ព័ត៌មានថ្មីៗ

មហាព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានកន្លងផុតទៅក្នុងខ្លឹមសារមហាគ្រួសារខ្មែរ

បានផ្សាយនៅ ថ្ងៃទី 18 ខែ មេសា ឆ្នាំ2016 02:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មហាព្រឹតិ្តការណ៍អង្គរសង្ក្រាន្តដែលបានរៀបចំឡើង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ នៅលើទឹកដីនៃទីក្រុងវប្បធម៌សៀមរាបអង្គរ បានបិទបញ្ចប់ហើយនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ដែលប្រកបដោយខ្លឹមសារដ៏ជ្រាលជ្រៅគឺ ការជួបជុំ និងសាមគ្គីជាធ្លុងមួយនៃមហាគ្រួសារខ្មែរ។ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត រួមទាំងឥស្សរជនជាតិដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានមកចូលរួមក្នុងមហាព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យ និងជាសក្ខីភាពនៃសុខសន្តិភាព វឌ្ឍនភាពជាតិ និងវិបុលភាព ក្រោមការដឹកនាំដ៏ឧត្តុង្គឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រមុខ។ ម្យ៉ាងវិញទៀត ការកំណត់យកទីក្រុងអង្គរជាកន្លែងប្រារព្ធពិធីរឹងរឹតតែបង្ហាញឲ្យឃើញថា អង្គរដែលជាអតីតរាជធានីដ៏អស្ចារ្យនៃចក្រភពខ្មែរ នៅតែជាបណ្តុំនៃការឯកភាពជាតិ សាមគ្គីភាពជាតិ អត្តសញ្ញាណជាតិ និងភាពសុខដុមនៃប្រជាជាតិខ្មែរទាំងមូល។

មហាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ក្រៅពីបង្ហាញនូវការរស់រវើកនៃប្រពៃណីទំនៀមទម្លាប់ខ្មែរ វាក៏ជាព្រឹត្តិការណ៍មួយដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីមានឱកាសជួបគ្នា សម្តែងការសប្បាយរីករាយជាមួយគ្នា និងបង្កើតភាពសាមគ្គីគ្នាជាធ្លុងមួយក្នុងនាមជាមហាគ្រួសារខ្មែរលើទឹកដីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ ដោយផ្តល់នូវចំណូលដល់ប្រជាពលរដ្ឋខ្មែររាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ។ ល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ និងការកម្សាន្តដ៏សម្បូរបែបត្រូវបានរៀបចំឡើងក្នុងមហាព្រឹត្តិការណ៍នេះ ដែលធ្វើឲ្យអ្នកចូលរួមគ្រប់គ្នាលាន់មាត់សរសើរមិនដាច់ និងចងចាំជានិច្ចនូវកម្រងអនុស្សាវរីយ៍នៃដំណើរកម្សាន្តរបស់ខ្លួនក្នុងអំឡុងពេលនេះ។ មិនតែប៉ុណ្ណោះ ប្រាង្គប្រាសាទបុរាណខ្មែរក៏រឹងរឹតតែមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិខ្លាំងៗឡើង តាមរយៈការរួមចំណែកដ៏ធំនៃមហាព្រឹត្តិការណ៍នេះ។

នេះជាមោទនភាពដ៏ធំមួយនៃប្រជាជាតិខ្មែរ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងយកចិត្តទុកដាក់ក្នុងការអភិរក្សមត៌កដូនតា និងបង្កភាពរីករាយក្សេមក្សាន្តជូនប្រជាពលរដ្ឋរបស់ខ្លួន ក្នុងឱកាសដ៏ពិសេសវិសាលបែបនេះ។ គួរបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយ នៃការរៀបចំព្រឹត្តិការណ៍ដ៏ធំនៅទីក្រុងអង្គរនៃខេត្តសៀមរាបរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕






































ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
ដើមដំបូងមុន12345...376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
7067
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
73502
ខែនេះ
:
0157656
សរុប
:
014217511