ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាអបអរសាទរទិវាសិទ្ធិកុមារ០១មិថុនានៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2016 03:52 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិកុមារពិភពលោក ០១ មិថុនា នៅភូមិធម្មជាតិរុនតាឯកជាលើកទី១។

ក្នុងនោះក៏មានការអអញ្ជើញចូលរួមផងដែរពីលោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិកនិងសម្ភារៈ ថ្នាក់ដឹកនាំ និងសហការីនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សាភូមិធម្មជាតិរុនតាឯក លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សសរុបប្រមាណ២៥០នាក់។ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានប្រាប់ថា នេះជាលើកទី១ដែលភូមិធម្មជាតិរុនតាឯកបានប្រារព្ធធ្វើពិធីអបអរសាទរសិទ្ធិកុមារនៅទីនេះ ក្នុងឱ្យកាសទិវាសិទ្ធិកុមារអន្តរជាតិដែលតែងតែធ្វើឡើងជាប្រចាំនៅថ្ងៃទី ០១ មិថុនា ទាំងក្នុងប្រទេសនិងបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ ការប្រារព្ធពិធីនេះ ជាការបញ្ជាក់ពីការស្រឡាញ់និងការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរាចំពោះកុមារនៅទីនេះ ឱ្យទទួលបានការការពារ ការស្រឡាញ់ ការមិនរើសអើង មានសិទ្ធិក្នុងការទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ទោះបីពួកគេជាអ្នកណា មកពីណាក៏ដោយ។

តាមការសង្កេតរបស់ឯកឧត្តមចំពោះកុមារនៅភូមិធម្មជាតិរុនតាឯកឃើញថា កុមារនៅទីនេះ សុទ្ធតែទទួលបានការសិក្សាគ្រប់ៗគ្នា ពិសេសបានទទួលភាពកក់ក្តៅពីឪពុកម្តាយរបស់ពួកគេ លោកគ្រូ អ្នកគ្រូ និងក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាដែលគ្រប់គ្រងនៅទីនេះ ថែមទាំងលើកទឹកចិត្តក្នុងការសិក្សាទៀតផង។ ជារឿយៗ ក្រៅពីអាជ្ញាធរជាតិអប្សរាជាអាណាព្យាបាលនៅទីនេះ សិស្សានុសិស្សនៅសាលាបឋមសិក្សាភូមិធម្មជាតិរុនតាឯកក៏តែងទទួលបានការចែករំលែកបទពិសោធន៍សិក្សាសម្ភារៈសិក្សាពីសំណាក់អ្នកស្ម័គ្រចិត្ត សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស និងភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះ។

ក្នុងឱកាសនេះក៏ដូចគ្នា ឯកឧត្តមនិងក្រុមការងារក៏បានយកអំណោយផ្ទាល់ខ្លួននិងអំណោយមួយចំនួនដែលបានពីភាគីប្រទេសកូរ៉េមកចែកជូនសិស្សានុសិស្សទាំងអស់ មានកាតាប សម្ភារកីឡា និងសម្ភារសិក្សា ដើម្បីអបអរទិវាសិទ្ធិកុមារអន្តរជាតិ និងជាការលើកទឹកចិត្តដល់ពួកគេឱ្យខិតខំរៀនសូត្រផង។ ក្រៅពីនោះក៏បាននាំគ្នាលេងល្បែងកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ ហើយដើម្បីជាការថ្លែងអំណរគុណ ក្រុមសិល្បៈកុមារក៏បានសម្តែងរបាំជូនពរឱ្យថ្នាក់ដឹកនាំ ក្រុមការងារ និងអាណាព្យាបាលបានទស្សនាផងដែរ៕










ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
7477
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
87075
ខែនេះ
:
0390583
សរុប
:
014833424