ព័ត៌មានថ្មីៗ

ការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងឧទ្យានអង្គរតាមរយៈវិស័យទេសចរណ៍

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2016 03:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
វិស័យទេសចរណ៍ពិតជាកាតាលីករ ដ៏មានសក្តានុពលក្នុងការជួយចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានវឌ្ឍនភាពប្រាកដ។ ក្រោយពីសង្រ្គាមបានបញ្ចប់ទៅក្រោមគោលនយោបាយ យុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ ប្រទេសជាតិមានសុខសន្តិភាពពេញលេញធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ ហើយប្រាសាទបុរាណជាច្រើននៃតំបន់រមណីយដ្ឋានអង្គរក្លាយជាគោលដៅទេសចរណ៍ដែលមានការទាក់ទាញខ្ពស់បំផុតលើពិភពលោក។

តាមរយៈភាពល្បីល្បាញនេះ ភ្ញៀវទេសចរក៏ចាប់ផ្តើមហូរចូលមកទស្សនាប្រាសាទបុរាណខ្មែរកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហេតុនាំឲ្យសេដ្ឋកិច្ចជាតិមានការកើនឡើងនិងប្រជាពលរដ្ឋមានមុខរបរធ្វើស្ទើរតែគ្រប់ៗគ្នា។ ជាក់ស្តែង អ្នកភូមិរហាលជាភូមិបុរាណមួយដែលមានទីតាំងនៅជាប់ស្រះស្រង់ខាងជើងស្ថិតនៅសង្កាត់អង្គរធំក្រុង/ខេត្តសៀមរាបដែលតាំងតែពីដើមមក ពួកគាត់ធ្លាប់ធ្វើស្រែចំការតែមុខគត់តាមទម្លាប់ឪពុកមា្តយរបស់ពួកគាត់ ដែលទិន្នផលបានមកស្ទើរតែចិញ្ចឹមជីវិតប្រចាំថ្ងៃមិនគ្រប់ ប៉ុន្តែ បច្ចុប្បន្ននេះ ពួកគាត់មានការប្រែមុខប្រែមាត់ ជីវភាពធូរធារ សាងសង់ផ្ទះធំៗ មានម៉ូតូ ឡានជិះនិងអាចមានលទ្ធភាពឲ្យកូនរៀនបានខ្ពង់ខ្ពស់ៗថែមទៀតផង។ នេះដោយសាររបរធ្វើសិប្បកម្មរទេះគោនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗបន្ថែមទៀតលើការងារស្រែចំការសម្រាប់ទុកលក់ឲ្យភ្ញៀវទេសចរដែលបានចូលមកទស្សនាក្នុងតំបន់ពួកគាត់កំពុងរស់នៅ។

ប្អូនប្រុស ពើយ ម៉ុន អាយុ១៧ឆ្នាំជាសិស្សរៀនទី១០នៅវិទ្យាល័យមួយក្នុងក្រុងសៀមរាបបានលើកឡើងថាប្អូនប្រុសទំនេរពីការសិក្សា ឆ្លៀតឱកាសធ្វើរទេះគោទុកលក់ឲ្យភ្ញៀវទេសចរជាតិនិង អន្តរជាតិដើម្បីបានប្រាក់ចំណូលសម្រាប់ចំណាយទៅលើការសិក្សាផ្ទាល់ខ្លួន និងជួយក្រុមគ្រួសារមួយចំណែកទៀត។ ប្អូនបានបន្តថាក្នុងមួយថ្ងៃប្អូនអាចធ្វើរទេះខ្នាតតូចៗបាន២គ្រឿងដោយមួយគ្រឿងអាចលក់បានពី៣ដុល្លាទៅ៥ដុល្លា។ប្អូនបានបញ្ជាក់ថាការងារនេះអាចរកប្រាក់ចំណូលបានគួរសមដែរ។

ចំណែកលោកអុំ ភាវ សុខ អាយុ ៧០ឆ្នាំជាសិប្បករធ្វើរទេះគោខ្នាតមធ្យមចាប់ពី៥តឹកដល់១ម៉ែត្រជាង២០ឆ្នាំហើយបានប្រសាសន៍ឲ្យដឹងថា គាត់ធ្វើរទេះគោទៅតាមខ្នាតមាន៥តឹកតម្លៃ៧០ដុល្លា ៦តឹកតម្លៃ៨០ដុល្លា ៨តឹកតម្លៃ១២០ដុល្លានិង១ម៉ែត្រតម្លៃ១៨០ដុល្លានិងធ្វើទៅតាមការកុម្ម៉ង់របស់ភ្ញៀវដែលចង់បានថែមទៀតផង ហើយការធ្វើរទេះគោមួយគ្រឿងៗត្រូវចំណាយពេល១សប្តាហ៍ទៅកន្លះខែឬក៏មួយខែតាមប្រភេទរទេះតូចធំ ទើបរួច។លោកអុំបានបញ្ជាក់ថាប្រាក់ចំណូលបានមក អាចជួយផ្គត់ផ្គង់គ្រួសារគាត់រស់នៅបានស្រួល។

រយៈកាលកន្លងមក អាជា្ញធរជាតិអប្សរាបានចូលរួមយ៉ាងសកម្មក្នុងជួយជ្រោមជ្រែងបង្កើតឲ្យមានសហគមន៍សិប្បកម្មនិងសហគមន៍រទេះគោសម្រាប់ដឹកភ្ញៀវដើរលេងកម្សាន្តតាមភូមិរបស់ពួកគាត់ផ្ទាល់ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មានដល់ក្រុមហ៊ុនទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ដើម្បីប្រាប់និងនាំភ្ញៀវទេសចរមកទស្សនានិងជិះរទះគោទៀតផង។ម្យ៉ាងវិញទៀត អាជ្ញាធរជាតិអប្សរា សូមគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងចំពោះសកម្មភាពទាំងនេះ ព្រោះមិនត្រឹមតែអាចទាញយកប្រាក់ចំណូលបន្ថែមសម្រាប់ជួយផ្គត់ផ្គង់ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយថែរក្សានូវទំនៀមទម្លាប់សិប្បកម្មបុរាណដែលជាអត្តសញ្ញាណជាតិ និងជាកេរដំណែលដូនតាតាំងពីយូរលង់ណាស់មកហើយទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ក៏ដូចជាបង្ហាញអន្តរជាតិឲ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ឡើង។








មកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានរយៈពេលជាងមួយសប្តាហ៍ហើយដែលក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាមមាញឹកក្នុងការជីកដីបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។
ក្រុមការងារកាត់ក្រីមែកឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ដកហូតនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ចំនួន១២ដើម នៅក្នុងបរិវេណប្រាសាទព្រះគោ។
ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង១ខែកន្លះម្តងឬច្រើនជាងនេះ នៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។
ដើមដំបូងមុន12345...302303បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1043
ម្សិលមិញ
:
2530
សប្តាហ៍នេះ
:
03573
ខែនេះ
:
0275659
សរុប
:
010586875