NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 10 May 2016 04:37 PM Post By ៖ Apsara National Authority

កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

ការជួសជុលប្រាសាទមេបុណ្យខាងលិចគឺជាគម្រោងសហការរួមរវាងអាជ្ញាធរជាតិអប្សរា និង រដ្ឋាភិបាលបារាំង។ គម្រោងនេះត្រូវបានអនុវត្តតាំងពីឆ្នាំ២០១២ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ហើយបច្ចុប្បន្ននៅទីនោះមានកម្មករ និងបុគ្គលិកជំនាញខ្មែរចំនួន១៣១នាក់ និងអ្នកជំនាញបារាំងមួយចំនួនទៀតទៅតាមតម្រូវការជាក់ស្តែង។ ការចុះពិនិត្យតាមដានការងារជួសជុលពេលនេះ គណៈកម្មការដឹកនាំបានពិនិត្យឃើញថាការដ្ឋានជួសជុលប្រាសាទមេបុណ្យមានដំណើការល្អប្រសើ ព្រមទាំងសម្រេចបានការងារជាវិជ្ជមានជាច្រើន។ ក្នុងកំឡុងពេលដែលចុះត្រួតពិនិត្យគណៈកម្មការដឹកនាំបានសង្កេតឃើញនូវសកម្មភាពជាច្រើនដូចជា៖ ការដាប់ថ្ម ការរៀបថ្មនិងចាក់ដីខ្សាច់ជាស្រទាប់ៗដើម្បីបង្ហាប់គ្រឹះប្រាសាទ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាអ្នកគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថា ការចុះពិនិត្យការដ្ឋានជួសជុលនេះគឺគណៈកម្មការដឹកនាំចង់ដឹងពីការជួសជុលប្រាសាទបានដំណើរការដល់ណា ហើយបន្ទាប់ពីពិនិត្យតាមដានគណៈកម្មការសង្កេតឃើញថាការដ្ឋានមានដំណើរការលឿនមែនទែនក្នុងរយៈពេល៦ខែនេះដោយសារយើងមានការយល់ច្បាស់ពីគ្រឹះប្រាសាទ។

ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរ មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ ទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែលមាន លក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាជាព្រះវិស្ណុ ក្នុងឥរិយាបថផ្ទំមួយអង្គ ។

























ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ដែលកំពុងដំណើរការជួសជុលដោយអង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) សហការជាមួយអាជ្ញាធរជាតិអប្សរា។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាចូលរួមក្នុងការអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល និងកសិកម្ម។ ជាមួយគ្នានឹងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ីក៏បាននាំយកកាបូប និងសម្ភារសិក្សាមួយចំនួន ដើម្បីចែកជូនសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិធម្មជាតិផងដែរ។
The road from the east of Angkor Wat moat to Sras Srang is fixed and enlarged for 3758 meters, which will take about 5 months for the process of renovation.

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
6874
Yesterday
:
61021
This Week
:
147493
This Month
:
0451001
Total
:
014893842