NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 27 April 2016 08:23 AM Post By ៖ Apsara National Authority
ក្នុងគោលដៅថែរក្សាការពារ និងលើកកម្ពស់គុណតម្លៃរមណីយដ្ឋានអង្គរឲ្យស័ក្តសមជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងមួយដល់បងប្អូនអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្មលក់ដូរ និងផ្ដល់សេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរដើម្បីហាមឃាត់មិនឲ្យដាក់តាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅតាមហាង ឬតូបលក់ដូរ និងបានដាក់សំណើមួយទៀតទៅដល់ក្រុមហ៊ុន ស្រាបៀរនិងភេសជ្ជៈទាំងឡាយដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អង្គរ អោយមករុះរើផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនទាំងអស់ អោយបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ព្រោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះ បាននឹងកំពុងបង្កផលប៉ះពាល់ដល់ទេសភាពវប្បធម៌ និងបទដ្ឋានបេតិកភណ្ឌដែលកំណត់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

បន្ទាប់ពីបានចេញសេចក្តីជូនដំណឹងមក អាជ្ញាធរជាតិអប្សរាបានសង្កេតឃើញថា មានក្រុមការងារក្រុមហ៊ុនស្រាបៀ និងភេសជ្ជៈមួយចំនួន កំពុងអនុវត្តនូវខ្លឹមសារសេចក្ដីណែនាំដោយយកចេញនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ មានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មចំនួន៣៥១ផ្ទាំង ត្រូវបានរុះរើចេញ ពីសំណាក់ក្រុមហ៊ុនមួយចំនួនដូចជា៖ ក្រុមហ៊ុនស្រាបៀអង្គរចំនួន១៦៨ផ្ទាំង ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ១៣៩ផ្ទាំង ក្រុមហ៊ុនស្រាបៀលីអូចំនួន១៣ផ្ទាំង និងក្រុមហ៊ុនកូកាកូឡាចំនួន៣១ផ្ទាំង ហើយបច្ចុប្បន្ននេះសកម្មភាពរុះរើក៏កំពុងអនុវត្តជាបន្តបន្ទាប់ផងដែរ។ ដោយឡែកចំពោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនទាន់បានរុះរើត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នោះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការរដ្ឋបាលដើម្បីរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះអោយអស់ពីតំបន់អង្គរ។

អាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីចូលរួមលើកតម្លៃបេតិកភណ្ឌ ថែរក្សាទេសភាពវប្បធម៌ប្រវត្តិសាស្ត្រនិងបរិស្ថានធម្មជាតិនៃតំបន់ឧទ្យានអង្គរ។






ភោជនីយដ្ឋាន Chez sophéa & Matthieu ចំនួន៣ខ្នងនៅមុខប្រាសាទអង្គរវត្ត ដែលបានដំណើរការតាំងពីឆ្នាំ១៩៩៣មក ដែលមានលោកស្រី អៀវ សុភ័ក្រកញ្ញា ជាម្ចាស់បានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនទាំងស្រុង ហើយប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ ដើម្បីកែប្រែសោភ័ណភាពនិងរៀបចំសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត។
វត្តមានភ្ញៀវទេសចរជាតិ-អន្ដរជាតិជាច្រើនកុះករ បានមកទស្សនារមណីយដ្ឋានអង្គរនាឱកាសបុណ្យចូលឆ្នាំសកល ២០១៩-២០២០។ នៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត គឺភ្ញៀវទេសចរបានបង្ហាញនូវស្នាមញញឹម ភាពសប្បាយរីករាយជាលក្ខណៈគ្រួសារ ក្នុងឱកាសនៃដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាករបស់ពួកគេ៕
បច្ចុប្បន្នដោយកត្តាអាយុកាលនិងកត្តាផ្សេងៗទៀតបានបង្កឱ្យជាន់ទី៣ (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន្ត មានភាពសឹករេចរិលនិងកំពុងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរមួយចំនួន។
ជនជាប់ចោទ ឈ្មោះ ជា ហាក់ ស្រ៊ុន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ពីបទឆបោកយកប្រាក់ពីប្រជាពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ជាថ្នូរនឹងការធានាផ្តល់ច្បាប់អនុញ្ញាតសាងសង់លំនៅឋានក្នុងរមណីយដ្ឋានអង្គរ។
FirstPrev12345...280281NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
4963
Yesterday
:
7912
This Week
:
12875
This Month
:
0162445
Total
:
009912131