ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍គ្រប់គ្រងអង្គរជូនប្រតិភូហ្វីលីពីន

បានផ្សាយនៅ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ2016 03:20 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

ប្រធានបទចំនួន៤ដែលត្រូវបានលើកមកធ្វើបទបង្ហាញ ដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាគឺ អាជ្ញាធរជាតិអប្សរានិងបេសកកម្មរបស់ខ្លួនរយៈពេលជាង២០ឆ្នាំកន្លងមក ដែលបង្ហាញដោយឯកឧត្តម ហុក ប៉េងសែ អគ្គនាយករង និងប្រធានបទចំនួន៣ផ្សេងទៀត ដែលបង្ហាញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាគឺ កិច្ចការជួសជុលនិងថែរក្សាប្រាង្គប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ការអភិវឌ្ឍនិងគ្រប់គ្រងទេសចរណ៍អង្គរ និងជាចុងក្រោយគឺ ការងារសហគមន៍ក្នុងតំបន់អង្គរ។

ប្រតិភូទាំង១០រូបនៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយលោក Atty. Guiller Asido ប្រធានប្រតិបត្តិនៃអាជ្ញាធរជាតិរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរ និងតំបន់សហគ្រាស (TIEZA) គឺជាក្រុមការងារដែលមកបំពេញទស្សនកិច្ចកម្ពុជាតាមរយៈកម្មវិធីការអនុវត្តកិច្ចសហការប្រតិបត្តិការទេសចរណ៍ឆ្នាំ២០១៦-២០២០ រវាងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍។

ក្រោយពីស្តាប់បង្ហាញ និងសាកសួរសំណួរផ្សេងៗហើយ គណៈប្រតិភូនៃប្រទេសហ្វីលីពីនបានធ្វើដំណើរទៅទស្សនាប្រាង្គប្រាសាទនានានៃរមណីយដ្ឋានអង្គរជាបន្តទៀត។ នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរជាតិអប្សរាបានដើរតួនាទីជាអ្នកចែករំលែកបទពិសោធន៍ លើការអភិរក្ស និងជួសជុលប្រាង្គប្រាសាទបុរាណ ដល់បណ្តាប្រទេសផ្សេងៗ។ កន្លងមក អាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានចែករំលែកបទពិសោធន៍របៀបនេះ ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ានដូចជា ប្រទេសភូមា ប្រទេសឥណ្ឌូណេស៊ី ប្រទេសសិង្ហបុរីជាដើម៕












ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។
ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
ដើមដំបូងមុន12345...258259បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1132
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
04280
ខែនេះ
:
0168209
សរុប
:
009350491