ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជំនាញកសិកម្មរបស់ចិន ដើម្បីអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 11 ខែ មេសា ឆ្នាំ2016 03:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាគ្រោងនឹងចាប់ដៃគូពង្រឹងវិស័យកសិកម្មនៅភូមិធម្មជាតិរុនតាឯក ជាមួយមជ្ឈមណ្ឌលលើកកម្ពស់កសិកម្មចិន-កម្ពុជា ហៅកាត់ថា CAPROC (China-Cambodia Agriculture Promotion Center)។ នេះបើតាមខ្លឹមសារនៃកិច្ចពិភាក្សានាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា រវាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ឡាន ហ៊ុយយេន (Lan Huiyan) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនហ្វវើដ ដែលជាក្រុមហ៊ុនអនុវត្តគម្រោងនៃមជ្ឈមណ្ឌល CAPROC។

មជ្ឈមណ្ឌល CAPROC ជាគម្រោងជំនួយរបស់រដ្ឋាភិបាលចិនមកកម្ពុជា ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម។ គម្រោងនេះមានគោលដៅសំខាន់៤ចំណុចគឺ ទី១ ការបង្ហាញអំពីបច្ចេកទេសនៃការដាំដុះ ដោយផ្តោតសំខាន់ទៅស្រូវ និងដំណាំបន្លែផ្សេងៗ ទី២ បង្ហាញអំពីគ្រឿងយន្តកសិកម្មសម័យទំនើប និងការប្រើប្រាស់ផ្ទះកញ្ចក់ ទី៣ បង្ហាញ និងផ្សព្វផ្សាយអំពីការកែច្នៃផលិតផលសិកម្ម និងជាចុងក្រោយគឺ ការជំរុញកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន លើវិស័យកសិកម្ម។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនសហប្រតិបត្តិការអន្តរជាតិបច្ចេកទេសកសិកម្មហ្វវើដ (Forward) គ្រោងនឹងសហការជាមួយនឹងអាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសដីនៅភូមិធម្មជាតិរុនតាឯកអនុវត្តគម្រោងកសិកម្មនេះ។ តាមបទបង្ហាញរបស់លោក ឡាន ហ៊ុយយេន គម្រោងសហការនេះនឹងផ្តោតទៅលើការបង្កើតឧទ្យានគំរូវិទ្យាសាស្ត្រ និងបច្ចេកទេសកសិកម្ម ដែលគ្រោងនឹងប្រើប្រាស់ដីចំនួន២០ហិកតា ដោយចែកជាពីរដំណាក់កាលគឺ ៣ឆ្នាំដំបូងប្រើប្រាស់ជំនួយថវិការបស់រដ្ឋាភិបាលចិន ហើយ១៥ឆ្នាំបន្ទាប់នឹងប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមហ៊ុន។

ដោយឡែក នៅពេលនេះ ជាជំហានដំបូងក្រុមហ៊ុនហ្វវើដនឹងផ្តោតទៅលើការដាំដុះដំណាំកសិកម្មនានា ហើយបន្ទាប់ទៀត ទើបរៀបចំការចិញ្ចឹមសត្វ និងអភិវឌ្ឍជលផល។ លោក ឡាន ហ៊ុយយេន ក៏បានស្នើសុំអាជ្ញាធរជាតិអប្សរាលើសំណូមពរចំនួន៣គឺ ដីសម្រាប់សាងសង់មណ្ឌលផ្ទះកញ្ចក់ ដែលស្ថិតនៅក្បែរត្រពាំងជាលាធំ ស្ថិតិជាក់ស្តែងនៃប្រជាពលរដ្ឋដែលរស់នៅភូមិរុនតាឯក និងស្នើសុំជ្រើសរើសគ្រួសារកសិករគំរូ១០គ្រួសារ ដើម្បីអនុវត្តសាកល្បងការងារកសិកម្ម ដោយក្រុមហ៊ុនជាអ្នកផ្តល់ពូជដំណាំ ណែនាំបច្ចេកទេសដាំដុះ និងជីបំប៉ន។ លោកបន្ថែមថា នៅរវាងខែកញ្ញា-តុលា ចុងឆ្នាំនេះ នឹងមានកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន ជាមួយរដ្ឋមន្ត្រីកសិកម្មនៃប្រទេសអាស៊ានដែលនឹងរៀបចំឡើងក្នុងខេត្តសៀមរាប។ ឆ្លៀតឱកាសនេះ លោកមានគម្រោងអញ្ជើញរដ្ឋមន្ត្រីទាំងនោះមកបំពេញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក ដើម្បីផ្សព្វផ្សាយអំពីគម្រោងសហការនេះឲ្យបានទូលំទូលាយ និងពិនិត្យលទ្ធផលនៃកសិកម្មសាកល្បងនៃគ្រួសារកសិករគំរូទាំង១០គ្រួសារនេះ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុំ ម៉ាប់ បញ្ជាក់ថា ដោយសារគម្រោងនេះស្របនឹងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកស្រាប់ អាជ្ញាធរជាតិអប្សរាពិតជារីករាយព្រមទាំងផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនហ្វវើដ ក្នុងន័យធ្វើយ៉ាងណាឲ្យភូមិធម្មជាតិរុនតាឯកក្លាយជាតំបន់កសិកម្មគំរូប្រចាំតំបន់អាស៊ាន ហើយអាចបង្កើនចំណូលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅទីនេះ។ ដោយឡែកចំពោះសំណូមពរ ឯកឧត្តមបានឯកភាពជាគោលការណ៍ និងជំរុញឲ្យប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បន្តកិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាពីទីតាំងដីជាក់ស្តែង និងត្រូវប្រាកដថា តើក្រុមហ៊ុននឹងអនុវត្តប្រភេទកសិកម្មអ្វី កម្លាំងពលកម្មដែលត្រូវការ ជាពិសេស គឺត្រូវសិក្សាអំពីទំនួលខុសត្រូវរបស់ភាគីទាំងសងខាងលើដំណើរការនៃគម្រោងនេះ។ ក្នុងន័យនេះ ឯកឧត្តមអគ្គនាយកបានជំរុញក្រុមការងារសិក្សាលម្អិត និងឈានដល់ការរៀបចំខ្លឹមសារអនុស្សរណៈ ឆ្លងយោបល់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរាក្នុងពេលឆាប់ៗខាងមុខនេះ៕












ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
ដើមដំបូងមុន12345...376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
6834
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
73269
ខែនេះ
:
0157423
សរុប
:
014217278