ព័ត៌មានថ្មីៗ

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរកំពុងរៀបចំប្រឡាយរំដោះទឹកនៅប្រាសាទបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ2016 10:16 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។

កូនប្រឡាយតូចដែលត្រូវជីករៀបចំប្រព័ន្ធទឹកនេះ មានពីរខាងអមផ្លូវចូល ដោយម្ខាងៗមានប្រវែង៧៥ម៉ែត្រ ចេញពីចំណុចខ្លោងទ្វារចេញ ទៅភ្ជាប់នឹងរន្ធទឹកចាស់ដែលបន្សល់ទុកពីសម័យបុរាណបង្ហួសចូលទៅកសិណ។ កិច្ចការនេះធ្វើឡើងដោយកិច្ចសហការរវាងនាយកដ្ឋានគ្រប់គ្រងទឹក និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្នុងការធ្វើកំណាយបុរាណវិទ្យាមុននឹងឈានដល់ការជីកប្រឡាយបង្កប់ទុយោ។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ លោក សារាយ គឹមហួល អ្នកជំនាញបុរាណវិទ្យាបានបញ្ជាក់ថា ក្រុមរបស់លោកបានមកសិក្សា និងធ្វើកំណាយបុរាណវិទ្យា ដោយធ្វើការជីកសាកល្បងនៅតាមបណ្តោយផ្លូវដែលត្រូវរៀបចំប្រព័ន្ធទឹករយៈពេលពីរបីខែមកហើយ។ ការធ្វើកំណាយបុរាណវិទ្យានេះ គឺដើម្បីធានាថា ការរៀបចំប្រព័ន្ធទឹកនឹងមិនប៉ះពាល់បេតិកភណ្ឌ ដែលកប់នៅក្នុងដី និងដើម្បីឲ្យយោបល់ដល់ក្រុមអ្នកជំនាញគ្រប់គ្រងទឹកថា តើអាចជីកក្នុងជម្រៅណាបាន និងត្រូវធ្វើឲ្យមានគម្លាតប៉ុន្មានពីគ្រឹះប្រាសាទជាដើម។

លោក ញ៉ែម រស្មី មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងទឹក ដែលកំពុងដឹកនាំការងារនេះបានពន្យល់ថា ឆ្នាំមុនៗពេលភ្លៀងធ្លាក់ម្តងៗ តែងមានទឹកដក់នៅយូរជាប់នឹងមាត់ផ្លូវ អាចធ្វើឲ្យមានបញ្ហាដល់ថ្មប្រាសាទ និងធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ជាពិសេស គឺធ្វើឲ្យបាត់បង់សម្រស់ប្រាសាទមួយផ្នែកដែរ។ “យើងប្រើទុយោទំហំ២តឹក ហើយត្រង់អាងបណ្តោះទឹកយើងនឹងរៀបថ្មបាយក្រៀមដាក់ពីលើ ដើម្បីកុំឲ្យឃើញអាងច្បាស់ពេក។ ការងារនេះនឹងត្រូវចំណាយពេលប្រហែមួយខែទៀតរួចរាល់ហើយ”។

កាលពីឆ្នាំ២០០៧ ក្នុងពេលដែលប្រទេស្វីសកំពុងធ្វើការអភិរក្សប្រាសាទបន្ទាយស្រី ក្រុមអ្នកជំនាញក៏បានធ្វើប្រព័ន្ធទឹករួចម្តងហើយ តែការធ្វើនោះ គឺធ្វើតែផ្នែកខាងក្នុងនៃប្រាសាទតែប៉ុណ្ណោះ ដើម្បីរំដោះទឹកពីក្នុងប្រាសាទ ចូលកសិណ ដោយពុំបានធ្វើប្រព័ន្ធរំដោះទឹកតាមបណ្តោយផ្លូវចូលនោះឡើយ៕












នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0095
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
33130
ខែនេះ
:
0127809
សរុប
:
012897241