ព័ត៌មានថ្មីៗ

គ្រួសារស្រីណុចទទួលបានម៉ូតូមួយគ្រឿងបន្ថែមទៀតពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 11 ខែ មេសា ឆ្នាំ2016 08:17 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ស្រីណុច ជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងទើបមានអាយុ៧ឆ្នាំប៉ុណ្ណោះ តែមានទេពកោសល្យខាងគំនូរតាំងពីតូចមក។ កុមារីស្រីណុចចូលចិត្តគូររូបអប្សរានៅលើដីនៃផ្លូវចូលប្រាសាទព្រះខ័ន ធ្វើភ្ញៀវទេសចរជាច្រើនមានការចាប់អារម្មណ៍ចំពោះទេពកោសល្យនេះ។

ដោយមើលឃើញពីទេពកោសល្យដ៏អស្ចារ្យនេះ ទើបអាជ្ញាធរជាតិអប្សរា ដោយមានឯកឧត្តម សុខ សង្វារ អគ្គនាយករង និងក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានទៅជួបក្រុមគ្រួសាររបស់ស្រីណុច និងបានជួយឧបត្ថម្ភជាបន្តបន្ទាប់ ទាំងសម្ភារសិក្សា កង់ និងការសិក្សានៅសាលាឯកជនដែលមានគុណភាពល្អ ស្តង់ដារអន្តរជាតិ ព្រមទាំងជួយឲ្យឪពុករបស់នាងបានទៅធ្វើការនៅសាលានោះទៀតផង។ សព្វថ្ងៃស្រីណុចកំពុងរៀនថ្នាក់ទី២ទាំងភាសាខ្មែរ និងភាសាបរទេស នៅសាលា Go Global School។

នៅព្រឹកថ្ងៃទី១០ ខែមេសានេះ អាជ្ញាធរជាតិអប្សរាបានបន្តឧបត្ថម្ភម៉ូតូមួយគ្រឿងបន្ថែមទៀត ដល់គ្រួសារស្រីណុច ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃ។ ក្នុងពិធីប្រគល់ម៉ូតូ ឯកឧត្តម សុខ សង្វារ លើកឡើងថា ដោយយើងឃើញថា ស្រីណុច និងឪពុករបស់ក្មួយស្រីបានទៅរៀននៅសាលាឯកជន មានចម្ងាយឆ្ងាយ ត្រូវជិះកង់ជាង១ម៉ោងទើបដល់សាលា ទើបអាជ្ញាធរជាតិអប្សរាសម្រេចឧបត្ថម្ភម៉ូតូមួយគ្រឿងដល់គ្រួសារស្រីណុច ដើម្បីសម្រួលដល់ការធ្វើដំណើរ។ មិនត្រឹមតែធ្វើដំណើរទៅសាលាទេ ម៉ូតូមួយគ្រឿងនេះក៏នឹងជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់គ្រួសារផងដែរ។

ក្នុងឱកាសប្រគល់ម៉ូតូនេះដែរ ឯកឧត្តម សុខ សង្វារ ក៏បានរំឭកដាស់តឿនក្រុមគ្រួសារស្រីណុច សុំឲ្យយកចិត្តទុកដាក់បន្ថែមលើក្មេងស្រីដ៏មានទេបកោសល្យនេះ ហើយឯកឧត្តមក៏បានផ្តាំផ្ញើឲ្យប្អូនស្រីណុចខិតខំរៀនសូត្រ និងបន្ថែមសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចបំណងរបស់ខ្លួននាពេលអនាគត។

ម្តាយរបស់ស្រីណុចបានរៀបរាប់ថា អ្នកស្រីពិតជារីករាយខ្លាំងណាស់ ដែលអាជ្ញាធរជាតិអប្សរាតែងតែឧបត្ថម្ភគ្រួសាររបស់អ្នកស្រី។ បច្ចុប្បន្ន អ្នកស្រីតែងព្យាយាមជំរុញលើកទឹកចិត្តកូនស្រីឲ្យខិតខំសិក្សារៀនសូត្រជាប្រចាំ ដើម្បីកូនមានអនាគតភ្លឺស្វាង៕






ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
ដើមដំបូងមុន12345...376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
7071
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
73506
ខែនេះ
:
0157660
សរុប
:
014217515