ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសូត្រមន្តលើករាសីក្នុងឧ៌កាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

បានផ្សាយនៅ ថ្ងៃទី 09 ខែ មេសា ឆ្នាំ2016 01:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិក ឆ្មាំ កម្មករទាំងអស់បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីសូមពរជ័យសិរីមង្គលវិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នៅអគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា។

បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តចប់ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក៏បានប្រគេនបច្ច័យនិងទេយ្យវត្ថុចំពោះព្រះសង្ឃ។ ក្នុងឧ៌កាសនោះ ក៏មានការសម្តែងរបាំត្រុដដើម្បីដេញឧបទ្រពចង្រៃនៃឆ្នាំចាស់ និងរាំលេងស្គរដៃរួមគ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។

លើសពីនេះទៅទៀត នាល្ងាចថ្ងៃដដែលនេះអាជ្ញាធរជាតិអប្សរាក៏បានរៀបចំពិធីពិសារអាហារសាមគ្គី ដើម្បីជាការលើកទឹកចិត្តមន្ត្រី បុគ្គលិក ឆ្មាំ កម្មករ សរុបជាង២០០០នាក់ ដែលបានខិតខំបំពេញការងារយ៉ាងអស់កម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង ថែរក្សា ការពារ អភិរក្ស និងរៀបំចំតំបន់អង្គររហូតក្លាយជាគោលដៅទេសចរណ៍លេខ១លើសាកលលោក៕














ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់រដ្ឋបាលសាលាខេត្តសៀមរាបឆ្នាំ២០១៥~២០១៦ រវាងក្រុមកីឡាករបាល់ទាត់អាជ្ញាធរជាតិអប្សរា និងក្រុមកីឡាករមន្ទីបរិស្ថានខេត្តសៀមរាប បានប្រព្រឹត្តទៅដោយមានការចូលពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងក្រុមប្រឹក្សាខេត្តសៀមរាប និង តំណាងអភិបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
គណៈប្រតិភូ៤រូបជាមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរានិងរាជបណ្ឌិតសភាជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឱ្យប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិមួយ ស្តីអំពីបេតិកភណ្ឌនៃស្ថានីយបុរាណនិងក្រុង ដោយផ្តោតសំខាន់លើការផ្តល់សំឡេងអាទិភាពដល់អ្នកស្រុក រៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម Hao Ping អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងជាប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ ហើយក៏ជាសហប្រធានគណ:កម្មាធិការអន្តរជាតិICCព្រះវិហារ បានបំពេញទស្សនកិច្ចដើម្បីស្វែងយល់ពីការងារអភិរក្សប្រាសាទដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា។
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំសេវាចែកចាយប្រព័ន្ធទូរសព្ទ (Monopole Tree) ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ពិព័រណ៍មិនអចិន្រ្តៃយ៍ក្រោមប្រធានបទ “រស់នៅក្នុងសម័យអង្គរ” ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើមដំបូងមុន12345...1516បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1065
ម្សិលមិញ
:
3685
សប្តាហ៍នេះ
:
04750
ខែនេះ
:
0108569
សរុប
:
003070723