NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 17 May 2016 10:50 AM Post By ៖ Apsara National Authority

ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាជនខ្មែរដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

ដោយឡែកនៅឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លានជល់ដំរី ក្រុងអង្គរធំ នឹងក្លាយជាទីតាំងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាថ្មីម្តងទៀត ដែលនេះជាលើកទី២ហើយ (លើកទី១នៅឆ្នាំ២០១១) សម្រាប់ការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះនៅលើទឹកដីអង្គរ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមអាជ្ញាធរជាតិអប្សរាដែលមានតួនាទីគ្រប់គ្រងនិងរៀបចំរមណីយដ្ឋានអង្គរ បានសហការរៀបចំទីតាំងសង់ព្រះពន្លាជ័យ វេទិកា ជម្រកគោឧសភរាជ និងទីកន្លែងសម្រាប់ដង្ហែស្តេចនាគនិងមេហួរ។ បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរាក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររៀបចំពិធីបុណ្យជាតិ-អន្តរជាតិ សាលាខេត្តសៀមរាប និងគ្រឹះស្ថានអង្គរលើការងាររៀបចំព្រះស្រែ ដាំស្មៅ ស្រោចស្មៅ រៀបចំបង្គន់អនាម័យ រៀបចំស្តង់តាំងពិព័រណ៍ការងារនានា ចងបដាពាក្យស្លោករក្សាសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរចេញចូលរបស់ក្រុមការងារ និងប្រជាជន រួមទាំងគ្រប់កិច្ចការដែលបម្រើឱ្យការរៀបចំព្រះរាជពិធីបុណ្យនេះ៕



















































Job Announcement
( 25 March 2017 )
ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយអ្នកជំនាញអន្តរជាតិ ដែលកំពុងបំពេញការងារអភិរក្សជួសជុលនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
នៅព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១៧ ឯកឧត្តម ហង់ ពៅ អគ្គនាយកស្តីទីអាជ្ញាធរជាតិអប្សរា បានទទួលជួបថ្នាក់ដឹកនាំមជ្ឈមណ្ឌលអន្តរជាតិខាងបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិក្រោមអាណាព្យាបាលនៃអង្គការយូណេស្កូ (HIST : International Center on Space Technologies for Natural and Cultural Heritage under the auspices of UNESCO) របស់ប្រទេសចិន។ ប្រធានប្រតិភូមជ្ឈមណ្ឌល HIST ដឹកនាំដោយលោកសាស្រ្តាចារ្យ Guo Huadong
ពិព័រណ៍រូបភាព និងចម្លាក់សម័យអង្គរត្រូវបានតាំងបង្ហាញក្នុងឱកាសសម្ពោធអាគារថ្មីរបស់សកលវិទ្យល័យសូហ្វីយ៉ា ក្រុងតូក្យូ នាថ្ងៃទី១៦ មីនា ឆ្នាំ២០១៧ កន្លងមកនេះ។ សាកលវិទ្យាល័យសូហ្វីយ៉ា បានរៀបចំទីតាំងសម្រាប់ការតាំងពិព័រណ៍ ហើយក៏បានរៀបចំឲ្យមានការសម្តែងដោយផ្ទាល់របស់កម្មករជំនាញលើកិច្ចការកាត់ និងរំលីងថ្មដើម្បីជួសជុលប្រាសាទ របស់អាជ្ញាធរជាតិអប្សរា ដែលមានបទពិសោធន៍ធ្លាប់បំពេញកិច្ចការនេះអស់រយៈកាលយូរឆ្នាំមកហើយ។
ស្ពានហាលផ្លូវចូលខាងលិចប្រាសាទអង្គរវត្ត កំពុងត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ ដើម្បីឱ្យកិច្ចការជួសជុលនេះស្របតាមអនុសាសន៍ ណែនាំរបស់គណៈកម្មាធិការ ICC-Angkor សាកលវិទ្យាល័យសូហ្វីយ៉ា បានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ពី បណ្តាអ្នកជំនាញផ្សេងៗជាច្រើន។ ដោយឡែកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧មានកិច្ចពិភាក្សាមួយបានរៀបចំ ឡើងនៅសាកលវិទ្យាល័យសូហ្វីយ៉ានាទីក្រុងតូក្យូប្រទេសជប៉ុន។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
9348
Yesterday
:
8934
This Week
:
09348
This Month
:
0327473
Total
:
013309787