NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 06 June 2016 09:00 AM Post By ៖ Apsara National Authority
បារាយណ៍ខាងជើង(ជ័យតដាក) មានបណ្តោយប្រវែង៣៦០០ម៉ែត្រ និងទទឹងប្រវែង៩៣០ម៉ែត្រ ដែលនៅពីដើមដំបូងអាចផ្ទុកទឹកបាន៥លានម៉ែត្រគូប ហើយទឹកនៅក្នុងបារាយណ៍នេះមានតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធជំនឿរបស់ដូនតាខ្មែរ។ ដូនតាខ្មែរ រក្សាទឹកទុកក្នុងបារាយណ៍នេះសម្រាប់ប្រើប្រាស់នៅក្នុងក្រុងអង្គរធំ ក្រុងជ័យស្រី (ប្រាសាទព្រះខ័ន) និងមន្ទីរពេទ្យនាគព័ន្ធ។ បារាយណ៍ខាងជើងនេះ បានរីងស្ងួតហួតហែងអស់រយៈពេលជាង៥០០ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០៨បារាយណ៍នេះចាប់ផ្តើមមានទឹកសាជាថ្មីឡើងវិញ។

នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវជំនាញខាងគ្រប់គ្រងទឹកមួយចំនួនមិនដែលគិតឃើញថា នឹងអាចធ្វើឲ្យបារាយណ៍នេះមានទឹកសាជាថ្មីឡើងវិញបានឡើយ។ ប៉ុន្តែ នៅឆ្នាំ២០០៧ ក្រុមអ្នកស្រាវជ្រាវជំនាញខ្មែរបានជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណដែលគេបានរកឃើញនៅឆ្នាំ២០០៥ ហើយនៅឆ្នាំ២០០៨ ទឹកក៏ចាប់ផ្តើមហូរចូលក្នុងបារាយណ៍នេះឡើងវិញបាន។

លោកបានបញ្ជាក់ថា ចាប់តាំងពីអ្នកជំនាញយើងរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណ ហើយបានស្តារនិងជួសជុលរួចមក អាជ្ញាធរជាតិអប្សរាបានបង្ហូរទឹកចូលក្នុងបារាយណ៍ជារៀងរាល់ឆ្នាំមានដូចជានៅឆ្នាំ២០០៨ មានចំនួន៧០០ ០០០ម៉ែត្រគូប នៅឆ្នាំ២០០៩ បានចំនួន៣ ០០០ ០០០ម៉ែត្រគូប នៅឆ្នាំ២០១០ បានចំនួន៣ ៦៧៨ ០០០ម៉ែត្រគូប និងនៅឆ្នាំ២០១១មកដល់ឆ្នាំ២០១៦នេះ មានចំនួន៥ ០០០ ០០០ម៉ែត្រគូប។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាបានដាំកូនឈើ ដាំស្មៅតាមជើងទេរទំនប់បារាយណ៍ ដើម្បីការពារជើងទេរនិងទ្រង់ទ្រាយតួទំនប់កុំឲ្យបាក់ដីនិងទឹកភ្លៀងហូរច្រោះ ដែលជាហេតុបណ្តាលឲ្យខូចទំនប់បារាយណ៍និងសំណង់ទា្វរទឹក។ ទន្ទឹមគ្នានោះដែរ អាជ្ញាធរជាតិអប្សរាក៏បានជួសជុលទំនប់ ដែលជ្រាបទឹកនៅតាមជើងបារាយណ៍ក៏ដូចចុះពិនិត្យមើលស្ថានភាពសំណង់ទ្វារទឹក បិទបើកទ្វារទឹកជូនប្រជាពលរដ្ឋប្រើប្រាស់និងចុះយាមល្បាតតាមជុំវិញបរិវេណបារាយណ៍ជាប្រចាំដើម្បីការពារការហូរច្រោះ ការលួចកាប់ព្រៃឈើ ការលួចបរបាញ់សត្វព្រៃនិងធ្វើនេសាទខុសច្បាប់។

សកម្មភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងខ្នះខ្នែងរបស់អាជ្ញាធរជាតិអប្សរាក្នុងការលើកស្ទួយតម្លៃបរិស្ថាន ទេសភាពធម្មជាតិ សោភណភាពរបស់បារាយណ៍និងការថែរក្សាការពារអភិរក្សសំណង់បារាយណ៍កុំឲ្យមានការខូចខាត ជាពិសេសការខិតខំប្រឹងប្រែងស្តារឡើងវិញនូវតម្លៃដ៏អស្ចារ្យរបស់សំណង់ធារាសាស្រ្តបុរាណរបស់បុព្វបុរស ដែលនៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឲ្យកិច្ចការអភិរក្ស និងជំនឿដូនតាតាំងពីសម័យដើមរហូតមកដល់សម័យបច្ចុប្បន្ននេះ៕














សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
20005
Yesterday
:
23810
This Week
:
289561
This Month
:
0289561
Total
:
015359364