ព័ត៌មានថ្មីៗ

ការចែកជូនទឹកដល់ប្រជាពលរដ្ឋរបស់អាជ្ញាធរជាតិអប្សរាក្នុងតំបន់រមណីយដ្ឋានអង្គរត្រូវបានបញ្ចប់

បានផ្សាយនៅ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ2016 02:08 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជាច្រើនមេ គ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេសមក ការខ្វះខាតទឹកប្រើប្រាស់ជាប្រចាំថ្ងៃលែងជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទៀតហើយ។

ទោះបីជាយ៉ាងនេះក៏ដោយ យោងតាមប្រសាសន៍ណែនាំដោយផ្ទាល់ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា នៅតែបន្តចាត់ចែងក្រុមការងារ ចុះតាមដានត្រួតពិនិត្យពីកង្វះខាតទឹករបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋាន ហើយក៏បានចូលរួមជីកស្រះ ស្តារត្រពាំង បឹងបួ ឬប្រភពទឹកឲ្យបានច្រើនថែមទៀត ដូចករណីសា្តរត្រពាំងបឹង នៅស្រុកប្រាសាទបាគង, និងពិនិត្យជាលក្ខណៈបច្ចេកទេសតាមបែបបុរាណវិទ្យាព្រមទាំងអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានស្តារត្រពាំងខ្មោច នៅសង្កាត់អង្គរធំ ក្រុងសៀមរាបជាដើម ។

លោក អឿន សំអុន អនុប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ថា កន្លងមកអាជ្ញាធរជាតិអប្សរាបានចែកចាយទឹកចំនួន៥លើក ស្មើនឹង៣៥០០០លីត្រ។ “រហូតមកដល់ពេលនេះ យើងបានបញ្ចប់ការចុះចែកទឹកជូនប្រជាពលរដ្ឋហើយ ដោយការចែកលើកចុងក្រោយគឺនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ ការបញ្ចប់ចែកទឹកជូនប្រជាពលរដ្ឋនៅពេលនេះ ក៏ដោយសារតែមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋមានទឹកប្រើប្រាស់ធម្មតាឡើងវិញ”។

ការចែកចាយទឹក និងស្តារស្រះត្រពាំង ឬប្រភពទឹកជូនប្រជាពលរដ្ឋកន្លងមក ជាជោគជ័យមួយ ក្នុងចំណោមជោគជ័យជាច្រើន ដែលអាជ្ញាធរជាតិអប្សរាបានដោះស្រាយភ្លាមៗ ទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលជួបប្រទះកង្វះខាតទឹកសម្រាប់ប្រើប្រាស់ ធ្វើការចែកចាយទឹកជូនទៅតាមខ្នងផ្ទះ។

អាជ្ញាធរជាតិអប្សរា ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ៕








សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
20911
ម្សិលមិញ
:
23810
សប្តាហ៍នេះ
:
290467
ខែនេះ
:
0290467
សរុប
:
015360270