ព័ត៌មានថ្មីៗ

មតិស្វាគមន៍ ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងពិធីបើកការដ្ឋានជួសជុលស្ពានហាល ប្រាសាទអង្គរវត្ត ជំហានទី២ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦

បានផ្សាយនៅ ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ2016 02:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា




ព្រៃឈើគឺមានសារៈប្រយោជន៍ណាស់ចំពោះផែនដី និងការរស់នៅរបស់មនុស្ស-សត្វដូចពាក្យថា ព្រៃឈើអាចរស់ដោយគ្មានមនុស្ស តែមនុស្សមិនអាចរស់ដោយគ្មានព្រៃឈើទេ។ ដោយយល់ឃើញពីគុណតម្លៃនៃព្រៃឈើ ជាពិសេស ដើម្បីក្នុងន័យថែរក្សា ក៏ដូចជាដាំដុះនូវព្រៃឈើបន្ថែមផងនោះ អាជ្ញាធរជាតិអប្សរាក៏បានរួមចំណែកក្នុងដាំកូនឈើជាមួយ ព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទវត្តជីក្រែង ដាំកូនឈើចំនួន១០០០ដើម នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។
ក្រុមការងារអភិរក្សប្រាសាទបេងមាលានៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានរបស់អាជ្ញាធរជាតិអប្សរា បានចុះសម្អាតប្រាសាទបន្ទាយក្បាលទឹកឬប្រាសាទតាគង់ ដែលមានទីតាំងនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីការពាររចនាសម្ពន្ធប្រាសាទនិងសោភ័ណភាពនៃប្រាសាទ។
ស្ពានតាអោង គឺជាស្ពានបុរាណមួយវែងជាងគេក្នុងចំណោមស្ពានទាំង ១៤ ដែលស្ថិតនៅភូមិកំបោរអ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវបេងពីអង្គរទៅបាកាន (ប្រាសាទព្រះខ័នកំពង់ស្វាយ) កសាងឡើងក្នុងចុងសតវត្សទី១២ ដើមសតវត្សទី១៣ដែលគ្រឹះនិងតួរបស់វាធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃថ្មភក់ មានបណ្តោយប្រវែង ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។
សិស្សានុសិស្សចំនួន៤៧នាក់មកពីសាលានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដឹកនាំដោយលោក យស សា ប្រធានអង្គការរួបរួមគ្នាប្រឆាំងភាពក្រីក្រ បានចុះមកដាំដើមស្វាយចំនួន១០០ដើមនៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអបអរទិវាដាំកូនឈើ និងចូលរួមការងារសង្គម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3689
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
30657
ខែនេះ
:
0175099
សរុប
:
010131246