NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 06 June 2016 02:08 PM Post By ៖ Apsara National Authority
បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជាច្រើនមេ គ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេសមក ការខ្វះខាតទឹកប្រើប្រាស់ជាប្រចាំថ្ងៃលែងជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទៀតហើយ។

ទោះបីជាយ៉ាងនេះក៏ដោយ យោងតាមប្រសាសន៍ណែនាំដោយផ្ទាល់ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា នៅតែបន្តចាត់ចែងក្រុមការងារ ចុះតាមដានត្រួតពិនិត្យពីកង្វះខាតទឹករបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋាន ហើយក៏បានចូលរួមជីកស្រះ ស្តារត្រពាំង បឹងបួ ឬប្រភពទឹកឲ្យបានច្រើនថែមទៀត ដូចករណីសា្តរត្រពាំងបឹង នៅស្រុកប្រាសាទបាគង, និងពិនិត្យជាលក្ខណៈបច្ចេកទេសតាមបែបបុរាណវិទ្យាព្រមទាំងអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានស្តារត្រពាំងខ្មោច នៅសង្កាត់អង្គរធំ ក្រុងសៀមរាបជាដើម ។

លោក អឿន សំអុន អនុប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីព្រឹកថ្ងៃទី០៦ ខែមិថុា ឆ្នាំ២០១៦ថា កន្លងមកអាជ្ញាធរជាតិអប្សរាបានចែកចាយទឹកចំនួន៥លើក ស្មើនឹង៣៥០០០លីត្រ។ “រហូតមកដល់ពេលនេះ យើងបានបញ្ចប់ការចុះចែកទឹកជូនប្រជាពលរដ្ឋហើយ ដោយការចែកលើកចុងក្រោយគឺនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ ការបញ្ចប់ចែកទឹកជូនប្រជាពលរដ្ឋនៅពេលនេះ ក៏ដោយសារតែមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋមានទឹកប្រើប្រាស់ធម្មតាឡើងវិញ”។

ការចែកចាយទឹក និងស្តារស្រះត្រពាំង ឬប្រភពទឹកជូនប្រជាពលរដ្ឋកន្លងមក ជាជោគជ័យមួយ ក្នុងចំណោមជោគជ័យជាច្រើន ដែលអាជ្ញាធរជាតិអប្សរាបានដោះស្រាយភ្លាមៗ ទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលជួបប្រទះកង្វះខាតទឹកសម្រាប់ប្រើប្រាស់ ធ្វើការចែកចាយទឹកជូនទៅតាមខ្នងផ្ទះ។

អាជ្ញាធរជាតិអប្សរា ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ៕








ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
18
Today
:
62934
Yesterday
:
98152
This Week
:
62934
This Month
:
0062934
Total
:
015132737