ព័ត៌មានថ្មីៗ

អាជា្ញធរជាតិអប្សរានាំយកអំណោយចែកជូនដល់គ្រួសារដែលរងគ្រោះដោយអគ្គិភ័យនៅភូមិតាឯក ស្រុកបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ2016 02:52 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦នេះ  បាននាំយកនូវសម្ភារៈ  និងគ្រឿងបរិភោគមួយចំនួន  ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងជាប្រធានសហគមន៍ប្រចាំស្រុកបន្ទាយស្រី មានប្រសាសន៍ថា ការចែកជូនអំណោយពេលនេះ ជាការសង្គ្រោះបឋមចំពោះប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះប៉ុណ្ណោះ។ ថ្វីត្បិតវាមិនច្រើន តែវាពិតជាអាចជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋបានខ្លះៗដែរ។ កន្លងមកអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានចែកជូនដល់គ្រួសារដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ដូចជាខ្យល់ព្យុះរលំផ្ទះ ឬ ពុលចំណីអាហារជាដើម។

លោក ស៊ាន រ៉ា និងភរិយា រួន តាន ដែលរងគ្រោះដោយភ្លើងឆេះផ្ទះបានលើកឡើងថា លោកសប្បាយចិត្តខ្លាំងណាស់ ដែលអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ នាំយកអំណោយមកចែកជូនដល់គ្រួសារលោក ដែលរងគ្រោះដោយភ្លើងឆេះកាលពីថ្ងៃទី០៥ ខែមេសាឆ្នាំ២០១៦ កន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ជាពិសេសគឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសារលោក និងប្រជាពលរដ្ឋទូទៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

អំណោយដែលបានផ្តល់ជូនគ្រួសារជនរងគ្រោះ ដោយអគ្គិភ័យនេះមាន អង្ករ, មីខ្លាឃ្មុំ , ត្រីខកំប៉ុង,ទឹកត្រី ,ទឹកម្ទេសដបធំ, ទឹកស៊ីអ៊ីវ, ប៊ីចេង, អំបិល, ស្ករស, តង់ , កន្ទេល និងថវិកាចំនួនផងដែរ។








ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
4830
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
56152
ខែនេះ
:
0359660
សរុប
:
014802501