គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦តទៅ ។ ការអនុវត្តគម្រោងនេះ យើងសង្កេតឃើញថាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។
ការអនុវត្តគម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តនេះ ពិតជាទទួលបាននូវការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ អាជីវករ អ្នកប្រកបមុខរបរដឹកភ្ញៀវទេសចរណ៍ មគ្គុទ្ទេសក៏ទេសចរណ៍ ភ្ញៀវទេសចរណ៍ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
សូមទស្សនាវីដេអូស្តីអំពីការអនុវត្តគម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្ត ដូចខាងក្រោម៖