ព័ត៌មានថ្មីៗ

អគ្គនាយកនៃអាជ្ញាធរជាតិអប្សរាដឹកនាំគណៈកម្មការដឹកនាំតាមដានគម្រោងចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច

បានផ្សាយនៅ ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ2016 04:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

ការជួសជុលប្រាសាទមេបុណ្យខាងលិចគឺជាគម្រោងសហការរួមរវាងអាជ្ញាធរជាតិអប្សរា និង រដ្ឋាភិបាលបារាំង។ គម្រោងនេះត្រូវបានអនុវត្តតាំងពីឆ្នាំ២០១២ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ហើយបច្ចុប្បន្ននៅទីនោះមានកម្មករ និងបុគ្គលិកជំនាញខ្មែរចំនួន១៣១នាក់ និងអ្នកជំនាញបារាំងមួយចំនួនទៀតទៅតាមតម្រូវការជាក់ស្តែង។ ការចុះពិនិត្យតាមដានការងារជួសជុលពេលនេះ គណៈកម្មការដឹកនាំបានពិនិត្យឃើញថាការដ្ឋានជួសជុលប្រាសាទមេបុណ្យមានដំណើការល្អប្រសើ ព្រមទាំងសម្រេចបានការងារជាវិជ្ជមានជាច្រើន។ ក្នុងកំឡុងពេលដែលចុះត្រួតពិនិត្យគណៈកម្មការដឹកនាំបានសង្កេតឃើញនូវសកម្មភាពជាច្រើនដូចជា៖ ការដាប់ថ្ម ការរៀបថ្មនិងចាក់ដីខ្សាច់ជាស្រទាប់ៗដើម្បីបង្ហាប់គ្រឹះប្រាសាទ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាអ្នកគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថា ការចុះពិនិត្យការដ្ឋានជួសជុលនេះគឺគណៈកម្មការដឹកនាំចង់ដឹងពីការជួសជុលប្រាសាទបានដំណើរការដល់ណា ហើយបន្ទាប់ពីពិនិត្យតាមដានគណៈកម្មការសង្កេតឃើញថាការដ្ឋានមានដំណើរការលឿនមែនទែនក្នុងរយៈពេល៦ខែនេះដោយសារយើងមានការយល់ច្បាស់ពីគ្រឹះប្រាសាទ។

ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរ មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ ទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែលមាន លក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាជាព្រះវិស្ណុ ក្នុងឥរិយាបថផ្ទំមួយអង្គ ។

























ឯកសារដ៏កម្រមួយមានចំណងជើងថា «Patrimoines mutilés» ដែលស្ដីពី បញ្ហាប្រឈមនៃសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិនាពេលបច្ចុប្បន្ន ជាពិសេសការប៉ះពាល់បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរដោយ សង្គ្រាមនៅអៀរ៉ាក់ អាហ្កានីស្ដង់ និងស៊េរី ត្រូវបានយកមកតម្កល់ទុកនៅបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា នៅក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។
របាយការណ៍របស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី១ ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្រុមការងារបានចុះពិនិត្យ អនុញ្ញាតសាងសង់ និងជួសជុលតូចតាច ចំនួន ៣២៦ករណី។
នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូចិនចំនួន២៧នាក់ អតីតនិស្សិតសាកលវិទ្យាល័យ FUDAN ក្រុងសៀងហៃ បានមកទស្សនកិច្ចតំបន់អង្គរ ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដើម្បីស្វែងយល់ពីបន្ថែមពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ។
នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាប បានជួបពិភាក្សាគ្នាដើម្បីបង្កើតគណៈកម្មការចម្រុះមួយដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។
ក្រុមអភិរក្សថ្មវ័យក្មេងប្រមាណ២០រូប ដែលធ្លាប់ទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញនៃប្រទេសអាឡឺម៉ង់ និងដែលដឹកនាំអនុវត្តការងារផ្ទាល់ដោយលោក ឡុង ណារី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលថ្ម និងចម្លាក់ផ្សេងៗក្នុងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
5896
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
72331
ខែនេះ
:
0156485
សរុប
:
014216340