ព័ត៌មានថ្មីៗ

អាជា្ញធរជាតិអប្សរាចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិ២០ឧសភា

បានផ្សាយនៅ ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ2016 07:24 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សឹង គង់ ទីប្រឹក្សាអាជា្ញធរជាតិអប្សរា និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយព្រះសង្ឃ អាជា្ញធរខេត្ត មន្រ្តីជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តទេពពោធិវង្សក្រុង-ខេត្តសៀមរាប។

ជារៀងរាល់ឆ្នាំ ថ្ងៃទី២០ ឧសភា គឺជាទិវាប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានស្លាប់ដោយសាអំពើដ៏សាហាវឃោរឃៅយង់ឃ្នងព្រៃផ្សៃបំផុត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត អៀង សារី ខៀវ សំផន ប្រកបដោយសេចក្តីសោក ស្តាយ និងអាឡោះអាល័យយ៉ាងក្រៃលែង។

រយៈពេលជិត៤ឆ្នាំនៃរបបខ្មែរក្រហមនេះ ប្រជាជនកម្ពុជាទាំងអស់បានរស់នៅក្នុងគុកឥតជញ្ជាំងដ៏ល្វីងជូរចត់ ទទួលរងនូវទារុណកម្មគ្រប់បែបយ៉ាងនិងសោកនាដកម្មដ៏ធំធេងបំផុតសម្រាប់មនុស្សជាតិនិងសង្គមជាតិទាំងមូលតាមរយៈការបាត់បង់នូវការអភិវឌ្ឍជាតិ ការរស់នៅដូចសត្វធាតុ ការនិរាសព្រាត់ប្រាសគ្រួសារសាច់ញាតិលោហិត ឪពុកមា្តយ ប្តីប្រពន្ធ បងប្អូន កូនចៅ គួរឲ្យសោកសង្រែង ជាពិសេសការកាប់សម្លាប់ជាតិសាសន៍ឯង ពលរដ្ឋខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ អស់ប្រមាណជាងបីលាននាក់។

ក្រោយថ្ងៃរំដោះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩គឺជាជ័យជំនះមួយដ៏ត្រចះត្រចង់ពិតជាបានជួយសង្រ្គោះជាតិ មាតុភូមិនិងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញនិងបង្កលក្ខណៈសម្បត្តិឲ្យយើងទាំងអស់គ្នាបានចាប់ផ្តើមសាជាថ្មីក្នុងការអភិវឌ្ឍប្រទេសជាតនិងកសាងប្រវត្តិសាស្រ្តរបស់ខ្លួនពីបាតដៃទទេ។

នេះជាសក្ខីកម្មនៃប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាយើងក្នុងអតីតកាលដ៏ជូរចត់បំផុត ដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាននិងគួរតែនឹករំឭក ព្រមទាំងចងចាំវាទុកដើម្បីកុំឲ្យយើងនិងកូនចៅយើងជំនាន់ក្រោយដើរជាន់ដានកង់ប្រវត្តិសាស្រ្តចាស់ និងគេចជៀសវាងកុំយកតម្រាប់តាមដើម្បីប្រទេសជាតិយើងមានស្ថេរភាពសុខសន្តិភាព និងចូលរួមគ្នាអភិវឌ្ឍប្រទេសជាតិយើងឲ្យមានសុខដុមរមនានិងរីកចម្រើនតទៅមុខទៀត។ មានសន្តិភាពទើបមានការអភិវឌ្ឍ៕












សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
3996
ម្សិលមិញ
:
8188
សប្តាហ៍នេះ
:
40819
ខែនេះ
:
0194328
សរុប
:
012963760