NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 29 April 2016 12:32 PM Post By ៖ Apsara National Authority
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

រូបក្បាលនាគនេះមានទំហំទទឹង០,៤ម បណ្តោយ១,៧៥ម និងកម្ពល់ក្បាលនាគ១,២ម ធ្វើពីថ្មភក់ដោយមានបែកពពាអស់មួយចំហៀង។ លោក ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គររបស់អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ដោយមានការរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានទាំងយប់ថាមានជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយ យករូបក្បាលនាគនៅស្ពានបុរាណរុនតាដេវរួចមក លោកក៏បានចាត់ក្រុមការងារចម្រុះមួយក្រុមដែលមានបុគ្គលិកនាយកដ្ឋាន ឆ្មាំ សហការជាមួយនគរបាលបេតិភណ្ឌនិងអាជ្ញាធរមូលដ្ឋានចុះទៅធ្វើអន្តរាគម និងទល់ស្កាត់ទាំងយប់។ ប៉ុន្តែនៅពេលក្រុមការងារចុះទៅដល់ ក្រុមជនខិលខូចបានដឹងខ្លួនជាមុនហើយក៏នាំគ្នារត់គេចខ្លួនអស់ពីកន្លែងកើតហេតុបាត់អស់ទៅ ចំណែកក្រុមការងារក៏នាំគ្នាដេកចាំការពាររហូតដល់ព្រឹក។

លោកបានបន្តថា ក្រោយពីកើតហេតុ លោកក៏បានស្នើសុំទៅឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីយករូបក្បាលនាគនោះមករក្សាទុកកន្លែងមានសុវត្ថិភាព ចៀសវាងការបាត់បង់នៅថ្ងៃក្រោយ។ ដោយមានការឯកភាពអនុញ្ញាតពីឯកឧត្តមបណ្ឌិតរួចមក លុះព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ លោកក៏បានដឹកនាំក្រុមការងារមួយក្រុមដោយមានការចូលរួមសហការយ៉ាងល្អពីមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានមាននគរបាលបេតិកភណ្ឌ នគរបាលរដ្ឋបាល លោកមេភូមិ លោកមេឃុំខ្វាវយកឡានទៅ ស្ទួចរូបក្បាលនាគនោះមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរក្រុងសៀមរាប។

លោកបានបន្តទៀតថាចំពោះករណីការជីកគាស់កកាយខាងលើនេះ នគរបាលការពារបេតិកភណ្ឌនិងនគរបាលរដ្ឋបាលឃុំខ្វាវ កំពុងស្រាវជ្រាវស៊ើបអង្កេតតាមរុករកក្រុមចោរទាំងអស់នោះមកផ្តន្ទាទោសទៅតាមច្បាប់។ ហើយជាមួយគ្នានេះដែរ លោកក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានដែលចូលរួមសហការជាមួយនិងប្រជាពលរដ្ឋដែលបានជួយរាយការណ៍ព័ត៌មានបានទាន់ពេលវេលា។ នេះជាការចូលរួមចំណែកមួយដ៏ល្អប្រពៃខ្លាំងណាស់ ដើម្បីជួយថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ថ្លាថ្លៃរបស់បុព្វបុរសយើងទាំងអស់គ្នា៕










កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
6614
Yesterday
:
11914
This Week
:
53189
This Month
:
0131815
Total
:
009881501