីពង្រីកមុខរបរនេះឲ្យទូលំទូលាយ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងភូមិឲ្យមានជីវភាពកាន់តែប្រសើរឡើងថែមទៀត៕










ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀប ចំតម្រង់បង្គោលឈើឱ្យត្រង់ និងដាក់ខ្សែឡើងវិញនៅតាមដងផ្លូវប្រាសាទបាយ័ន្ត។
នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជិះកង់សាកល្បងលើផ្លូវកង់ថ្មី ដែលជាផលិតផលទេសចរណ៍ថ្មីសម្រាប់ឆ្នាំ២០២១នៅក្នុង រមណីយដ្ឋានអង្គរ។
១-ការរៀបចំកិច្ចប្រជុំបច្ចេកទេលើកទី៣៤ និងកិច្ចប្រពេញអង្គលើកទី២៧របស់គណៈ កម្មាធិការអន្តរជាតិហៅកាត់អាយស៊ីស៊ី-អង្គរ (ICC-Angkor)
អាជ្ញាធរជាតិអប្សរា នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor) នៅថ្ងៃអង្គារ និងថ្ងៃពុធ ១៣កើតនិង១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ និងទី២៧ ខែមករា ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហប្រធានទាំងពីរ (បារាំង-ជប៉ុន)។
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៤គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
សេចក្ដីប្រកាសព័ត៌មាន
( ថ្ងៃទី 22 ខែ មករា ឆ្នាំ2021 )
សេចក្ដីប្រកាសព័ត៌មានស្ដីពីការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិ ហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor)។
ដើមដំបូងមុន12345...381382បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
14058
ម្សិលមិញ
:
23172
សប្តាហ៍នេះ
:
14058
ខែនេះ
:
0252175
សរុប
:
014312030