ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា ចុះពិនិត្យលទ្ធភាពជួសជុលទំនប់តាគង់ នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង

បានផ្សាយនៅ ថ្ងៃទី 05 ខែ មេសា ឆ្នាំ2016 01:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ លទ្ធភាពជាក់ស្តែងការជួសជុលទំនប់ទឹកប្រវែង ១៦ម x ១២ម ជម្រៅ ៧ម ដែលបានដាច់ខូចខាតកាលពីឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់។ ការចុះពិនិត្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធនានានៃអាជ្ញាធរជាតិអប្សរា និងលោក ស៊ត់ ដន ជាមេភូមិត្រាច តំណាងឱ្យប្រជាពលរដ្ឋ។

លោក ស៊ត់ ដន មេភូមិត្រាចបានឱ្យដឹងថា ទំនប់នេះបានបាក់ខូចដោយមូលហេតុគ្រោះទឹកជំនន់កាលពីឆ្នាំ២០១៣មកម្លេះ ហើយបន្ទាប់ពីពេលនោះមកការធ្វើស្រែរបស់ពួកគាត់បានទទួលផលមិនសូវល្អប្រសើរឡើយ។ ដូច្នេះហើយទើបប្រជាពលរដ្ឋស្នើសុំមកអាជ្ញាធរជាតិអប្សរាដើម្បីជួយជួសជុលព្រោះទំនប់នេះអាចជួយផ្គត់ផ្គង់ទឹកសម្រាប់ការងារកសិកម្មដល់ភូមិចំនួន០៤ ភូមិត្រាច ភូមិព្រុំកុដ្ឋ ភូមិតាកុយ និងភូមិតាគោក ដែលភូមិទាំងនេះសុទ្ធតែនៅក្នុងស្រុកប្រាសាទបាគង។

ក្នុងពេលពិនិត្យលទ្ធភាពជួសជុលនាពេលនោះ ឯកឧត្តម សុខ លក្ខិណា បានជម្រាបជូនលោក ស៊ត់ ដន មេភូមិត្រាចថា អាជ្ញាធរជាតិអប្សរានឹងផ្តល់ចម្លើយវិជ្ជមានក្នុងរយៈពេលខ្លីខាងមុខ ព្រោះទីនេះជាផ្លូវទឹកចាស់ ហើយពិតជាបានបម្រើផលប្រយោជន៍ដល់ការងារកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន។ ម្យ៉ាងវិញទៀត អាជ្ញាធរជាតិអប្សរាក្រោមការចង្អុលបង្ហាញប្រកបដោយទស្សនៈវិស័យស៊ីជម្រៅរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា តែងតែដឹកនាំធ្វើយ៉ាងណាជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរតាមរាល់គ្រប់មធ្យោបាយ ពោលគឺត្រូវនៅជិត និងយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។








ប្រជាពលរដ្ឋពីរគ្រួសារដែលមានផ្ទះនៅជាប់គ្នា ស្ថិតនៅក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ដែលរងគ្រោះដោយសារភ្លើងឆាបឆេះផ្ទះ បានទទួលអំណោយសង្គ្រោះបឋមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
ក្រុមការងារសហគមន៍ទី១ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។
អំណោយជាសម្ភារៈប្រើប្រាស់រួមទាំងអង្ករចំនួន៥គីឡូក្រាម ដែលផ្តល់ជូនដោយអង្គការសប្បុរសធម៌ជប៉ុន ក្តីសង្ឃឹមនៃកម្ពុជា (Hope of Cambodia) ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំលាងដៃ និងឃុំស្វាយចេក ស្រុកអង្ករធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៦។
ក្រុមលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរាបាននាំយកឃីតចំនួន ៣២ ទៅចែកជូនប្រជាពលរដ្ឋ ៣២ គ្រួសារ ដែលស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0218
ម្សិលមិញ
:
3845
សប្តាហ៍នេះ
:
20753
ខែនេះ
:
0133608
សរុប
:
003254472